ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្អូនធ្លាក់​ចូល​ទឹកស្ទឹង​ដែល​កំពុង​ហូរ​ខ្លាំង ​បង​ស្រី​​​ស្លុ.ត​ពេក​​ដួល​សន្ល.ប់​លើ​ស្ពាន​

7 ខែ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​កំពុង​ហូរ​ខ្លាំងបណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេ​ល​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ស្ពាន​បាញ់​ឆ្គោ​ល ក្នុងភូមិ​បាញ់​ឆ្គោ​ល…


ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​កំពុង​ហូរ​ខ្លាំង
បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេ​ល​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ស្ពាន​បាញ់​ឆ្គោ​ល ក្នុងភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ ។ ហើយ​រហូត​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល គឺ​នៅ​ពុំ​ទាន់​រក​ឃើញ​កុមារ​រង​គ្រោះ​នៅឡើយ​ទេ ខណៈ​ដែល​សមត្ថកិច្ច​មូលដ្ឋាន​សន្និដ្ឋាន​ថា «​គ្មាន​សង្ឃឹមថា​នៅ​រស់​» ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ដោយ​ដឹង​ថា កុមា​រា​រង​គ្រោះ​មានឈ្មោះ សាំង លាភ​សុខ​រិ​ទ្ធ អាយុ​៧​ឆ្នាំ ជា​កុមារ​កំព្រា​ឪពុក ។ ចំណែក​ម្ដាយ​ទៅ​ធ្វើការ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន កំពុង​រស់នៅ​៣​នាក់​បងប្អូន ជាមួយ​ជីតា ឈ្មោះ ប៉ិល សាំង អាយុ​៨៦​ឆ្នាំ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ កុមារ​រង​គ្រោះ​និង​បងប្រុស​ម្នាក់​ទៀត ឈ្មោះ សាំង លាភ​អភិវឌ្ឍន៍ អាយុ​១១​ឆ្នាំ បាន​ដើរទៅ​លេង​នៅ​មាត់​ស្ទឹង​ជាប់​របង​វត្ត​បាញ់​ឆ្គោ​ល ចំណុច​ព្រះសង្ឃ​ធ្វើ​កាំជណ្តើរ​ចុះ​ទៅ​ក្នុង​ស្ទឹង ដូច​សព្វដង ( ២​នាក់​បងប្អូន​តែងតែ​មក​លេង​ទី​នេះ​) ។ តែ​ពេល​ទៅ​ដល់ទី​នោះ ទាំង​២​នាក់​បងប្អូន​បាន​ចុះ​ទៅ​លេង​នៅ​ផ្នែក​ខាងក្រោម​មាន​ចាក់សាប​ជាប់​ទឹក ស្រាប់តែ​កុមារ​ជា​ប្អូន​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ទឹង​តែ​ម្តង ។

បងប្រុស​បាន​ព្យាយាម​ជួយ​ដែរ ប៉ុន្តែ​ដោយសារ​ទឹក​ហូរ​ខ្លាំង​ពេក​មិន​អាច​ជួយ​ប្អូន​បាន ក៏​រត់​ទៅ​ប្រាប់​ជីតា​និង​អ្នក​ភូមិ​ទើប​មានការ​ឆោឡោ​ឡើង ហើយ​ក៏​បាន​នាំ​គ្នា​មុជ​រក ។ ប៉ុន្តែ​ការ​ព្យាយាម​រក ដោយ​គ្មាន​ឧបករណ៍ មុជទឹក​ពិតជា​មិន​ងាយ​នោះ​ទេ ដោយ​តែ​ខែ​នេះ​ទឹក​ឡើង​ហូរ​ខ្លាំង​ពេក ហើយ​រហូត​ម៉ោងជាង​៣​រសៀល ទៅ​ហើយ​នៅ​មិន​ទាន់​ឃើញ​នោះ​ឡើយ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​បាន​បន្ត​ថា កុមារ​៣​នាក់​បងប្អូន ដែល​មាន​ប្អូនប្រុស​ធ្លាក់​ចូល​ទឹកស្ទឹង មាន​បងស្រី​ឈ្មោះ​សាំង លាភ​នី​តា អាយុ​១៥​ឆ្នាំ ។ ពេល​នាង​បាន​ត្រឡប់​ពី​សាលារៀន​វិញ បាន​យំ​រហូត​សន្លប់​នៅ​លើ​ស្ពាន ខណៈ​ដែល​បងប្អូន​ប្រជាពលរដ្ឋ កំពុង​ព្យាយាម​រក​ប្អូន​កំពុង​បាត់​ខ្លួន ។

អត្ថបទសរសេរ ដោយ