ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ម៉ូតូ​មុខ​ផ្ទះ​ភ្លេច​ដក​សោរ​ចោរលួចបាត់ មួយសន្ទុះ​នគរបាល​ស្ទាក់​ចាប់បាន​ទាំង​ចោរ ​ទាំង​ម៉ូតូ

7 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តី​រាយ​ការណ៍​​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៦ ខែ

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ មាន​ករណី​ចោរ លួច​ម៉ូតូ​មួយ​គ្រឿង ស្ថិត​នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ខណៈ​ម្ចាស់​ទុក​មុខ​ផ្ទះ​មិន​បាន​ដក​សោរ​កុង​តាក់ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន​ក្រុង​សំរោង ក៏​បាន​ធ្វើការ​ចាប់ខ្លួន​ទាំង​ចោរ​ទាំង​ម៉ូតូ នាំ​យក​ទៅ​ប្រគល់ ឲ្យ​ម្ចាស់​វិញ ។

ជនសង្ស័យ​ឈ្មោះ សីហា ប្រាក់​ណៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បេង ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ខាងលើ​ជន​រង​គ្រោះ​ឈ្មោះ សៀង លី ភេទ​ប្រុស អាយុ​២៣ ឆ្នាំ បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​ពុំ​បាន​ដក​សោរ​កុ​តាក់​ចេញ​ទេ ពេល នោះ​ជនសង្ស័យ​ក៏​បាន​ចូល​ទៅ​លួច ហើយ​ជិះ​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​ចោរលួច​បាត់​ម៉ូតូ​ភ្លាម ជន​រង​គ្រោះ​បាន​ទាក់ទង​ប្តឹង​ទៅ​សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ និង​ដឹក នាំ​បញ្ជា​ផ្ទាល់​ពី​លោក អធិការ នគរបាល​ក្រុង​សំរោង ទើប​ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បន្សាយ​រាក់ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គោក​ខ្ពស់ ដេញ​តាម​ស្ទាក់​ចាប់​ឃាត់ខ្លួន នៅ​ពេល​ជន សង្ស័យ​ជា​មុខសញ្ញា បាន​ជិះ​ទៅ​ដល់​ចំណុច​ភូម​ឈើ​ស្លា.ប់​ព្រំប្រទល់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​ម៉ូតូ​ឌ្រី​ម​សង់ សេរី​ឆ្នាំ​២០១៤ ព័​ណ​ខ្មៅ អត់​មាន​លេខ​១​គ្រឿង សមត្ត​កិច្ច​បាន​នាំ​ខ្លួន​ទៅ​អធិការ​ដ្ឋា ន​នគរបាល​ក្រុង​សំរោង ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ពេល​សាកសួរ​ចំពោះ​មុខ​សមត្ត​កិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​អំពី​សកម្មភាព និង​បក្ខពួក​ដែល​ចូលរួម​ជាមួយ​គ្នា​កន្លង មក​ទៀត ពេល​នោះ​ទើប​កម្លាំង​សមត្ត​កិច្ច​ជំនាញ នៃ​អធិការដ្ឋាន​ក្រុង​សំរោង​ ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​នគរបាល​យុត្តិធម៌​ស្រុក​បន្ទាយ​អំពិល ចុះ​ទៅ​ដល់​ផ្ទះ​ឈ្មោះ យ៉ា​ន សីហា ជា​ជន​សកម្ម​ទទួលផល​ចោរកម្ម និង​ដោយ​បានការ​អនុញ្ញាតិ​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត សមត្ត​កិច្ច​បាន​ធ្វើការ​ឆែកឆេរ រក​ឃើញ​វត្ថុ​តាង​រួម​មាន ៖
-​ម៉ូតូ​ចំនួន​៣​គ្រឿង
-គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន
-សារធាតុ​ញៀ.ន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ម៉ាក​ទឹកកក ចំនួន ១,០៣៧ ក្រាម ។
-សារធាតុ​ញៀ.ន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​WY ចំនួន​០២ កញ្ចប់ ស្មើនឹង ៨៥០ ក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៥ នាក់ បន្ថែម​ទៀត ។

១-​ឈ្មោះ យ៉ា​ន សីហា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម​ដូន ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ (​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម និង​ចែកចាយ​សារធាតុ​ញៀន​) តេស្ត​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។ ២-​ឈ្មោះ សេង ស្រី​នាង ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​សែន​មនោ​រម្យ​១ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។ ៣-​ឈ្មោះ ជន សំរេច ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ ជាងឈើ មាន​ទីលំនៅ​ភូមិ​ថ្ម​រមាស​ខាងកើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។ ៤-​ឈ្មោះ រំ រិ​ទ្ធ​សែន ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ ជាងក្រឡឹង មាន​ទីលំនៅ​ភូមិ​ថ្ម​រមាស​ខាងកើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​៥-​ឈ្មោះ ធូ ឆា​រី ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ ជាងក្រឡឹង មាន​ទីលំនៅ​ភូមិ​ចាន់​ក្រហម​សែន​ជ័យ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ (​ធ្វើតេស្ត​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ យ៉ា​ន សីហា បាន​សារភាព​ថា កាលពី​ជាង​២​ខែ​មុន​ខ្លួន​បាន​ទិញ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ គ្មាន​ផ្លា​ក​លេខ ពី​ឈ្មោះ សីហា ប្រាក់​ណៃ ក្នុង​តម្លៃ ២.២០០.០០០​រៀល ដោយពេល នោះ​ខ្លួន​បានដឹង​ថា ឈ្មោះ សីហា ប្រាក់​ណៃ ពិតជា​លួច​ម៉ូតូ​របស់​គេ​យក​មក​លក់​ឲ្យ តែ​ក្រោយមក​ខ្លួន​បាន​យក​ម៉ូតូ​នោះ ទៅ​ដោះ ដូរ​ផ្លាស់ និង​ដូរ​ពណ៌​ពី​ខ្មៅ ទៅ​ជា​ពណ៌​ក្រហម​វិញ និង​ទុក​ប្រើ​ប្រា ស់​ផ្ទាល់ខ្លួន​រហូត​ដល់​សព្វថ្ងៃ ។ ដោយ​យោង​ទៅ​លើ​ចម្លើយ​សារភាព និង​បទល្មើស​លួច​ជាក់ស្តែង សមត្ត​កិច្ច​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​ម៉ូតូ​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៤ ពណ៌ខ្មៅ អត់​មាន​លេខ​១​គ្រឿង សមត្ថ​កិច្ច​បាន​នាំ​ខ្លួន​ទៅ​អធិការ​ដ្ឋា​ន​នគរបាល​ក្រុង​សំរោង ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ