ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ចម្បាំង​ចិន​១០៣​គ្រឿង​ហោះ​ក្រឡឹងជុំវិញដែនកោះតៃវ៉ាន់​

10 ខែ មុន

ប្រទេស​ចិន ៖ ក្រសួង​ការពារ​តៃវ៉ាន់​ថ្លែង​នា​ថ្ងៃ​ទី​១៨​កញ្ញា​ថា បាន​ចាប់​ឃើញ​យន្តហោះ​ចម្បាំង​ចិន​

ប្រទេស​ចិន ៖ ក្រសួង​ការពារ​តៃវ៉ាន់​ថ្លែង​នា​ថ្ងៃ​ទី​១៨​កញ្ញា​ថា បាន​ចាប់​ឃើញ​យន្តហោះ​ចម្បាំង​ចិន​១០៣​គ្រឿង​ហោះ​ក្រ​ឡឺ​ង​ជុំវិញ​ដែន​កោះ​នោះ​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​ជា​ចំនួន​ខ្ពស់​ខុស​ពី​ទម្លាប់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​នេះ​និយាយ ថា រវាង​ថ្ងៃ​ទី​១៧​និង​ព្រឹក​ថ្ងៃ​ទី​១៨​កញ្ញា យើង​ចាប់​ឃើញ​យន្តហោះ​ចម្បាំង​ចិន ដល់​១០៣​គ្រឿង​ហោះ​ក្រឡឹង​ដែល​នោះ​ជា​ចំនួន​ខ្ពស់​ខុស​ពី​ធម្មតា ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​និង​ក្នុង​តំបន់​។

ក្រសួង​នោះ​បាន​ព្រមាន​ពី​ការ​បន្ត​គំរាម​ខាង​យោធា​របស់​ចិន ដែល​អាច​បង្កើន​ដោយ​ស្រួល​នូវ​ភាព​តានតឹង​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់ ដោយ​អំពាវនាវ​ឲ្យ​ចិន​បញ្ឈប់​ជា​បន្ទាន់ សកម្មភាព​ជា​ឯកតោភាគី​ទាំងនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ