ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវជន​ដែល​កាន់​កាំ​បិ​.​ត រួច​ស្រែក​ឡូឡា​ពេញ​ផ្លូវ ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ខ្លាច

7 ខែ មុន
  • ព្រះសីហនុ

យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ រួម​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​នគរបាល

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ រួម​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​យុវជន​រូប​នេះ​កាន់​កាំ​បិ​.​ត​ប៉័ងតោ ដើរ​ស្រែក​ឡូឡា​ពេញ​ផ្លូវ និង​កា​.​ប់រ​បង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៀត បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ និង​រាយការណ៍​សមត្ថកិច្ច ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​យុវជន​រូប​នេះ​តែ​ម្ដង​។

ជុំវិញ​ករណី​ភ្ញាក់ផ្អើល​ខាងលើ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​បឋម​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ល្ងាច​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៧​ខែកញ្ញា ឆ្នាំ​២០២៣ គឺ​មាន​បុរស​ម្នាក់​សង្ស័យ​ថា «​បែ​.​ក​ថ្នាំ​» បាន​ដើរ​កាន់​កាំ​បិ​.​ត​ប៉័ង​តោន​ពេញ​ផ្លូវ រួច​ដើរ​កា​.​ប់​បង្គោល​ភ្លើង​នៅ​ចំណុច​ផ្លូវ ក្រោយ​សាលា​សុវណ្ណ​ភូមិ​ចាស់ ព្រមទាំង​ស្រែក​ឡូឡា និង​កា​.​ប់រ​បង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៀត​ផង​។

បច្ចុប្បន្ន​នេះ ខាង​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ខាងលើ​នេះ​ហើយ ព្រមទាំង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​យក​ទៅ​សួរនាំ​បន្ថែម រួច​ប្រមូល​ភស្តុ​តាង​មួយ​ចំនួន​ដូច​ជា ៖ កាំ​បិ​.​ត​ប៉័ងតោ​មួយ​ដើម និង​កន្ត្រៃ​កាត់​ក្រចក​មួយទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ