ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​​បង្កើត​​ទីលាន​​លំហាត់​ប្រាណ​​សាធារណៈ​មិនបង់លុយ​​​នៅមាត់​ទន្លេ​ខាងមុខវត្ត​​ឧណ្ណាលោម​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាមព័ត៌មាន​​​​របស់​​សាលារាជធានីភ្នំពេញ ដែលបាន​ចេញ​ផ្សាយ​​​តាម​គេហទំព័រ​​របស់​ខ្លួន​ ​កាលពីថ្ងៃទី​​​១១ ឧសភា ​​២០១១ ​ឱ្យ​ដឹង​ថា ​សាលា​រាជធានី​ភ្នំពេញ​បាន​​​​​កំពុងនិង​​​សាង​សង់​​ទី​លាន​​លំហាត់​ប្រាណ​​​នៅ​តាម​​បណ្តោយ​មាត់​ទន្លេ​​​​ខាង​មុខវត្ត​​ឧណ្ណា​លោម ដើម្បី​​​បម្រើ​​ដល់​ការ​លើក​ស្ទួយ​សុខ​ភាព ប្រជា​ពលរដ្ឋ​

រាជធានីភ្នំពេញ ៖ ​យោងតាមព័ត៌មាន​​​​របស់​​សាលារាជធានីភ្នំពេញ ដែលបាន​ចេញ​ផ្សាយ​​​តាម​គេហទំព័រ​​របស់​ខ្លួន​ ​កាលពីថ្ងៃទី​​​១១ ឧសភា ​​២០១១ ​ឱ្យ​ដឹង​ថា ​សាលា​រាជធានី​ភ្នំពេញ​បាន​​​​​កំពុងនិង​​​សាង​សង់​​ទី​លាន​​លំហាត់​ប្រាណ​​​នៅ​តាម​​បណ្តោយ​មាត់​ទន្លេ​​​​ខាង​មុខវត្ត​​ឧណ្ណា​លោម ដើម្បី​​​បម្រើ​​ដល់​ការ​លើក​ស្ទួយ​សុខ​ភាព ប្រជា​ពលរដ្ឋ​ ក៏ដូចលើក​​ក​ម្ពស់​​សោភ័ណ​ភាព​ក្រុង​ផងដែរ ។

ទីលាន​លំហាត់​ប្រាណ​នេះ​​​ម៉ៅ​ការ​​សាង​សង់​​​ដោយក្រុមហ៊ុន​​មុនីមរកត​ ​​ដោយ​ការ​សាង​សង់​​គ្រោង​ធ្វើក្នុង​រយៈ​ពេល​​ប្រមាណ​​​​៤៥​ថ្ងៃ​ និង​គ្រោង​​​ចំណាយប្រមាណ​​​៥៣. ៨៧៤.០០០​រៀល។ ការ​បង្កើត​​ទីលាន​​លំហាត់ប្រាណ​នេះ​មានគោល​​បំណងទាក់ទាញ​​​ចំណាប់អារម្មណ៍​​​ប្រជា​ពលរដ្ឋ​​​ឱ្យចាកចេញ​​ពី​ល្បែង​អបាយមុខ​ ​ឬ​កិច្ចការណាដែល​​មិន​ផ្តល់​អត្ថ​ប្រយោជន៍ ងាក​មក​ចាប់​យក​​ការ​ហាត់ប្រាណ​ដើម្បី​​សុខ​​ភាព​វិញ ។ ការ​​ហាត់ប្រាណ​​អាច​ជួយកាត់បន្ថយ​​​ជំងឺ​ផ្សេងៗ និងធ្វើ​​​ឱ្យសុខ​​ភាពមនុស្ស​ម្នាក់​ៗកាន់តែ​​រឹង​មាំ​។​​យោងតាម​សាលា​រាជធានី​ភ្នំពេញ​​បន្ត​ថា ​បច្ចុប្បន្ន​​​​នេះ​លទ្ធ​ផល​​សម្រេច​បាន​​​៦០ភាគរយ ​​​ហើយ ​​ចំណែក​ឧបករណ៍​​លំហាត់ប្រាណ​​មាន​ចំនួន​​​១៣​ប្រភេទ​៕​