ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​រុស្សី និង​កូរ៉េ​ខាង​ជើង​ជូន​កាំ.ភ្លើ.ង​វែង​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ទុក​ជា​កាដូ​នៃ​មិត្ត​ភាព

1 ឆ្នាំ មុន

​​មេ​ដឹកនាំ​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​១​ដោយ​ជូន​កាដូ​​​កាំ​ភ្លើង​វែង​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​មុន​ពេល​​ពួក​គេ​បែក​គ្នា​។ កាំ​ភ្លើង​ទាំង​នេះ​ជា​​ស្នា​ដៃ​ដែល​​​ផលិត​យ៉ាង​សម្រិត​សម្រាំង​​ដោយ​​​ប្រទេស​ទាំង​២​។​ លោក​ពូទីន​ថែម​ទាំង​​​ប្រគល់​ស្រោម​ដៃ​របស់​អ្នក​អវកាស​រុស្ស៊ី​ដែល​ធ្លាប់​ធ្វើ​ដំណើរ​នៅ​ក្នុង​យាន​អវកាស​ជា​ច្រើន​ដង​កាល​ពី​អតីត​កាល​។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​១​នៅ​ក្នុង​ចំណោម​កាដូ​ជា​ច្រើន​ទៀត​ដែល​លោក​ទាំង​២​បាន​ជូន​គ្នា​ដើម្បី​បញ្ជាក់​ពី​ចំណង​មិត្ត​ភាព និង​សាម​គ្គី​ភាព​​យូរ​អង្វែង​។​​​ ​ខាង​លើ​នេះ​ជា​ការ​លើក​ឡើង​របស់​​អ្នកនាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​​ឌីមីទ្រី ប៉េស្កោហ្វ (Dmitri…

​​មេ​ដឹកនាំ​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​១​ដោយ​ជូន​កាដូ​​​កាំ​ភ្លើង​វែង​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​មុន​ពេល​​ពួក​គេ​បែក​គ្នា​។ កាំ​ភ្លើង​ទាំង​នេះ​ជា​​ស្នា​ដៃ​ដែល​​​ផលិត​យ៉ាង​សម្រិត​សម្រាំង​​ដោយ​​​ប្រទេស​ទាំង​២​។​ លោក​ពូទីន​ថែម​ទាំង​​​ប្រគល់​ស្រោម​ដៃ​របស់​អ្នក​អវកាស​រុស្ស៊ី​ដែល​ធ្លាប់​ធ្វើ​ដំណើរ​នៅ​ក្នុង​យាន​អវកាស​ជា​ច្រើន​ដង​កាល​ពី​អតីត​កាល​។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​១​នៅ​ក្នុង​ចំណោម​កាដូ​ជា​ច្រើន​ទៀត​ដែល​លោក​ទាំង​២​បាន​ជូន​គ្នា​ដើម្បី​បញ្ជាក់​ពី​ចំណង​មិត្ត​ភាព និង​សាម​គ្គី​ភាព​​យូរ​អង្វែង​។​​​ ​ខាង​លើ​នេះ​ជា​ការ​លើក​ឡើង​របស់​​អ្នកនាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​​ឌីមីទ្រី ប៉េស្កោហ្វ (Dmitri Peskov)។

​​បន្ទាប់​ពី​លោក​ពូទីន​ទទួល​យក​ការ​អញ្ជើញ​របស់​លោក​គីមជុងអ៊ុន​ដើម្បី​បំពេញ​ទស្សន​កិច្ច​នៅ​​ប្រទេស​​កូរ៉េ​ខាង​ជើង​​នៅ​ពេល​សម​គួរ​ណា​១,​ លោក​​ថ្លែង​ថា​ជា​ដំបូង​​លោក​នឹង​បញ្ជូន​រដ្ឋ​មន្ត្រី​ការ​បរទេ​សទៅ​ទីក្រុង​ព្យុង​​យ៉ាង​ដើម្បី​ស្ទាប​ស្ទង់​មើល​សភាព​ការណ៍​ជា​មុន​សិន​​​​នា​ខែ​កញ្ញា​​ខាង​មុខ​នេះ​​​។​ ​នៅ​​ថ្ងៃ​នេះ លោក​ពូទីន​ត្រូវ​វិល​ត្រឡប់​ទៅ​ទី​ក្រុង​ម៉ូស្គូ​វិញ​ហើយ​ ហើយ​ទុក​​ឱ្យ​​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​នៅ​កំដ​រ​លោក​គីម​ជុងអ៊ុន​ដើម្បី​​ដើរ​ទស្សនា​​តំបន់​រោង​ចក្រ​ផលិត​អាវុធ​របស់​រុស្ស៊ី​ជា​បន្ត​ទៀត​។​

​គណៈ​ប្រតិ​ភូ​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ដែល​ហែ​ហម​ដំណើរ​របស់​លោក​គីម​ជុងអ៊ុន​​បាន​ទៅ​ដល់​​តំបន់​រោង​ចក្រ​ផលិត​យន្ត​ហោះ​ចម្បាំង​​រុស្ស៊ី​។ លោក​គីម​​ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​សំណាក់​មន្ត្រី​​​មូល​ដ្ឋាន​ និង​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នាក់​​​។​ ទី​នេះ​ជា​កន្លែង​ផលិត​យន្ត​ហោះ​ចម្បាំង​​ដ៏​​ទំនើប​​របស់​រុស្ស៊ី​ម៉ាក Su-35 និង​ Su-37​។ លោក​ពូទីន​ថ្លែង​ប្រាប់​​ទីភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​ថា​លោក​គីម​ជុងអ៊ុន​នឹង​បន្ត​ដំណើរ​ទៅ​ទស្សនា​​កង​នាវា​ចរណ៍​រុស្ស៊ី​នៅ​ទី​ក្រុង​​​វ៉្លាឌីវ៉ូស្តុក និង​​ធ្វើ​បទ​បាឋ​កថា​នៅ​​​សាកល​វិទ្យាល័យ​​​។​

​គួរ​កត់​សម្គាល់​ថា​ដំណើរ​ទស្សន​កិច្ច​លើក​នេះ​ត្រូវ​ក្រុម​បស្ចិម​ប្រទេស​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​​​។ ជា​ពិសេស អាមេរិក និង​​កូរ៉េ​ខាង​ត្បូង​​តាម​ដាន​​ខ្លាំង​ជាង​គេ​​។ ​ពួក​គេ​ចង់​ដឹង​អំពី​កិច្ច​សហ​ការ​​រវាង​ប្រទេស​ទាំង​២​ពាក់​ព័ន្ធ​នឹង​ការ​ទិញ-លក់​អាវុធ, ការ​ចែក​រំលែក​បច្ចេក​វិទ្យា​យោធា​ និង​គម្រោង​ដទៃ​ទៀត​ដែល​ប្រទេស​ទាំង​២​អាច​នឹង​ធ្វើ​។​ ​​​​គេ​​ចង់​ដឹង​ថា​តើ​ប្រទេស​ទាំង​២​​អាច​​​ប្រកាស​ពី​​​ការ​​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ដែរ​ឬ​ទេ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​គម្រោង​​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​អាច​នឹង​​មាន​ ព្រោះ​​​​ប្រទេស​ទាំង​២​បាន​ពង្រឹង​កិច្ច​សហ​​ប្រតិ​បត្តិ​ការ​ផ្នែក​​យោធា​​កាន់​តែ​ខ្លាំង​​ក្លា​បន្ថែម​ទៀត​៕​​

ប្រភព៖ Al Jazeera
https://www.aljazeera.com/news/2023/9/15/putin-kim-gift-each-other-rifles-at-meeting-and-a-russian-space-glove

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ