ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​តួ​ក​គី​កើនឡើង​ច្រើន​ខណៈ​ឆ្នាំ​២០២២​ មាន​ប្រមាណ​១៥០​លាន​ដុល្លារ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធាន​ភ្នំពេញ​ ៖ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​តួ​ក​គី​មាន​កំណើន​ឡើង​

​រាជធាន​ភ្នំពេញ​ ៖ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​តួ​ក​គី​មាន​កំណើន​ឡើង​ច្រើន​ខណៈ​នៅ​ក្នុង​ឆ្នាំ​២០២២​មាន​ទំហំ​ជាង​១៥០​លាន​ដុល្លា​អា​មេ​រិ​ក​។​

​ឯកឧត្តម​កែវ ពិសិដ្ឋ​ នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ស​ម្តេ​ច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា បាន​ឲ្យ​ដឹង​ថា​ ក្នុង​ជំនួប​ជាមួយ​លោក​ជំទាវ​អ៊ុ​ល​គូ កូ​ចា អេ​ហ្វេ​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​តួ​ក​គី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជា នា​ព្រឹក​ថ្ងៃ​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​ នៅ​វិមាន​ស​រដ្ឋសភា ស​ម្តេ​ច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​ និង​លោក​ជំទាវ​ទូត​តួ​ក​គី​បាន​លើក​ពី​ទំ​នាក់​ទំនង​ទ្វេរ​ភាគី​មានការ​កើន​ឡើយ​យ៉ាងច្រើន​ទាក់ទង​និង​ពាណិជ្ជកម្ម​វាង​កម្ពុជា​-​តួ​ក គឺ​ចាប់​ពី​ឆ្នាំ​២០០៧​មាន​បរិមាណ​ជា​ង​៤០០​លាន​ដុល្លារ​ ហើយ​គ្រាន់តែ នៅ​ក្នុង​ឆ្នាំ​២០២២ ទំហំ​ពា​ណិ​ជ្ជ​កម្ម​មាន​ជាង​១៥០​លាន​ដុល្លា​។​

​បើ​តាម​ឯកឧត្តម​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ជំនួប​ភាគី​ទាំង​ពី​រ​ក៏​បាន​ជជែក​ពី​ទំនាក់​ទំនាក់ទំនង​ការទូត​វិញ​គឺ​កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត​ថែម​ទៀត ​។ ​យើង​ឃើញ​ថា​មានការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​កម្ពុជា និង​តួ​ក​គី​នៅ​លើក​ឆាក​អន្តរជាតិ ​។ ​គោលនយោបាយ​របស់​តួ​ក​គី និង​កម្ពុជា​ក៏ បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​ភាព​ស៊ីគ្នា​ផង​ដែរ​លើ​យុទ្ធ​សា​ស្រ​ចតុកោណ​ដូច​ជា​វិស័យ​កសិកម្ម ឧស្សា ហ​កម្ម ឌី​ជី​ថ​ល និង​វិស័យ​ផ្សេង​ទៀត​។​

​ ​បើ​តាម​អ្នកនាំពាក្យ​សម្តេច​ប្រ​ធា​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា​នៅ​ស​ប្តា​ហ៍​ក្រោយ​គណៈប្រតិភូ​តួ​ក​គី​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម និង​ពង្រឹង​លើក​វិ ស័​យ អប់រំ​ផង​ដែរ​។​

​ក្នុង​ជំនួប​សម្តេច​រដ្ឋសភាធិបតី បាន​ស្នើ​ដល់​ប្រទេស​តួ​ក​គី​ជួយ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជ កម្ម​ប្រទេស​ទាំង​ពីរ​ឱ្យ​កើនឡើង ជួយ​បណ្តុះបណ្តាល​ធន​ធា​មនុស្ស ជួយ​លើកកម្ពស់​ភា ព​ក្លា ហាន​របស់ ស្ត្រី​នៅ​កម្ពុជា ជា​ពិសេស​ការ​ជួយ​លើ ក​កម្ពស់​ទំនាក់ទំនង​ទ្វេភាគី រវាង​រដ្ឋ សភា​ប្រ ទេស​ទាំង​ពីរ​។​

​ចំណែក​លោក​ជំទាវ អ៊ុ​ល​គូ កូ​ចា​អេ​ហ្វេ ឯកអគ្គរដ្ឋទូត​បាន​សម្តែង​នូវ​ការ​ចូលរួម​អប​អរ​សាទរ​ជូន​ចំពោះ​សម្តេច​រដ្ឋសភាធិបតី ដែល​ជា​ស្ត្រី​ទី​១ ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ប្រធានរដ្ឋសភា ដែល​ជា​មុខ​តំណែង​កំពូល ក្នុង​ការ​ដឹកនាំ​ស្ថាប័ន​នីតិ ប្បញ្ញតិ​នៃ​ព្រះ រាជា​ណា ចក្រ​កម្ពុជា​។

​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត បាន​គាំទ្រ​ប្រសាសន៍​លើក​ឡើង​របស់ សម្តេច​រដ្ឋសភាធិបតី ជា​ពិសេស​បាន​គាំទ្រ​ដល់​កិច្ច​ខិតខំ​របស់​សម្តេច​រដ្ឋសភាធិបតី ដែល​បាន​ចូលរួម​យ៉ាង​សកម្ម នៅ ក្នុង​ការ​ផ្តល់​ភាព​អង់អាច ការ​លើកកម្ពស់​សមត្ថភាព និង​ភាព​ក្លាហាន​ដល់​ស្ត្រី​នៅ​កម្ពុ​ជា​ជារ​ហូត​មក​។​

លោក​ជំទាវ បាន​សង្កត់ធ្ងន់​ថា ស្ត្រី​ជា​ផ្នែក​សំខាន់​របស់​សង្គម ដែល​មិន​អាច​ខ្វះ​បា​ន​នោះ​ឡើយ​។​

​លោក​ជំទាវ ក៏​បាន​ជម្រាប​ជូន​សម្តេច​រដ្ឋសភាធិបតី ពី​ការ​រីក​ចម្រើន​ដ៏​ឆាប់រ​ហ័​ស​នៃ​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពោល​គឺ​ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-តួ​ក​គី បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ចំណែក​ទំនាក់ទំនងរ​វា ង​ប្រជាជន​និង​ប្រ​ជា​ជ​ន​វិញ គឺ​តួ​ក​គី​បាន​បើក​សាលា​បណ្តុះបណ្តាល​ភាសា​តួ​ក​គី​នៅ​កម្ពុជា ដែល​រហូត​មក​ដល់ ពេល​នេះ មាន​យុវជន​កម្ពុជា​ប្រមាណ​៦០​នាក់ បាន​កំពុង​សិក្សា​ភាសា​តួ​ក​គី​។​

​ប្រទេស​កម្ពុជា និង​តួ​ក​គី​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​១៩៥៩ នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ បាន​ពង្រឹង​ព​ង្រី​ក​និង​លើកកម្ពស់ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​របស់​តួ​ក​គី​។ តួ​ក​គី​ជា​ប្រទេស​មាន​សក្តានុពល ដោយសារ​ជា​ស្ពាន​ភ្ជាប់​ទំ​នា​ក់​ទំនង​អា ស៊ី​ទៅ​អឺរ៉ុប​។​

​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី និង លោក​ជំទាវ អ៊ុ​ល​គូ កូ​ចា​អេ​ហ្វេ បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​រួម​គ្នា នៅ​ក្នុង​ការ​ពូន​ជ្រុំ​ទំនាក់ទំនង​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​ប្រទេស ទាំង​ពីរ​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​ឱ្យ​រឹង​មាំ​និង គ្រប់​ជ្រុងជ្រោយ​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ