ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ស្ត្រី​បុគ្គលិក​ខារ៉ាអូខេ​ម្នាក់ រឿង​«​លួ​.​ច​លុយ​ជាង​១​លាន​បាត យក​ទៅ​លេង​ល្បែ​.​ង​ខ្ទេច​អស់​»

8 ខែ មុន
  • បន្ទាយមានជ័យ

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​ជា​បុគ្គលិក​ខារ៉ាអូខេ​ម្នាក់ ដែល​រង​ការ​ចោ​.​ទ​ប្រកាន់​ថា

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​ជា​បុគ្គលិក​ខារ៉ាអូខេ​ម្នាក់ ដែល​រង​ការ​ចោ​.​ទ​ប្រកាន់​ថា «​លួ​.​ច​លុយ​ជាង​១​លាន​បាត យក​ទៅ​លេង​ល្បែ​.​ង​ខ្ទេច​អស់​» ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ សា​រ៉ា​បាន់ អុ​ធុម​ផ​ន ភេទ​ស្រី អាយុ​២៦​ឆ្នាំ (​ជា​បុគ្គលិក​បម្រើ​ការងារ​ខា​រ៉ា​អូ​) ស្នាក់​នៅ​ភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ម៉ឹង សុ​ហេង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា បាន​ប្តឹង​ស្ត្រី​ឈ្មោះ សា​រ៉ា​ប៉ាន់ អុ​ធុម​ផ​ន ជា​បុគ្គលិក​បម្រើ​ការងារ​ខេ​រ៉ា​អូ​ខេ ដែល​លួ​.​ច​លុយ​ហាង​ខារ៉ាអូខេ​ជា​បន្តបន្ទាប់ សរុប​ចំនួន​១.៣០០.០០០​បាត​។ ក្រោយ​ពី​ក្រុម​ត្រួតពិនិត្យ​ថវិការ​ចំណូល បាន​រក​ឃើញ​ថា​បាត់​លុយ ទើប​ប្តឹង​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​តែ​ម្ដង​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ប្រាប់​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ភ្លាម កម្លាំង​ជំនាញ​បាន​កោះហៅ​ជនសង្ស័យ​មក​សាកសួរ និង​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​លួ​.​ច​លុយ​ហាង​ខារ៉ាអូខេ ពិតប្រាកដ​មែន ហើយ​យក​ទៅ​លេង​ល្បែ​.​ង​អស់ហើយ​»​។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ហើយ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ