ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែង​តាំង ​និង​ផ្ទេរ​​ភារ​កិច្ច​​មន្ត្រី​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​ព្រះ​​សីហនុ

14 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ កាល​ពី​​រសៀល​ថ្ងៃ​ទី​១១ ឧសភា ​ឆ្នាំ​២០១១ នៅ​សាល​ប្រជុំ​កំពង់​ផែ​ស្វយ័ត​​​ក្រុង​ព្រះ​សីហនុ មាន​ប្រារព្ធ​ពិធី​ប្រកាស​​តែង​តាំង​ និង​ផ្ទេរ​ភារ​កិច្ច​មន្ត្រី​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​​ព្រះ​សីហនុ ក្រោម​អធិបតី​ភាព​​លោក​ឡាយ ឫទ្ធី អគ្គ​នាយក​​រង​គយ និង​រដ្ឋា​ករ​កម្ពុជា ​ជា​តំណាង​​លោក​បណ្ឌិត ​ប៉ែន ស៊ី​ម៉ន ​ទេស​រដ្ឋ​មន្ត្រី ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​

ខេត្ត​ព្រះ​សីហនុ ៖ កាល​ពី​​រសៀល​ថ្ងៃ​ទី​១១ ឧសភា ​ឆ្នាំ​២០១១ នៅ​សាល​ប្រជុំ​កំពង់​ផែ​ស្វយ័ត​​​ក្រុង​ព្រះ​សីហនុ មាន​ប្រារព្ធ​ពិធី​ប្រកាស​​តែង​តាំង​ និង​ផ្ទេរ​ភារ​កិច្ច​មន្ត្រី​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​​ព្រះ​សីហនុ ក្រោម​អធិបតី​ភាព​​លោក​ឡាយ ឫទ្ធី អគ្គ​នាយក​​រង​គយ និង​រដ្ឋា​ករ​កម្ពុជា ​ជា​តំណាង​​លោក​បណ្ឌិត ​ប៉ែន ស៊ី​ម៉ន ​ទេស​រដ្ឋ​មន្ត្រី ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​​បតីតេជោ​ ហ៊ុន ​សែន នាយក​​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​ជា​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​​ទទួល​បន្ទុក​​ជា​អគ្គ​​នាយក​គយ និង​រដ្ឋា​ករ​កម្ពុជា។​ ក្នុង​ឱកាស​នោះ​​ក៏​មាន​ការ​អញ្ជើញ​ជា​អធិបតី​​របស់​លោក​ជំទាវ ប្រាក់ ​ចន្ទ​សុខា អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ​ និង​លោ​ក​ម៉ា ស៊ុន​ហួត អគ្គ​នាយក​រង​កំពង់​ផែ​ស្វយ័ត​​ក្រុង​ព្រះ​សីហនុ រួម​ទាំង​វត្ត​មាន​របស់​តំណាង​អង្គ​ភាព​មន្ទីរ​ជុំ​វិញ​ខេត្ត តំណាង​ស្ថាប័ន​ ប្រដាប់​អាវុធ​ និង​មន្ត្រី​មាន​សមត្ថ​​​កិច្ច​នៅ​មាត់​ច្រក មន្ត្រី​គយ និង​រដ្ឋា​ករ​ខេត្ត​ព្រះ​សីហនុ ចូល​រួម​ផង​ដែរ ។

​លោក​ប៉ាង វ៉ាន់​ថា ​អនុ​ប្រធាន​រដ្ឋ​បាល​ និង​គ្រប់​គ្រង​បាន​អាន​លិខិត​​​បង្គាប់​​ការ​លេខ​៣៨២​អ.គ.រ ចុះ​ថ្ងៃ​ទី​៩ ឧសភា របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា ស្តីពី​ការ​តែង​តាំង​ និង​ផ្ទេរ​ភារ​កិច្ច​របស់​មន្ត្រី​សាខា​គយ និង​រដ្ឋា​ករ​កំពង់​ផែ​អន្តរ​ជាតិ​ក្រុង​ព្រះ​សីហនុ ។ បន្ទាប់​ពី​លោក​ឡាយ ឫទ្ធី ​ប្រគល់​ត្រា និង​លិខិត​​បង្គាប់​ការ​ជួន​មក​លោក​គិន លី ប្រធាន​សាខា​គយ និង​រដ្ឋា​ករ​កំពង់​ផែ​​អន្តរ​ជាតិ​​ក្រុង​​ព្រះ​សីហនុ ដែល​​ទើប​ទទួល​​តំណែង​បាន​ឡើង​ធ្វើ​ចំណាប់​អារម្មណ៍​​​ និង​ធ្វើ​ការ​​ប្តេជ្ញា​ចិត្ត​រួម​មាន ៖
-ការ​ខិត​ខំ​ជំរុញ​ការ​ប្រមូល​ពន្ធ​អាករ​គយ​ឱ្យ​បាន​គ្រប់​ផែន​ការ
-​ការ​ជំរុញ​កិច្ច​ការ​សហ​ការ​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ដើម្បី​ធានា​ការ​ងារ​បង្ការ​​បង្ក្រាប​​អំពើ​ល្មើស​​ច្បាប់​គយ
-ការ​​កាត់​បន្ថយ​ភាព​អសកម្ម​នានា​ដើម្បី​ធានា​ឱ្យ​ការ​សម្រួល​ពាណិជ្ជ​កម្ម​ជាតិ​ អន្តរ​ជាតិ​ដំណើរ​​ការ​បាន​ល្អ​ប្រសើរ​ ។

លោក​ជំទាវ​អភិ​បាលរង​​ខេត្ត​ព្រះ​សីហនុ បាន​មាន​មតិ​សំណេះ​សំណាល​​​ជូន​អង្គ​ពិធី ដោយ​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​​ដល់​មន្ត្រី​គយ​ទទួល​​តំណែង​ថ្មី និង​បញ្ជាក់​អំពី​កិច្ច​សហ​ការ​ល្អ​រវាង​មន្ត្រី​​សាខា​​គយ និង​រដ្ឋា​ករ​កំពង់​ផែ​អន្តរ​ជាតិ​​ក្រុង​ព្រះ​សីហនុ ​ជា​មួយ​អាជ្ញា​ធរ​​ខេត្ត​ព្រះ​សីហនុ ​ដោយ​សង្ឃឹម​ថា ​លោក​ប្រធាន​​សាខា​គយ​កំពង់​ផែ​អន្តរជាតិ និង​បន្ត​ប្រពៃណី​នេះ ដើម្បី​សម្រេច​ភារ​​កិច្ច​តទៅ​អនាគត​​ប្រកប​ដោយ​​ជោគ​ជ័យ ។

​ជា​ទី​បញ្ចប់​​លោក​ឡាយ ឫទ្ធី ​អគ្គ​នាយក​រង​តំណាង​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ​ប្រតិភូ​​រាជ​រដ្ឋា​ភិបា​ល​ទទួល​បន្ទុក​អគ្គ​នាយក​គយ និង​រដ្ឋា​ករ​កម្ពុជា​អញ្ជើញ​មាន​​មតិ​សំណេះ​សំណាល​ក្នុង​អង្គពិធី​​ដោយ​លោក​បាន​ឯក​ភាព​រាល់​ចំណុច​ដែល​លើក​ឡើង​ដោយ​​លោក​ជំទាវ​​អភិ​​បាល​រង​ខេត្ត​ព្រះ​សីហនុ ​បាន​បញ្ជាក់​​បន្ថែម​អំពី​​​គោល​ការណ៍​ថ្មី​ៗ​របស់​​រដ្ឋ​ដែល​មន្ត្រី​​គយ​ទាំង​អស់​ត្រូវ​ប្រកាន់​យក​ ដើម្បី​សម្រេច​​ភារ​កិច្ច​របស់​​ខ្លួន​ឱ្យ​​ទទួល​បាន​ជោគ​ជ័យ៕