ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ស្ដេច​រត់ពន្ធ​គ្រឿងញៀ.ន​ម្នាក់​ត្រូវ​ម៉ិក​ស៊ិ​ក​​​ធ្វើ​បត្យាប័ន​​បញ្ជូន​ទៅ​អា​មេ​រិ​ក

7 ខែ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ អាជ្ញាធរ​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ប្រទេស​ម៉ិក​ស៊ិក​កាលពី​ថ្ងៃ​ទី​១៥​ កញ្ញា​ បាន​ចាប់​

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ អាជ្ញាធរ​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ប្រទេស​ម៉ិក​ស៊ិក​កាលពី​ថ្ងៃ​ទី​១៥​ កញ្ញា​ បាន​ចាប់​បញ្ជូន​កូនប្រុស​ម្នាក់ របស់​ស្ដេច​រត់ពន្ធ​គ្រឿងញៀ.ន​ JOAQUIN EL CHAPO GUZMAN ទៅ​កាន់​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​នា​ថ្ងៃ​ទី​១៦​ កញ្ញា​ របស់​AFP​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ពេល​នេះ​កងកម្លាំង​ប៉ូលិស​អា​មេ​រិ​ក​ និង​ម៉ិក​ស៊ិក បាន​ចាប់​បញ្ជូន​បុរស​ឈ្មោះ​OVIDIO GUZMAN LOPEZ ជា​កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូនប្រុស​របស់ EL CHAPO មក​កាន់​ក្រសួងយុត្តិធម៌​អា​មេ​រិ​កដោយ​ជោគជ័យ​។ ជន​នោះ​ជាប់ចោទ​ពី​បទ​រត់ពន្ធ​គ្រឿងញៀ.ន លាងលុយកខ្វក់​និង​ប្រព្រឹត្ត​អំពើ​ឧក្រិ.ដ្ឋ​ធ្ងន់ធ្ងរ​ដទៃ​ៗ​ទៀត​។

ដោយ​ថ្លែងអំណរគុណ​ចំពោះ​ម៉ិក​ស៊ិក សម្រាប់​ការ​ធ្វើ​បត្យាប័ន​នោះ ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​អា​មេ​រិ​ក​បន្ត​ថា ការ​ធ្វើ​បត្យាប័ន​LOPEZ បង្ហាញ​ពីសារ​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​អា​មេ​រិ​ក​និង​ម៉ិក​ស៊ិ​​ក ដើម្បី​រាំង​ខ្ទប់​ការ​រត់ពន្ធ​គ្រឿងញៀ.ន​។

ប៉ុន្មាន​ថ្ងៃមុន​ទស្សនកិច្ច​មួយ​របស់​លោក​ចូ​ បៃ​ដិ​ន ​នៅ​ម៉ិក​ស៊ិក​កាលពី​ខែមករា​កន្លង​ទៅ អាជ្ញាធរ​ម៉ិក​ស៊ិកបាន​ចាប់ខ្លួន OVIDIO GUZMAN LOPEZ អាយុ​៣២​ឆ្នាំ ក្នុង​ប្រតិបត្តិការ​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​២៩​នាក់ និង​នាំ​ឲ្យ​មានការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា រវាង​កងកម្លាំង​ប៉ូលិស និង​ពួក​ជនប្រដាប់អាវុ.ធ​នៅ​ទីក្រុង​គូលី​យ៉ា​កាន​ភាគ​ពាយ័ព្យ​ម៉ិក​ស៊ិ​ក​។

គេ​ស្គាល់​ក្រោម​ឈ្មោះ​ថា​EL RATON​នោះ OVIDIO GUZMAN LOPEZ ជា​កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូនប្រុស​របស់​ស្ថាបនិក​ក្រុម​រត់ពន្ធ​គ្រឿងញៀ.ន​នៅ​SINALOA គឺ EL CHAPO ដែល​បច្ចុប្បន្ន​កំពុង​តែ​ជាប់គុក​អស់​មួយ​ជីវិត​នៅ​សហរដ្ឋអាមេរិក​ ។

អាជ្ញាធរ​អា​មេ​រិ​ក​ចាត់​ទុក​ជន​នេះ​ថា ជា​សមាជិក​សំខាន់​ម្នាក់​របស់​ក្រុម​រត់ពន្ធ​គ្រឿងញៀ.ន​នោះ ជាមួយ​ប្អូនប្រុស​គេ​ឈ្មោះ​JOAQUIN GUZMAN LOPEZ ។ EL CHAPO ត្រូវ​បាន​ចាត់​ទុក​ថា ជា​មេ​រត់ពន្ធ​គ្រឿងញៀ.ន​ដែល​ខ្លាំង​ជាងគេ​បំផុត​លើ​ពិភពលោក រហូត​ដល់​ពេល​ចាប់ខ្លួន​គេ​បាន​កាលពី​ឆ្នាំ​២០១៦ ហើយ​ធ្វើ​បត្យាប័ន​ទៅ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧​ ។ ជន​នោះ​ត្រូវ​កាត់ទោស​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៩​ ដាក់គុក​អស់​មួយ​ជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ