ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​លក់​យន្តហោះ​ប្រដេញ​ F-35A ចំនួន​២៥​គ្រឿង​ដល់​កូរ៉េ​ខាងត្បូង ក្នុងទំហំទឹកប្រាក់​​ជាង​៥​ពាន់​លានដុល្លារ​

7 ខែ មុន

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP រាយការណ៍​នា​ថ្ងៃ​ទី​១៤​ កញ្ញា​ ថា

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP រាយការណ៍​នា​ថ្ងៃ​ទី​១៤​ កញ្ញា​ ថា ក្រសួងការបរទេស​អា​មេ​រិ​កបាន​អនុម័ត ការ​លក់​ជាយថាហេតុ​ឲ្យ​កូរ៉េ​ខាងត្បូង​នូវ​យន្តហោះ​ប្រដេញ​បំបាំងកាយ​ធុន​F-35A​និង​បណ្ដា​ឧបករណ៍៍​ទាក់ទិន ដើម្បី​ជួយ​សម្ព័ន្ធមិត្ត​អា​ស៊ី​​នេះ​ក្នុង​ការ​រក្សា​សមត្ថភាព​ការពារ​។ ការ​លក់​យន្តហោះ​ទាំងនេះ​គឺ​ក្នុង​ទំហំ​ទឹកប្រាក់​៥,០៦​ពាន់​លាន​ដុល្លារ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ទីភ្នាក់ងារ​ការពារ​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​នៃ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​ថ្លែង​ថា ការ​លក់​នោះ​នឹង​សំដៅ​កែ​លម្អ​សមត្ថភាព​របស់​កូរ៉េ​ខាងត្បូង ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​គំរា.មកំហែ.ង​បច្ចុប្បន្ន​ និង​នា​ពេល​អនាគត ដោយ​ផ្ដល់​ដល់​ប្រទេស​នេះ​សមត្ថភាព​ការពារ​គួរ​ឲ្យ​ជឿជាក់​ចំពោះ​រាល់​ការ​ឈ្លានពាន​ក្នុង​តំបន់ និង​ធានា​ដល់​លទ្ធភាព​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា ជាមួយ​កងទ័ព​អា​មេ​រិ​ក​ ។ បច្ចុប្បន្ន​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​មាន​យន្តហោះ​ប្រដេញ​ធុន​F-35A​នេះ​ចំនួន​៤០​គ្រឿង​រួច​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ