ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ​ជុង​អ៊ុ​ន​ ទស្សនា​អាវុ.ធ​ទំនើប​ៗ​របស់​រុ​ស្ស៊ី​

7 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី​ ៖ ៣​ថ្ងៃក្រោយ​ពី​ជួប​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន នៅ​

ប្រទេស​កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី​ ៖ ៣​ថ្ងៃក្រោយ​ពី​ជួប​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន នៅ​ទីតាំង​បា.ញ់​បង្ហោះ​កាំជ្រួច​អវកាស​VOSTOTCHNY មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក​គី​ម​ ជុង​អ៊ុ​ន បាន​ជួប​នា​ថ្ងៃ​ទី​១៦​ កញ្ញា​ ជាមួយ​រដ្ឋមន្ត្រី ការពារ​ប្រទេស​រុ​ស្ស៊ី​ លោក​ស័​រ​ហ្គេ​យ​ឆ​យ ហ្គូ​នៅ​វ្ល៉ា​ឌី​វ៉ូ​ស្តុក​តំបន់​ចុង​បូព៌ារុ​ស្ស៊ី​ ដែល​នៅ​ទីនោះ​លោក​បាន​ទស្សនា​បណ្ដា​អាវុ.ធ​ទំនើប​ៗ​របស់​រុ​ស្ស៊ី​ ក្នុង​នោះ​មាន​ប្រព័ន្ធ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​។

លោក​គី​ម​ ជុង​អ៊ុ​ន​ បាន​មក​កាន់​រុ​ស្ស៊ី​ដែល​ជា​ដំណើរ​ទៅ​បរទេស​លើក​ដំបូង​របស់​លោក តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដម​ក​។ លោក​មក​ដល់​ព្រ​លាន​យន្តហោះ​ KNEVICHI​ នៅ​វ្ល៉ា​ឌី​វ៉ូ​ស្តុក មក​ពី​KOMSOMOLSK- SUR-LAMOUR​កន្លែង​ដែល​លោក​ទស្សនា​កាលពី​ថ្ងៃ​ទី​១៥​កញ្ញា បណ្ដា​រោងចក្រ​ផលិត​យន្តហោះ​រុ​ស្ស៊ី ​។ នៅ​មូលដ្ឋាន​អាកាសចរណ៍​ KNEVICHI​ លោក​គី​ម ​ជុង​អ៊ុ​ន ​ត្រូវ​បាន​ទទួល​ដោយ​លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​ ដែល​បង្ហាញ​លោក យន្តហោះ​ប្រដេញ​ធុន​MIG-31​និង​ប្រព័ន្ធ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​KINJAL ។ លោក​គី​ម​ ជុង​អ៊ុ​ន​ ក៏​ទស្សនា​ផង​ដែរ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន​TU-160 TU-95MS និង​TU-22M3​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​ការពារ​ប្រ ទេស​រុ​ស្ស៊ី​គូសបញ្ជាក់​ថា យន្តហោះ​ទាំងនេះ​ស្ថិត ក្នុង​សមាសភាព​អាកាស​របស់​កងកម្លាំង​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​រុ​ស្ស៊ី​។ មេដឹកនាំ​កូរ៉េ​ខាងជើង​អាច​ពិនិត្យ​បណ្ដា​អាវុធ​ពិសេស​ៗ​របស់​រុ​ស្ស៊ី​ ក្នុង​នោះ​រួម​មាន​ប្រព័ន្ធ​មី​ស៊ី​​ល​លឿន​ជាង​សំឡេង​។ លោក​ត្រូវ​ស្ថិត​នៅ​វ្ល៉ា​ឌី​វ៉ូ​ស្តុក​រហូត​ដល់​ថ្ងៃ​ទី​១៧​ កញ្ញា ដើម្បី​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ជាមួយ​អាជ្ញាធរ​ទីនោះ ផ្ដោត​លើ​ការ​ពង្រីក​ទំនាក់ទំនង​របស់​ប្រទេស​លោក​ជាមួយ​តំបន់​រុ​ស្ស៊ី​​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ