ប្រទេសថៃ ៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពាសពេញបណ្ដាញសង្គម Internet នៅពេលប្រទះឃើញបុរសវ័យក្មេងស្រស់សង្ហារ មុខមាត់គួរឱ្យទាក់ទាញ ជាមួយនឹងស្នាមញញឹមដ៏មានមន្តស្នេហ៍ ដែលគេស្គាល់យ៉ាងច្បាស់មានឈ្មោះថា «Zha Xi Ze Weng» ជាជនជាតិទីបេ ហើយត្រូវបានគេទម្លាយប្រាប់ឱ្យដឹងថា «លោកគឺជាអ្នកមើលការខុសត្រូវលើទិដ្ឋភាពនៅតំបន់ទេសភាព Gedi Lamu Scenic Area នៅ Kangding Shi ទីក្រុង Gansu Tibetan ខេត្តស្វយ័ត ភាគខាងលិចស៊ីឈួន ខេត្ត Sichuan នៅភាគនិរតីនៃប្រទេសចិន»។

មិនត្រឹមតែប៉ុណ្ណោះ បុរសវ័យក្មេងដ៏ស្រស់សង្ហារខាងលើនេះ កំពុងតែអង្រួនចិត្តក្រមុំៗមួយចំនួន ជាពិសេសធ្វើឲ្យបេះដូងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់លោកតែម្ដង ក្រោយពីឃើញរូបសម្រស់ ក៏ដូចជារូបរាងមុខមាត់ដ៏ស្រស់សង្ហារ ខ្ពស់ស្រឡះរបស់លោក រហូតមាននារីៗខ្លះនិយាយថា «គ្រាន់តែឃើញភ្លាម ចង់កក់សំបុត្រទៅលេងនៅទីបេទៀតផង»។

បន្ទាប់ពីរូបភាពរបស់បុរសវ័យក្មេងខាងលើនេះ ត្រូវបានលេចចេញជាបន្តបន្ទាប់នៅក្នុងបណ្ដាញសង្គម Internet រួចមក គេក៏នាំគ្នាសង្កេតមើលថា មិនលួសថ្ងៃឡើយ មិនថាទាំងបណ្ដាញសង្គមរបស់ថៃ និងចិននោះទេ ហាក់កំពុងតែផ្ទុះការកើនឡើងមិនឈប់។ ស្របពេលឃើញដូចនេះភ្លាម គ្រប់គ្នាក៏នាំគ្នាស៊ែរពីមួយទៅមួយ ដើម្បីចែករំលែកនៅរូបភាពរបស់ «Zha Xi Ze Weng» ជាបុរសវ័យក្មេង ដែលបានបើកកន្លែងទេសភាព «Gedi Lamu» រហូតដល់ថ្នាក់ធ្វើឱ្យស្រីៗមួយចំនួនគ្រប់បណ្ដាប្រទេស ឃើញហើយនាំគ្នាសម្រុកទៅកក់សំបុត្រជើងហោះហើរទៅទីបេគ្រប់ៗគ្នាតែម្ដង ។ ហើយវាក៏បានធ្វើឱ្យបណ្តាញសង្គមថៃ និងចិន ផ្ទុះឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
បន្ទាប់ពីរូបភាពដ៏លេចធ្លោរបស់យុវជនវ័យក្មេងកំពុងតែទទួលបាននៅប្រជាប្រិយភាព និងការកោតសរសើរមិនដាច់ពីមាត់ជនជាតិទីបេរូបនេះ ក៏ត្រូវបានអ្នកសារព័ត៌មានជាច្រើនយកទៅផ្សព្វផ្សាយស្ទើរតែគ្រប់បណ្ដាប្រទេស។ ដូច្នេះហើយ ជាហេតុធ្វើឱ្យស្ត្រីជាច្រើននាក់ដែលនិយមប្រើប្រាស់នៅបណ្ដាញទំនាក់ទំនងសង្គម នាំគ្នាចង់កក់សំបុត្រយន្តហោះ ដើម្បីធ្វើដំណើរទៅកាន់ទីបេដូច្នេះ។

នេះបើយោងទៅតាមរយៈគណនី Facebook មួយមានឈ្មោះថា «Daka China» ជាគេហទំព័រអ្នកគាំទ្រ ដែលនិយាយណែនាំអំពីរបៀបការធ្វើដំណើរទៅកាន់ប្រទេសចិនដោយខ្លួនឯង ដោយផ្តល់កូអរដោនេ កន្លែងញ៉ាំអាហារ និងកន្លែងទៅលេងជាច្រើនទៀតពីបណ្តាញសង្គមចិន។
បន្ទាប់មកគណនីខាងលើនេះ ក៏បានចេញមកទម្លាយការបង្ហោះនៅវីដេអូឃ្លីបរបស់បុរសវ័យក្មេងដ៏សង្ហារូបនេះ ហើយក៏បានបញ្ជាក់ថា «យុវជនទីបេម្នាក់ ដែលកំពុងតែល្បីកក្រើកមិនឈប់នៅលើបណ្តាញសង្គមចិន សព្វថ្ងៃនេះ គឺ «Zha xi Ze weng» មានរហស្សនាមថា «Zha bu» គឺជាអ្នកមើលថែនៅតំបន់ Gedi Lamu Scenic Area នៅ Kangding Shi ទីក្រុង Gansu Tibetan ខេត្តស្វយ័ត ភាគខាងលិចស៊ីឈួន ខេត្ត Sichuan នៅភាគនិរតីនៃប្រទេសចិន»។

យ៉ាងណាមិញ បើយើងនាំគ្នាក្រឡេកមកមើលឃើញថា សម្រាប់ទិដ្ឋភាពនៅតំបន់ Gedi Lamu មានទីតាំងស្ថិតនៅក្នុងទីក្រុងអណ្តែតទឹក កាងឌីង។ ហើយនៅតំបន់ភ្នំនេះ យើងអាចមើលឃើញ ៣៦០ដឺក្រេ មានបង្គោលភ្លើងហ្វារមួយនៅផ្ទៃខាងក្រោយ បើសម្លឹងមើលឱ្យឆ្ងាយ ផ្ដោតឱ្យខ្លាំងនោះ នឹងឃើញកំពូលភ្នំមានពណ៌មាស ដោយគ្មានកន្លែងងងឹតនៅពេលថ្ងៃលិច និងមេឃពេលយប់នោះឡើយ។
មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ អ្នកក៏អាចរីករាយដើរលេងទស្សនាជាមួយនឹងទេសភាព ដែលមានកម្ពស់ជាង៥,៨០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ និងរីករាយជាមួយភ្នំព្រិលដ៏ស្រស់ស្អាតបំផុតមួយចំនួន នៅភាគខាងលិចស៊ីឈួនផងដែរ។ លុះពេលដឹងថា នៅ Sichuan មានកន្លែងលេងមិនខ្វះ បន្ទាប់ពីឃើញការបង្ហោះនេះ ដែលត្រូវបានគេផ្សព្វផ្សាយមិនទាន់បានប៉ុន្មានផង ធ្វើឱ្យនារីថៃជាច្រើនបញ្ចេញមតិនិយាយអំពីរឿងនេះ ជាពិសេសលើកឡើងនៅរូបរាងដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ទាក់ទាញរបស់បុរសសង្ហារូបនេះផងដែរ៕ ដោយ ៖ សុភា ដានេត













ចែករំលែកព័តមាននេះ