ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​​បំផ្ទុះគ្រាប់បែក​​នៅ​ខេត្ត​យ៉ាឡា​ភាគខាង​ត្បូង​ថៃ​​​​សុគត​ព្រះ​សង្ឃ​២អង្គ​

14 ឆ្នាំ មុន

ព្រះ​សង្ឃ​ពុទ្ធ​សាសនា​​២អង្គ​ បានសុគត និង​ទាហាន​​​២នាក់​ទៀត​​រង​របួស​ធ្ងន់ធ្ងរ ក្នុងការ​វាយប្រហារ​​​ដោយការ​​បំផ្ទុះគ្រាប់បែក​​​ដែលកើត​ឡើង​​នៅស្រុក​​យ៉ា​​ហា ខេត្ត​យ៉ាឡា ​​ភាគខាង​ត្បូង​ថៃ កាលពីព្រឹកថ្ងៃទី​​១៦ ឧសភា ​​​​។ ​ការ​វាយ​ប្រហារ​​ដោយ​ការបំផ្ទុះគ្រាប់បែក​នេះ​​កើ​ត​ឡើង​​នៅ​​ពេលទាហាន​​​៦​នាក់​​ការពារ​ព្រះសង្ឃ​​និមន្ត​​​ពីវត្ត Suan Kaew

ព្រះ​សង្ឃ​ពុទ្ធ​សាសនា​​២អង្គ​ បានសុគត និង​ទាហាន​​​២នាក់​ទៀត​​រង​របួស​ធ្ងន់ធ្ងរ ក្នុងការ​វាយប្រហារ​​​ដោយការ​​បំផ្ទុះគ្រាប់បែក​​​ដែលកើត​ឡើង​​នៅស្រុក​​យ៉ា​​ហា ខេត្ត​យ៉ាឡា ​​ភាគខាង​ត្បូង​ថៃ កាលពីព្រឹកថ្ងៃទី​​១៦ ឧសភា ​​​​។ ​ការ​វាយ​ប្រហារ​​ដោយ​ការបំផ្ទុះគ្រាប់បែក​នេះ​​កើ​ត​ឡើង​​នៅ​​ពេលទាហាន​​​៦​នាក់​​ការពារ​ព្រះសង្ឃ​​និមន្ត​​​ពីវត្ត Suan Kaew ដើម្បី​​​បិណ្ឌ​បាត​នៅក្នុង​​ស្រុក​យ៉ាហា ។

នៅ​ពេល​ព្រះសង្ឃ​​ទាំង​២អង្គ និង​​ប៉ូលិស​​​ទាំង​​៦​នាក់ ធ្វើដំណើរ​ជិត​ដល់​ភូមិ Tambon Baro គ្រាប់បែក​ផលិត​ក្នុង​​ស្រុកមួយ​គ្រាប់​ត្រូវ​បានបំផ្ទុះ​​ដោយពួកបះបោរ​​​បណ្តាល​​ឱ្យ​សុគត​ព្រះសង្ឃ​​​ទាំង​​​២អង្គ និង​បណ្តាល​​ឱ្យ​ទាហាន​​២នាក់​​​រង​របួស​ធ្ងន់ធ្ងរ​។​ តាម​ប្រភព​ព័ត៌មាន​​​​​ថា ក្រោយ​ពី​​បំផ្ទុះគ្រាប់​បែក​​​ហើយ ពួក​បះបោរ​​បាញ់​រះលើ​​​​ទាហាន​​​​៤នាក់ ​​​បណ្តាល​ឱ្យ​មានការ​បាញ់​​​តគ្នាទៅវិញ​ទៅ​មក​​រយៈ​ពេល​​​១៥នាទី​ ប៉ុន្តែ​​ពុំ​មាន​​អ្នក​​ណា​ម្នាក់​រង​របួស​​ក្នុងការ​​បាញ់តគ្នា​នោះឡើយ ៕​