ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសម្លា.ប់​​រង្គាល​នៅ​ហ្គា​តេ​​ម៉ា​ឡា​ស្លា.ប់​27នាក់​

14 ឆ្នាំ មុន

មនុស្សយ៉ាង​ហោច​ណាស់​​២៧នាក់ ​បាន​ស្លា.ប់​​បាត់បង់ជីវិត​​ កាលពីចុង​សប្តាហ៍​​មុននៅ ក្នុង​​ប្រទេស​​ហ្គាតេម៉ាឡា​នៅក្បែរ​​​ព្រំដែន​​ជា​មួយ​​ប្រទេសម៉ិចស៊ិក​​​ដែលរឿង​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​សម្លា.ប់​រង្គាល​​​យ៉ាង​​អាក្រក់មួយ​ក្នុងប្រវត្តិ​​សាស្ត្រ​​របស់ប្រទេស​​ហ្គាតេម៉ាឡា

មនុស្សយ៉ាង​ហោច​ណាស់​​២៧នាក់ ​បាន​ស្លាប់​​បាត់បង់ជីវិត​​ កាលពីចុង​សប្តាហ៍​​មុននៅ ក្នុង​​ប្រទេស​​ហ្គាតេម៉ាឡា​នៅក្បែរ​​​ព្រំដែន​​ជា​មួយ​​ប្រទេសម៉ិចស៊ិក​​​ដែលរឿង​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​សម្លាប់​រង្គាល​​​យ៉ាង​​អាក្រក់មួយ​ក្នុងប្រវត្តិ​​សាស្ត្រ​​របស់ប្រទេស​​ហ្គាតេម៉ាឡា ។

​ប៉ូលិស​និយាយ​ថា​ ឧប្បត្តិហេតុ​​​ប្រកបដោយ​​​ការ​បង្ហូរ​ឈាម​​នេះកើតឡើង​​នៅពេល​​ជនដៃដល់​​​២០០​នាក់ ​វាយ​ប្រហារ​​​លើ​តំបន់​ប្រជុំជន​​តូចមួយ​មាន​ចម្ងាយ​​ប្រហែល​​៤០០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង រដ្ឋធានី​​របស់​ហ្គាតេម៉ាឡា​។​ អ្នកនាំពាក្យ​​​ប៉ូលិស​ប្រចាំ​​តំបន់នោះ​បាន​ប្រាប់​ទីភ្នាក់ងារ​​រ៉យទ័រ​​ថា ការ​វាយប្រហារ​​​នោះ​ជា​​ការ​​​សម្លាប់​រង្គាល​យ៉ា​ងអាក្រក់​បំផុត​​​​​មិន​ធ្លាប់​​កើត​​​មានឡើយ​​​​ក្នុង​យុគ​សម័យ​ទំនើប​នេះ ៕​