ភ្នំពេញ៖ តាមការគ្រោងទុក នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែកញ្ញាស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅតាមរោងចក្រសហគ្រាស ចំនួន ១៨,១០៤នាក់ មកពី ១៨រោងចក្រសហគ្រាស នៅស្រុកបាទី ខេត្តតាកែវ។
រោងចក្រ សហគ្រាសទាំង ១៨នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៣ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២ រោងចក្រដេរស្បែកជើង ចំនួន ២ និងរោងចក្របោកគក់សម្លៀកបំពាក់ ចំនួន ១។
នេះគឺជាលើកទី៤ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិត តាមបណ្តារោងចក្រសហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីសម្តេច ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕




ចែករំលែកព័តមាននេះ