ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយយប់ សមត្ថកិច្ច​ខណ្ឌមានជ័យ ប្រមូល​ជន​អានា​ថា ២៣​នាក់ និង​ជនសង្ស័យ​គ្រឿងញៀ.ន ៥​នាក់

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ហែម ដា​រឹទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ លោក ហែម ដា​រឹទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ បាន​ចុះ​ធ្វើ​រដ្ឋបាល​ចំនួន​មួយ​ទីតាំង ស្ថិត​នៅ​សំណង់​មិន​រៀបរយ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ និង​មានការ​ចូលរួម​ពី​លោក​អភិបាលរង លោក​អធិការរង លោក​មេ​បញ្ជា​រង លោក​ចៅសង្កាត់ លោកនាយ​ប៉ុស្តិ៍ និង​មន្ត្រី​ជា​ច្រើន​រូប​ទៀត ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​ប្រមូល​ជនអនាថា ចំនួន ២៣​នាក់ ស្រី​០៦​នាក់​។ បច្ចុប្បន្ន ជនអនាថា ទាំង​២៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ។

ដោយឡែក​កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣​នេះ កម្លាំង​នគរបាល​ខណ្ឌមានជ័យ បាន​បង្ក្រាប​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​៣​ទីតាំង​ផ្សេង​គ្នា ក្នុង​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ ។

ករណី​ទី​១ ៖ វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៨​ខែកញ្ញា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​៣​បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​ក្នុងភូមិ​សាស្ត្រ​មូលដ្ឋាន ដល់​ចំណុច​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ប្រទះ​ឃើញ​ជនសង្ស័យ ០៣​នាក់ កំពុង​តែ​ជិះ​ម៉ូតូ​០១​គ្រឿង ដោយ​មានការ​សង្ស័យ​បាន​ហៅ​ធ្វើការ​ត្រួតពិនិត្យ​ប្រទះ​ឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០១​កញ្ចប់​ថង់​តូច លាក់​ទុក​ក្នុង ហោប៉ៅ​ស្ដាំ​ខាងក្រោយ​របស់ ឈ្មោះ ម៉ៅ សំណាង ហើយ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០៣​នាក់ យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​៣ តែ​ម្ដង​។

ជនសង្ស័យ​១ -​ឈ្មោះ ម៉ៅ សំណាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​អន្លុង​គង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
ជនសង្ស័យ​២-​ឈ្មោះ យុទ្ធ ប្រុស​ពេជ្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​អន្លុង​គង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
ជនសង្ស័យ​៣-​ឈ្មោះ វ​ណ្ណា ពេ​ង ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ ស្នាក់​នៅផ្ទះ​ជួល ភូមិ​អន្លុង​គង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

វត្ថុ​តាង ចាប់​យក​រួម​មាន ៖
-​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា C-១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១JT-៧៣៨៧,
-​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០១ កញ្ចប់​ថង់​តូច
-​ទូរ​សព្ទ​ចំនួន ០១ គ្រឿង​ម៉ាក oppo ចាស់​។
បច្ចុប្បន្ន​ជនសង្ស័យ​០៣​នាក់ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​អនុវត្ត​តាម​នីតិវិធី ។

ករណី​ទី​២ ៖ ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​កា​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​៣ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​ក្នុងភូមិ​សាស្ត្រ​មូលដ្ឋាន ដល់​ចំណុច​ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​០១​នាក់ កំពុង​តែ​ជិះ​ម៉ូតូ​០១​គ្រឿង ដោយ​មានការ​សង្ស័យ ក៏​បាន​ហៅ​ធ្វើការ​ត្រួតពិនិត្យ ប្រទះ​ឃើញ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០១​កញ្ចប់​ថង់​តូច លាក់​ទុក​ក្នុង ដៃ​ខាងឆ្វេង របស់​ឈ្មោះ ចាន់ វាសនា ហើយ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ធ្វើការ​សាកសួរ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​៣ តែ​ម្ដង​។

វត្ថុ​តាង​ចាប់​យក​មាន ៖
-​ម៉ូតូ ០១​គ្រឿង ម៉ាក​ប៊ីត ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ១FZ-៧០៩៩,
-​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០១ កញ្ចប់​ថង់​តូច​។
បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​អនុវត្ត​តាម​នីតិវិធី ។

ករណី​ទី​៣ ៖ ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​ករណី រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៨ ខែកញ្ញា​ឆ្នាំ​២០២៣ ដោយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​២ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ ក្នុងភូមិ​សាស្ត្រ​មូលដ្ឋាន ដល់​ចំណុច​ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​០១​នាក់ កំពុង​ដើរ ដោយ​មានការ​សង្ស័យ​បាន​ហៅ​ធ្វើការ​ត្រួតពិនិត្យ ប្រទះ​ឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៣​កញ្ចប់​ថង់​តូច លាក់​ទុក​ក្នុង ដៃ​ខាងឆ្វេង របស់​ឈ្មោះ ម៉ី មឿ​ន​សុខ​ម៉េ​ង ហើយ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​២ តែ​ម្ដង​។

វត្ថុ​តាង​ចាប់​យក​មាន ៖ ១-​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០៣ កញ្ចប់​ថង់​តូច​។
បច្ចុប្បន្ន​ជនសង្ស័យ​០១​នាក់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ