លើកដំបូងបំផុតនៅជប៉ុន មនុស្សម្នាក់ក្នុងចំណោម១០នាក់មានអាយុ៨០ឆ្នាំ ឬចាស់ជាងនេះ
ជប៉ុន ៖ ជាលើកដំបូងមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសជប៉ុន ដែលមនុស្សម្នាក់ក្នុងចំណោម
ជប៉ុន ៖ ជាលើកដំបូងមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសជប៉ុន ដែលមនុស្សម្នាក់ក្នុងចំណោម
ជប៉ុន ៖ ជាលើកដំបូងមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសជប៉ុន ដែលមនុស្សម្នាក់ក្នុងចំណោម១០នាក់ ឥឡូវនេះមានអាយុ៨០ឆ្នាំ ឬចាស់ជាងនេះ ហើយទិន្នន័យជាតិក៏បានបង្ហាញផងដែរថា ២៩.១% នៃចំនួនប្រជាជនសរុប ១២៥លាននាក់របស់ជប៉ុន មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ដែលជាកំណត់ត្រាមួយផងដែរ។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ប្រទេសជប៉ុន មានអត្រាកំណើតទាបបំផុតមួយនៅក្នុងពិភពលោក ហើយបានតស៊ូជាយូរណាស់មកហើយ ជាមួយនឹងវិធីសាស្ត្រផ្គត់ផ្គង់សម្រាប់ប្រជាជនវ័យចំណាស់របស់ខ្លួន។ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ជប៉ុនមានចំនួនប្រជាជនចំណាស់ច្រើនជាងគេបំផុតរបស់ពិភពលោក ដែលវាស់វែងដោយសមាមាត្រ នៃមនុស្សដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។ អ៊ីតាលីឈរនៅចំណាត់ថ្នាក់ទី២ ជាមួយនឹងចំនួនសមាមាត្រ ២៤.៥% និងហ្វាំងឡង់ឈរនៅចំណាត់ថ្នាក់ទី៣ ចំនួន ២៣.៦%។
នៅក្នុងប្រទេសជប៉ុន អ្នកដែលមានអាយុលើសពី៦៥ឆ្នាំ ត្រូវបានគេរំពឹងថា នឹងមានដល់ ៣៤.៨% នៃចំនួនប្រជាជននៅឆ្នាំ ២០៤០។ អត្រាការងារមនុស្សចាស់របស់ជប៉ុន គឺនៅក្នុងកម្រិតខ្ពស់ជាងគេ បើធៀបនឹងបណ្តាប្រទេសមានសេដ្ឋកិច្ចធំផ្សេងទៀត ពោលគឺកម្មករមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅមានច្រើនជាង ១៣% នៃកម្លាំងពលកម្មជាតិ។
ប្រទេសជប៉ុន បានអនុម័តថវិកាជាតិកំណត់ត្រាមួយ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់របស់ខ្លួន ដើម្បីដោះស្រាយបញ្ហាកំណើតធ្លាក់ចុះ និងមួយផ្នែកដោយសារតែការកើនឡើង នៃតម្លៃសន្តិសុខសង្គម។ កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនអត្រាកំណើតរបស់ជប៉ុន ក៏បានជោគជ័យតិចតួចផងដែរ ចំពេលមានការកើនឡើងតម្លៃចំណាយលើការរស់នៅ និងម៉ោងធ្វើការដ៏យូរផងដែរ។
អត្រាកំណើតកំពុងធ្លាក់ចុះនៅក្នុងប្រទេសជាច្រើន រួមទាំងប្រទេសជិតខាងរបស់ជប៉ុនផងដែរ ប៉ុន្តែបញ្ហាគឺធ្ងន់ធ្ងរជាពិសេសនៅក្នុងប្រទេសជប៉ុន។ ប្រទេសជប៉ុន ត្រូវបានប៉ាន់ប្រមាណថា មានកំណើតទារកតិចជាង ៨០ម៉ឺននាក់កាលពីឆ្នាំមុន ដែលជាចំនួនទាបបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅក្នុងសតវត្សទី១៩៕
ចែករំលែកព័តមាននេះ