មានការបង្ហាញតួលេខគួរឱ្យភ្ញាក់ផ្អើលពីសមត្ថកិច្ចមកថា បច្ចុប្បន្នមានកន្លែង កម្សាន្តនៅទូទាំងប្រទេសប្រមាណជាង១,៣០០ទីតាំង សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀ.ន ហើយសមត្ថកិច្ចបានកំពុងរៀបចំយុទ្ធនាការ ដើម្បីបង្ក្រាបបញ្ហាសង្គមដ៏បារម្ភនៅតាមទីតាំងទាំងនោះ ។

ការបង្ក្រាបគ្រឿងញៀ.នជាការងារអាទិភាពរបស់រដ្ឋាភិបាលអាណត្តិទី៧នេះ ។ កម្ពុជាដែលពីមុនជាកន្លែងឆ្លងកាត់គ្រឿងញៀ.នប៉ុណ្ណោះ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះត្រូវបានគេដឹងថា ក្លាយជាកន្លែងផលិត ឬជាកន្លែងធ្វើសំយោគសារធាតុញៀ.ន គួរឱ្យព្រួយបារម្ភ ។ ចំណែកការចែកចាយ ការប្រើប្រាស់ ត្រូវបានគេដឹងថា កើតមានពេញប្រទេស ។ ពីទីក្រុងដល់ជនបទមានសកម្មភាពចរាចរណ៍គ្រឿងញៀ.ន ។

កន្លែងកម្សាន្តដែលសមត្ថកិច្ចសង្ស័យថា មានជាប់ទាក់ទងគ្រឿងញៀ.ន ទំនងគេសង្ស័យទៅក្លឹបកម្សាន្ត ហាងម៉ាស្សា ហាងខារ៉ាអូខេ និងបៀរហ្គាឌិន ជាដើម។ ការប្រកាសរបស់សមត្ថកិច្ចនៅពេលនេះជាដំណឹងមានប្រយោជន៍មួយដល់អ្នកនិយមដើរលេងយប់ឱ្យប្រយ័ត្នខ្លួន ពីព្រោះបើអាចមិនប្រយ័ត្ននឹងធ្លាក់ខ្លួនជាអ្នកសេពគ្រឿងញៀ.នដោយមិនដឹងខ្លួន ។
អ្នកនិយមដើរកម្សាន្តនៅពេលរាត្រី អះអាងថា ការសង្ស័យរបស់សមត្ថកិច្ច ទំនងមិនខុសឡើយ ។ មិនខុសដោយមនុស្សដែលនិយមទៅកន្លែងកម្សាន្តទាំងអស់នោះ គឺទៅរកការសប្បាយ ហើយមានមនុស្សមួយចំនួនពិសេសយុវជន គឺពួកគេភ្លើ.តភ្លើ.នជាមួយការសប្បាយ ដោយមិនខ្វល់ពីអនាគតខ្លួន និងសុខភាពឡើយ ។

ការសេពសារធាតុញៀ.ន នៅកន្លែងកម្សាន្ត មានករណីខ្លះជាការមិនដឹងខ្លួន ហើយក៏មានករណីខ្លះទៀតជាការស្ម័គ្រចិត្ត ។ តាមអ្នកនិយមដើរលេងយប់ ការជូញដូរគ្រឿងញៀ.ននៅតាមកន្លែងកម្សាន្តមានច្រើនរូបភាព ។ រូបភាពខ្លះ វាគ្រាន់តែជាការជក់បារីមួយដើមប៉ុណ្ណោះ ជាបារីធម្មតា និងបារីអេឡិចត្រូនិក ដែលអ្នកជក់គិតថា វាធ្វើឱ្យខ្លួនសង្ហា និងបង្កើតអារម្មណ៍ស្រើ.បស្រួល បាត់ទុក្ខកង្វល់ និងភាពស្មុគស្មាញ ។ ជក់បារីរាល់ថ្ងៃ បានក្លាយជាអ្នកញៀ.នគ្រឿងញៀ.នដោយមិនដឹងខ្លួន ។ ករណីខ្លះទៀត អ្នកប្រើប្រាស់បានស្ម័គ្រចិត្តប្រើប្រាស់ គ្រឿងញៀ.នដោយចំហរ ។ មនុស្សមួយប្រភេទនេះ គេបានស្វែងរកទិញគ្រឿងញៀ.នមកប្រើ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ឬដើម្បីបង្កើនសមត្ថភាពផ្លូវភេ.ទ ។

អ្វីដែលគួរបារម្ភខ្លាំងបំផុតនោះ អ្នកសេពគ្រឿងញៀ.នជាយុវជន និងកុមារ ។ នៅទីក្រុងកន្លែងប្រជុំជន គេទៅរកគ្រឿងញៀ.ននៅតាមកន្លែងកម្សាន្ត ។ ប៉ុន្តែនៅជនបទដែលគ្មានក្លឹប គ្មានកន្លែងកម្សាន្តគេជួញដូរគ្រឿងញៀ.ននៅកណ្តាលវាល តាមវត្តអារាម ឬនៅពេលមានកម្មវិធីបុណ្យទាននានា ដែលមានការសម្តែងសិល្បៈក្មេងៗនៅជនបទត្រូវបានគេអូសទាញឱ្យប្រើប្រាស់គ្រឿងញៀ.ន ។
អ្នកស្រី សុផល ពលរដ្ឋម្នាក់និយាយថា នៅស្រុកកោះធំ ដែលជាភូមិស្រុកកំណើតរបស់ស្ត្រី ការប្រើប្រាស់គ្រឿងញៀ.នបានកើតមានឡើងពេញបន្ទុក ។ អ្នកស្រីបញ្ជាក់ថា កុមារតូចៗបានធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀ.ន ដែលជាក្តីបារម្ភរបស់ឱពុកម្តាយជាទូទៅរួមទាំងអ្នកស្រីផង ។
ដោយសារបារម្ភពីអនាគតកូន អ្នកស្រីសុផល ដែលជាកម្មករលាងរថយន្តម្នាក់នៅភ្នំពេញ សុខចិត្តយកកូនប្រុសរបស់គាត់ដែលមានអាយុ១០មកស្នាក់នៅភ្នំពេញជាមួយ ។ «ខ្ញុំសុខចិត្តឱ្យគេផ្អាកការសិក្សាមួយរយៈសិនពីព្រោះខ្ញុំមិនហ៊ានបណ្តោយឱ្យគេនៅផ្ទះម្នាក់ឯង ។ ខ្ញុំបារម្ភគេប្រើប្រាស់គ្រឿងញៀ.នដូចក្មេងក្នុងភូមិ ដូច្នេះហើយខ្ញុំយកគេមកស្នាក់នៅភ្នំពេញជាមួយ» ។

តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានបញ្ជាក់ថា គ្រាន់តែក្នុងរយៈពេល០៨ខែ ដើមឆ្នាំ២០២៣ សមត្ថកិច្ចអនុវត្តច្បាប់កម្ពុជាធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀ.នបានចំនួន៥,១៣៣ករណី ឃាត់ខ្លួនជនល្មើសចំនួន១២,៤៩១នាក់ ចាប់យកសារធាតុញៀ.នចំនួន២,៦៥៨.៥៦គីឡូក្រាម សារធាតុគីមីផ្សំចំនួន៩១០.៨៧គីឡូក្រាម រួម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។
ជាមួយការបង្ហាញនូវតួលេខថា កន្លែងកម្សាន្តនៅទូទាំងប្រទេសប្រមាណជាង១,៣០០ទីតាំង សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀ.ន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អះអាងថា សមត្ថកិច្ចបានកំពុងរៀបចំផែនការបង្ក្រាបគ្រឿងញឿ.ននៅតាមកន្លែងកម្សាន្តទាំងនោះ ។ គ្រឿងញៀ.នជាបញ្ហាសង្គមស្មុគស្មាញមួយដែលការបង្ក្រាបចេះតែមាន ចំណែក សកម្មភាពជួញដូរចេះតែដំណើរការទៅ មិនខុសអីពីករណីវែកចកកណ្តាលទន្លេនោះទេ ។
ក្រុមសង្គមស៊ីវិល ដែលបារម្ភពីបញ្ហាគ្រឿងញៀ.ន កំពុងបំផ្លាញអនាគត និងសុខសភាពពលរដ្ឋ ពិសេសយុវជននោះបានលើកឡើងថា ការបង្ក្រាបមិនមានប្រសិទ្ធិភាពនាពេលកន្លងមក ដោយសារការអនុវត្តច្បាប់នៅមានចន្លោះប្រហោង ។ អ្នកជួញដូរគ្រឿងញៀ.នធំៗ ដែលចាប់ខ្លួនត្រូវសង្ស័យថា បានដោះលែងរួចពីទោសទណ្ឌទៅវិញ ។ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀ.នមួយចំនួន សង្ស័យថា បានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀ.ន ឬទទួលផលពីការជួញដូរគ្រឿងញៀ.ន ។
ការអនុវត្តច្បាប់ឱ្យបានតឹងតែង ជាប្រសិទ្ធភាពនឹងឈានទៅលុបបំបាត់ ឬកាត់បន្ថយ បញ្ហាគ្រឿងញៀ.នពីសង្គមកម្ពុជានៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីនេះ ។ បើមិនដូច្នេះ៥ឆ្នាំ ឬលើសពីនេះទៅទៀតបញ្ហានេះកាន់តែស្មុគស្មាញ និងរីកធំកាន់តែខ្លាំង ហើយុវជនកម្ពុជានឹងងាយធ្លាក់ចូលទៅសេពគ្រឿងញៀ.ននៅពេលនៅកន្លែងណាក៏មានការជួញដូរនោះ។ គេបានឭពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលហើយ ក្នុងករណីគ្រឿងញៀ.ននេះ ពលរដ្ឋនៅតែរង់ចាំមើលការអនុវត្តជាក់ស្តែងប៉ុណ្ណោះ ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ