ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចម៉ូតូនៅផ្ទះសំណាក់មួយ រួច​ទៅ​ដេក​ផ្ទះសំណាក់​​​មួយទៀត ​ត្រូវអស់លក្ខណ៍

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្រាវជ្រាវ​តាម​បក្ខពួក បន្ទាប់​

​រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្រាវជ្រាវ​តាម​បក្ខពួក បន្ទាប់​ពី​លួច​កាច់​ក​ម៉ូតូ​នៅ​ផ្ទះ​សំណាក់​មួយកន្លែង​ ហើ​​យ​ទៅ​ដេក​នៅ​ផ្ទះ​សំណាក់​មួយ​​កន្លែង​ទៀត បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​១២​នឹង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ផ្ទះ សំណាក់​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម៉ូតូ​ជន​សង្ស័យ​លួច​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ស៊េរី​​ឆ្នាំ​២០២៣ ពាក់​ស្លាក​លេខ កំពង់​ធំ 1S-9945​។

ជន​សង្ស័យ​ទី១​-ឈ្មោះ សៀង រ៉ា​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ផ្ទះ​ជួល​​​ក្នុង​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ មាន​ស្រុក​កំណើត​នៅ​ភូមិ​ឃុំ​អង្គ​ទ្រី​ត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ត​ព្រៃវែង ។ ទី២-​ឈ្មោះ ធូ ទិ​ត្យ ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោម​ចៅទី៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុក​កំណើត ភូមិ​អំពិល​ ឃុំអំពិល ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម ។

តាម ប្រភព​ព័ត៌មាន​ពី​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​និយាយ​ប្រាប់​ថា នៅ​មុន​​ពេលកើតហេតុ ជន​រង​គ្រោះ​២​នាក់​ស្រី​ប្រុស​បាន​នាំ​គ្នា ទៅ​ដេក​ផ្ទះ​សំណាក់​នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី២​​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លុះ​នៅ​វេលា​ម៉ោង​កើ​​ត​ហេតុ ដោយ​មាន​ជនសង្ស័យ​៤​នាក់​ក្នុង​នោះ​មាន​២​នាក់​ស្រី​ប្រុស បាន​ចូល​ផ្ទះ​សំណាក់​ខាង​លើ​ដែរ ។ បន្ទាប់​មក ជន​សង្ស័យ​២​នាក់​ស្រី​ប្រុស​បាន​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​បាត់ នៅ​ជន​សង្ស័យ​២​នាក់​ដែល​ជា​អ្នក​ធ្វើ​សកម្មភាព ដោយ​បាន​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ម៉ូតូ ដោយ​មាន​សន្តិសុខ​យាម​បាន​ស្រែក​ថា ចោរ​ៗ ហើ​​យ​ជន​សង្ស័យ​ទាំង​២​នាក់ ជិះ​គេច​ខ្លួន​បាត់ ។

​តាម​ប្រភព​ព័ត៌មាន​ពី​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​បន្ត​ទៀត​ថា ខណៈ​ជន​សង្ស័យ​២​នាក់​លួច​កាច់​ក​ម៉ូតូ​ចេញ​ពី​ផ្ទះ​សំណាក់​ទៅ​បាត់ ហើ​​យ​ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ ។ បន្ទាប់​មក​បក្ខពួក​ជន​សង្ស័យ​២​នាក់ ដែល​ដឹក​គ្នា​ចេញ​ទៅ​មុន ក្នុង​នោះ​ម្នាក់​ដោយ​មិន​ដឹង​រឿង​បាន​ជិះ​ម៉ូតូ​មក​ដឹក​ជន​សង្ស័យ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​សួរ​នាំ​ភ្លាម​ៗ ។

បន្ទាប់​មក កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​អោយ​បុរស​ម្នាក់​ជា​បក្ខពួក​ជន​សង្ស័យ​បាន​អោយ​ទាក់​ទង​ទៅ​ជន​សង្ស័យ ដែល​លួច​ម៉ូតូ​ទាំង​២​នាក់​ខាង​លើ ហើយ​បាន​ដឹង​ថា កំពុង​ដេក​នៅ​ផ្ទះ​សំណាក់​ម្តុំ​៣​ដុល្លារ​យីហោ សុភមង្គល នៅ​សង្កាត់​ចោម​ចៅ​ទី១ ​ជិត​ផ្សារ​ត្រពាំង​ថ្លឹង ​លុះ​​ព្រឹក​ឡើ​ង សមត្ថកិច្ច​ចុះ​ឃាត់​បាន​២​នាក់​ភ្លាម​ៗ ហើយ​យក​មក​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប​ទី​២​ផង ដែរ ។

ក្រោយ​ពី​ការ​សាក​សួរ និង​ស្តាប់​ចម្លើយ​ជន​សង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​​បាន​លួច​ម៉ូតូ​ជន​រង​គ្រោះ​​​ប្រាកដ​មែន ហើយ​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទាំង​២​​នាក់ ទៅ​ផ្នែក​​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ