ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​បា.ញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​ច្រើន​គ្រឿង​ពិសេស​នៅ​គ្រី​មេ​ និង​ជិត​ក្រុង​មូ​ស្គូ

11 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​អះអាង​កាលពី​យប់​ថ្ងៃ​ទី​១៧​ មក​១៨​ កញ្ញា​ថា បាន​បា.ញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​អះអាង​កាលពី​យប់​ថ្ងៃ​ទី​១៧​ មក​១៨​ កញ្ញា​ថា បាន​បា.ញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​ច្រើន​គ្រឿង នៅ​តំបន់​គ្រី​មេ​ និង​ក្នុង​តំបន់​ក្រុង​មូ​ស្គូ​ព្រមទាំង​នៅ​តំបន់​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ​និង​តំបន់​ក្រុង​វី​រ៉ូ​ណេ​ស​ដែល​ស្ថិត​នៅ​ក្បែរ​អ៊ុយ​ក្រែ​ន​។

តាម​តេ​ឡេ​ក្រាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​រៀបរាប់​ថា បណ្ដា​ដ្រូ​ន​ត្រូវ​បាន​ស្ទាក់​កម្ទេច ពីលើ​តំបន់​ភាគ​ខាងលិច ភាគ​ពាយ័ព្យ​និង​ភាគ​ខាងកើត​ឧបទ្វីប​គ្រី​មេ ស្រុក​អ៊ី​ស្រា​និង​ស្រុក​ដូ​ម៉ូ​ដឺ​ដូ​វ៉ូ​ក្នុង​តំបន់​ក្រុង​មូ​ស្គូ ព្រមទាំង​នៅ​តំបន់​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ​និង​តំបន់​ក្រុង​វ៉ូ​រ៉ូ​ណេ​ស​។ ទោះបី​យ៉ាងណា​ក្រសួង​នោះ​មិន​បាន​និយាយ​ពី​ចំនួន​ដ្រូ​ន​ដែល​បាញ់​ទម្លាក់​ទាំងនេះ​ឡើយ ព្រមទាំង​ក៏​មិន​និយាយ​ពី​ការ​ខូចខាត​ឬ​ជន​រង​គ្រោះ​ដែរ​។

ក្រសួង​នោះ​ក៏​លើក​ឡើង​ដែរ ពី​ការ​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​​ល លើ​ទីតាំង​រោងចក្រ​ផលិត​រថពាសដែក​ក្រុង​ខា​គៀវ កន្លែង​ជួសជុល​រថពាសដែក​អ៊ុយ​ក្រែ​ន​។ មុន​នេះ​ប្រមុខ​រដ្ឋបាល​យោធា​ក្រុង​ខា​គៀវ​លោក​អូ​ឡេ​ក​សូ​នី​ហ្គូ​បូ​វ រាយការណ៍​តាម​តេ​ឡេ​ក្រាម​ថា សហគ្រាស​មួយ​នៃ​ទីក្រុង​នោះ រង​ការ​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​បញ្ជា​ធុន​S-300 ចំនួន​៤​គ្រាប់ ហើយ​មាន​ភ្លើង​ឆាបឆេះ​។ កាលពី​ថ្ងៃ​ទី​១៧​កញ្ញា​កងការពារ​អាកាស​រុ​ស្សុ​ី បាន​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​១​គ្រឿងក្នុង​តំបន់​ក្រុង​មូ​ស្គូ​ព្រមទាំង​បាញ់​ទម្លាក់​ដ្រូ​ន​៦​គ្រឿង​ទៀត ដែល​ហោះ​សំដៅ​ឧបទ្វីប​គ្រី​មេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ