ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធភូមិភាគទី១កម្ពុជា និងយោធភូមិភាគទី៥ វៀតណាម ប្ដេជ្ញាចិត្តរក្សាចំណងមិត្តភាព និងទប់​ស្កាត់រាល់អំពើអនាធិបតេយ្យតាមបណ្ដោយព្រំដែន

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញណ ៖ នៅ​ថ្ងៃ​ទី៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​១ មាន​រៀបចំ​កិច្ចប្រជុំសហប្រតិបត្តិការ​ប្រចាំឆ្នាំ​លើក​ទី២៥​ រវាង​អង្គភាព​យោធភូមិ​ភាគ​ទី​១​នៃ​កង​យោធពលខេមរភូមិន្ទកម្ពុជា ជាមួយយោធភូមិ​ភាគ​ទី​៥ នៃ​កងទ័ព​ប្រជាជនវៀតណាម…

រាជធានីភ្នំពេញណ ៖ នៅ​ថ្ងៃ​ទី៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​១ មាន​រៀបចំ​កិច្ចប្រជុំសហប្រតិបត្តិការ​ប្រចាំឆ្នាំ​លើក​ទី២៥​ រវាង​អង្គភាព​យោធភូមិ​ភាគ​ទី​១​នៃ​កង​យោធពលខេមរភូមិន្ទកម្ពុជា ជាមួយយោធភូមិ​ភាគ​ទី​៥ នៃ​កងទ័ព​ប្រជាជនវៀតណាម ដែល​ពិធី​នេះ ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូ​រ៉ា​រិ​ទ្ធ មេបញ្ជាការ​យោធភូមិ​ភាគ​ទី​១ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ង៉ុ​ក​ហា​យ មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ នៃ​កងទ័ព​ប្រជាជន​វៀតណាម ។ នេះបើយោងតាមផេកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូ​រ៉ា​រិ​ទ្ធ ​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​១ ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​នៃ​កិច្ចប្រជុំ​ឆ្នាំ​នេះ​បាន​ថ្លែង​ថា​៖ ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង រវាង​រាជរ​ដ្ឋា​ភិ​បាល និង​​ក្រសួងការពារជាតិ​​របស់​ប្រទេស​ទាំង​ពីរ និង​ដោយ​យោង​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​សហប្រតិបត្តិការ ប្រចាំឆ្នាំ លើក​ទី​២៤ ឆ្នាំ​២០២៤ នៅ​យោធភូមិ​ភាគ​ទី​៥ នៃ​កងទ័ព​ប្រជាជន​វៀតណាម យើង​បាន​ធ្វើ​ឲ្យ​មាន​ការ​វិវត្តន៍​រីក​ចំរើន លើ​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ រវាង​យោធភូមិ​ភាគ​ទាំង​ពីរ ក្នុង​នាម ជា​ប្រ​ទេ​ស​ភូមិ​ផង របង​ជាមួយ​រក្សា​បាន​នូវ​ចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ ទប់ស្កាត់​បាន​នូវ​អំពើ​អនាធិបតេយ្យ​គ្រប់់​រូបភាព រក្សា​សន្តិសុខ សុ​វត្ថិភាព តាម​បណ្តោយ​តំបន់​ព្រំដែន​ប្រទេស ទាំង​ពីរ ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ដែល​យោធភូមិ​ភាគ​ទាំង​ពីរ​ទទួលខុសត្រូវ ធ្វើ​ឲ្យ​តំបន់​ព្រំដែន​ក្លាយជា​តំបន់​សន្តិភាព មិត្តភាព ស្ថិរភាព និង​ប្រកប ដោយ​ការ​អភិវឌ្ឍន៍ ។

​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ង៉ុ​ក​ហា​យ មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ នៃ​កងទ័ព​ប្រជាជន​វៀត​ណាម បាន​ថ្លែង​អំណរ​សាទរ​ជា​ពន្លឹក​ចំពោះ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ រវាង​យោធភូមិ​ភាគ​ទី​១ នៃ​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ និង​យោធភូមិ​ភាគ​ទី​៥​នៃ​កង​ទ័ព​ប្រជា​ជន​វៀតណាម ស្ថិតស្ថេរ រឹង​មាំ​ជា​និច្ច​និរន្ត​ន៍​តរៀង​ទៅ ។

នៅ​ក្នុង​កិច្ចប្រជុំ​ ភាគី​ទាំង​ពីរ ក៏​បាន​ឯកភាព​គ្នា​រួម​មាន​៖ បន្ត​ពង្រឹង​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​; រាល់​សភាពការណ៍​ដែល​កើត​មាន​ឡើង តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ ស្ថិត​ក្នុងភូមិ​សាស្ត្រ ដែល​យោធភូមិ​ភាគ​ទាំង​ពីរ​ទទួលខុសត្រូវ ត្រូវ​ជូន​ព័ត៌មាន​ឲ្យ​គ្នា ទៅ​វិញ​ទៅ​មក ជា​បន្ទាន់ ដើម្បី​មាន​វិធានការ​ដោះស្រាយ ។

សហការ​គ្នា​ជួយ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ ដោយ​ធម្មជាតិ​ផ្សេង​ៗ តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ស្ថិត​ក្នុងភូមិ​សាស្ត្រ​ដែល យោធភូមិ​ភាគ​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​។ បន្ត​ជួយ​ដល់​ក្រុម​រុករក​អដ្ឋិធាតុ កងទ័ព ស្ម័គ្រចិត្ត វៀតណាម​ដែល​កំពុងធ្វើការ​ក្នុ​ង​ភូមិសាស្ត្រ យោធភូមិ​ភាគ​ទី​១ ។ សហការ​គ្នា​ចូលរួម​គាំទ្រ​ដល់​គណៈកម្មការ វាស់វែង​បោះ បង្គោល ព្រំដែន ថ្នាក់​ជាតិ​របស់​ប្រទេស​ទាំង​ពីរ ។

.ភាគី​ទាំង​ពីរ ក៏​បាន​ឯកភាព​គ្នា​ថា​៖ កិច្ចប្រជុំ​សហប្រតិបត្តិការ​ប្រចាំឆ្នាំ​លើក​ទី​២៦ រវាង​យោធភូមិ​ភាគ​ទី​១ នៃ​កង​យោធ​ពល ខេមរភូមិន្ទ ជាមួយ​យោធភូមិ​ភាគ​ទី​៥ នៃ​កងទ័ព ប្រជាជន​វៀត​ណាម នឹង​ត្រូវធ្វើ​នៅ យោធភូមិ​ភាគ​ទី​៥​នៃ​កងទ័ព ប្រជាជន​វៀតណាម អាស្រ័យ ដោយ ភាគី​យោធភូមិ​ភាគ​ទី​៥ ជា​ម្ចាស់ផ្ទះ ជា​អ្នក​កំណត់ពេល វេលា​និង​ទីកន្លែង​។ បន្ទាប់​មក ​ភាគី​ទាំង​ពីរ បាន​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​កិច្ចប្រជុំ និង​បាន​ជូន​នូវ​វ​ត្តុ​អនុស្សាវរីយ៍​ជូន​គ្នាទៅ​វិញ​ទៅ​មក ប្រកប​ដោយ​ស្មារតី​សាមគ្គី​អន្តរជាតិ​ខ្ពស់​បំផុត ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ