ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​លោកចូ ​បៃ​ដិ​ន ​ជាប់ចោទ​មាន​កាំភ្លើ.ង​ខុសច្បាប់

7 ខែ មុន

សហរដ្ឋអាមេរិក ៖ លោកហ៊ុនធ័រ បៃដិន​ កូនប្រុស​ប្រធានា​ធិបតី​អា​មេរិក​លោកចូ បៃដិន ​កាល​ពី​ថ្ងៃ​

សហរដ្ឋអាមេរិក ៖ លោកហ៊ុនធ័រ បៃដិន​ កូនប្រុស​ប្រធានា​ធិបតី​អា​មេរិក​លោកចូ បៃដិន ​កាល​ពី​ថ្ងៃ​ទី​១៤ កញ្ញា​​​ ម្សិលមិញនេះ ជាប់​ការ​ចោទ​ប្រកាន់​​កម្រិតសហព័ន្ធ ពីបទមាន​​​កាំ​ភ្លើ.ង​ខុស​ច្បាប់​។ ​នេះ​បើ​តាម​​​​​​​​ការ​ចេញ​ផ្សាយនា​ថ្ងៃទី១៥​កញ្ញា​របស់AFP​​​​​​​​។

យោងតាមបណ្ដា​ឯក​សារ​តុលាការ​ថា លោក​ហ៊ុនធ័រ បៃដិន​ បាន​​ធ្វើ​​ការ​ប្រកាសជាលាយ​លក្ខណ៍​អក្សរ​ក្លែង​ក្លាយ ក្នុង​ពេលទិញកាំភ្លើ.ង​​មួយ​ដើម​កាលពី​ឆ្នាំ​២០១៨។ គេ​បាន​រក​ឃើញ​លោកមាន​កាំ​ភ្លើ.ង​ខ្លី​១ដើម ​​​ដោយ​​​​មិន​ស្រប​ច្បាប់​។

ចំពោះ​​បទ​ល្មើស​បែប​នេះ​​ លោក​អាច​មាន​ទោស​ជាប់​ពន្ធនា​គារ​រហូតដល់​២៥ឆ្នាំ​។ ចាប់តាំង​ពី​ច្រើន​ឆ្នាំមក​ហើយ​​​​កូន​ប្រុស​លោក​ចូ បៃដិន ​រូប​នោះ​​​ ក៏​ធ្លាប់​ត្រូវ​អតីត​ប្រធានា​ធិបតី​លោក​​ដូណាល់ត្រាំ ​​​​ចោទ ​​​ពី​បទ​រក​ស៊ី​​​​ខុស​ច្បាប់នៅ​អ៊ុយក្រែន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ