ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សាយពាណិជ្ជកម្មល្បែ.ងស៊ីសងគ្រប់ប្រភេទ

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​គ្រប់គ្រង​ល្បែ​.​ង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​) បាន​ចេញ​បញ្ជា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ និង​គ្រប់​មធ្យោបាយ និង​ហាមឃាត់ រាល់​ការ​ផលិត​មាតិការ​តាម​បណ្តាញ​សង្គម ។ តាម​រយៈ​សេចក្ដីជូនដំណឹង​របស់​គណៈកម្មការ​គ្រប់គ្រង​ល្បែ​.​ង​ពាណិជ្ជកម្ម​កម្ពុជា​ចេញផ្សាយ​ថ្មី​ៗ​នេះ​បាន​ពិនិត្យ​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​គ្រប់គ្រង​ល្បែ​.​ង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​) បាន​ចេញ​បញ្ជា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ និង​គ្រប់​មធ្យោបាយ និង​ហាមឃាត់ រាល់​ការ​ផលិត​មាតិការ​តាម​បណ្តាញ​សង្គម ។

តាម​រយៈ​សេចក្ដីជូនដំណឹង​របស់​គណៈកម្មការ​គ្រប់គ្រង​ល្បែ​.​ង​ពាណិជ្ជកម្ម​កម្ពុជា​ចេញផ្សាយ​ថ្មី​ៗ​នេះ​បាន​ពិនិត្យ​ឃើញ​ថា នា​ពេល​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា មាន​សកម្មភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ល្បែ​.​ង​ពាណិជ្ជកម្ម ដោយ​ពុំ​មានការ​អនុញ្ញាត​ពី គ​.​ល​.​ក​. និង​មាន​សកម្មភាព​ផ្សព្វផ្សាយ​អំពី​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​មានការ​ចូលរួម​ពី​សាធារណជន និង​បុគ្គល​ដែល​មាន​ប្រជាប្រិយភាព (Influencers) ក្នុង​ការ​ផ្សព្វផ្សាយ​ផលិត​វី​ដេ​អូ​ខ្លី​ៗ និង​បង្កើត​មាតិកា កម្សាន្ត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​មាន​ខ្លឹមសារ​អូស​ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​លេង​ល្បែ​.​ង ដែល​ផ្ទុយ​ពី​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ល្បែ​.​ង​ពាណិជ្ជកម្ម និង​បង្ក​ឱ្យ​មាន​ជា​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​សង្គម ។

សេចក្តីជូនដំណឹង​បាន​គូសបញ្ជាក់​ថា «​ប្រតិបត្តិ​ករ​ល្បែ​.​ង​ពាណិជ្ជកម្ម​ទាំងអស់​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ផ្សាយពាណិជ្ជកម្ម​អំពី​ល្បែ​.​ង​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ និង​គ្រប់​មធ្យោបាយ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​»​។

ប្រភព​បន្ត​ថា លើស​ពី​នេះ អ្នក​ផលិត​វី​ដេ​អូ អ្នក​បង្កើត​មាតិកា កម្សាន្ត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម និង​បុគ្គល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​រាល់​ការ​ផលិត​ការ​ផ្សព្វផ្សាយ ឬ​ការ​ចែកចាយ​វី​ដេ​អូ ឬ​មាតិកា​កម្សាន្ត​ដែល​មាន​ខ្លឹមសារ​ផ្សព្វផ្សាយ​អំពី​ល្បែ​.​ង​ពាណិជ្ជកម្ម និង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អន​ឡាញ​គ្រប់​ប្រភេទ ។

រាល់​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ផ្សព្វផ្សាយ ឬ​ចែកចាយ​វី​ដេ​អូ​ដែល​មាន​ខ្លឹមសារ​ផ្សព្វផ្សាយ​អំពី​ល្បែ​.​ង​ស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​គ្រប់​រូបភាព​ជា​សកម្មភាព​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ