ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសក​ជនពិសេស អ.ស.ប ​បើកការ​ចរចាអំពី​បទឈប់​បា.ញ់​​គ្នា​នៅលីប៊ី​

14 ឆ្នាំ មុន

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​​​ប្រចាំ​​ប្រទេស​លីប៊ី លោក Abdull Ilab al-Khatib កាលពីថ្ងៃទី​​១៥ ឧសភា ​កន្លង​មក ​​បាន​អញ្ជើញ​​​ទៅ​កាន់ទីក្រុង​​ទ្រីប៉ូលី ​រដ្ឋធានី​​លីប៊ី ដើម្បី​​​បើកការ​ចរចា​ស្តី​អំពីបទ​ឈប់​បា.ញ់​គ្នា​រវាង​​កង​កម្លាំង​​​របស់លោកកាដាហ្វី ជាមួយ​ពួកឧទ្ទាម​។ ​មន្ត្រី​រដ្ឋាភិបាល​​​លីប៊ី​និយាយ​ថា​ លោក al-Khabit បានបើក​ការ​ចរចា​​​

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​​​ប្រចាំ​​ប្រទេស​លីប៊ី លោក Abdull Ilab al-Khatib កាលពីថ្ងៃទី​​១៥ ឧសភា ​កន្លង​មក ​​បាន​អញ្ជើញ​​​ទៅ​កាន់ទីក្រុង​​ទ្រីប៉ូលី ​រដ្ឋធានី​​លីប៊ី ដើម្បី​​​បើកការ​ចរចា​ស្តី​អំពីបទ​ឈប់​បាញ់​គ្នា​រវាង​​កង​កម្លាំង​​​របស់លោកកាដាហ្វី ជាមួយ​ពួកឧទ្ទាម​។ ​មន្ត្រី​រដ្ឋាភិបាល​​​លីប៊ី​និយាយ​ថា​ លោក al-Khabit បានបើក​ការ​ចរចា​​​អំពីបទ​ឈប់បាញ់​​​នោះ​នៅ​ពេល​យន្ត​ហោះ​ចម្បាំង​​របស់អង្គការ​អូ​តង់​​នៅតែ​បន្តទម្លាក់​គ្រាប់បែក ​ប្រឆាំង​កង​កម្លាំង​​ដែលមានភក្តីភាព​​ចំពោះ​លោកកាដាហ្វី​។​

​អង្គការ​សហប្រជាជាតិ​​​ឱ្យ​ដឹង​ថា ​​ការ​ចរចា​​​នោះ​ចូល​រួមដោយ​នាយករដ្ឋមន្ត្រីលីប៊ី លោក Bangdadi al-Mahmoudi និង​រដ្ឋ​មន្ត្រី​​​ការ​បរទេស​​​លោក Suleiman al-Shehoumi ។​ ទូរទស្សន៍​​លីប៊ី​រាយការរណ៍​ថា អង្គការ​អូតង់​​​នៅតែ​បន្ត​​​ការ​វាយប្រហារ​​តាម​អាកាស​​ប្រឆាំង​​​កង​កម្លាំង​​​របស់លោកកាដាហ្វី ​ទៀត ​កាល​ពី​ថ្ងៃ​ទី​​១៥ ឧសភា កន្លងមក ដោយ​ធ្វើ​​ឱ្យទីក្រុង​​​ហ្ស៊ូ​វ៉ា​រ៉ា ​ភាគ​​ខាងលិចប្រទេស រង​ផលប៉ះពាល់​​​យ៉ាង​ធ្ងន់ធ្ងរ ។ អ្នកនាំពាក្យ​​​របស់កង​ទ័ពលីប៊ី​​​វរសេនីយ៍​ឯក MILAD HUSSEIN AL-FIQHI ត្រូវ​ស្លាប់​​​​កាលពីថ្ងៃទី​​​១៥ ឧសភា ​ក្នុង​ការ​វាយ​ឆ្មក់​​​មួយ​​របស់​អូតង់​​​លើអគារ​របស់​ភ្នាក់ងារ​​​ស៊ើប​ការណ៍​​លីប៊ី​​​នៅក្រុង​​​ទ្រីប៉ូលី ៕​