លោកគីម ជុងអ៊ុន ត្រឡប់ទៅប្រទេសវិញតាមរថភ្លើង ក្រោយទទួលកាដូដ្រូនផ្ទុះច្រើនគ្រឿង
ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានចាកចេញតាមរថភ្លើង
ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានចាកចេញតាមរថភ្លើង
ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានចាកចេញតាមរថភ្លើងពិសេសពាសដែក ពីតំបន់ចុងបូព៌ារុស្ស៊ីកាលពីថ្ងៃទី១៧ កញ្ញា សំដៅទៅព្រំដែនកូរ៉េខាងជើង ដែលកំណត់ពីការបញ្ចប់ទស្សនកិច្ចរបស់លោកនៅរុស្ស៊ី។ ទស្សនកិច្ចនោះរបស់លោកបង្ហាញពីការខិតចូលជិតគ្នាជាមួយមេដឹកនាំរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន នាំឲ្យពួកលោកខាងលិចមានការភ័.យខ្លា.ច ចំពោះលទ្ធភាពនៃកិច្ចព្រមព្រៀង សម្រាប់ការផ្ដល់អាវុ.ធដល់ក្រុងមូស្គូធ្វើសង្គ្រាមនៅអ៊ុយក្រែន។
មុននេះនាថ្ងៃទី១៧កញ្ញាដែរនៅក្រុងវ្ល៉ាឌីវ៉ូស្តុក មេដឹកនាំកូរ៉េខាងជើងដែលទៅជាន់ទឹកដីរុស្ស៊ីតាំងពីថ្ងៃទី៥កញ្ញាមក សម្រាប់ដំណើរចេញក្រៅប្រទេសលើកដំបូង តាំងពីមានការឆ្លងរាលដាលនៃកូវីដមក បានទទួលកាដូដ្រូនផ្ទុះ៥គ្រឿងពីដៃអភិបាលតំបន់នោះ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ។ វាតំណាងឲ្យនិម្មិត្តរូបយោធាក្នុងពេលពួកលោកខាងលិចកំពុងមានការបារម្ភ ចំពោះកិច្ចព្រមព្រៀងយោធាមួយរវាងក្រុងមូស្គូនិងក្រុងព្យុងយ៉ាង។
ក្នុងវីដេអូខ្លីមួយផ្សាយដោយទីភ្នាក់ងារព័ត៌មាន RIA គេឃើញលោកគីម ជុងអ៊ុន ឡើងជណ្ដើររថភ្លើងរបស់លោក និងលើកដៃលាគណៈប្រតិភូរុស្ស៊ីដែលមកជូនដំណើរលោក។ រថភ្លើងលោកគីមជុងអ៊ុនបើកសំដៅទៅប៉ុស្តិ៍ព្រំដែនខាស់សាន់ ចម្ងាយប្រមាណជា២៥០គីឡូម៉ែត្រ។
ក្រៅពីកាដូដ្រូនផ្ទុះ៥គ្រឿង លោកអូឡេកកូហ្សេមីយ៉ាកូអភិបាលតំបន់ព្រីម៉ូរីយេចុងបូព៌ារុស្ស៊ី បានជូនដល់លោកគីមជុងអ៊ុនដ្រូនសើុបការណ៍១គ្រឿង អាវការពារគ្រាប់មួយនិងសម្លៀកបំពាក់ពិសេសពាក់ទៅមិនអាចចាប់ឃើញដោយកាមេរ៉ាទែរមិក។ មុនដំណើរវិលមកស្រុកវិញលោកគីមជុងអ៊ុន បានជួបជាមួយបណ្ដានិស្សិតកូរ៉េខាងជើងនៅសាកលវិទ្យាល័យក្រុងវ្ល៉ាឌីវ៉ូស្តុក ៕
ចែករំលែកព័តមាននេះ