ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ព្រមា.ន​ក្រុមហ៊ុន Apple ក្រោយ​រក​ឃើញ iPhone 12 បញ្ចេញ​វិទ្យុសកម្ម​ខ្ពស់

10 ខែ មុន

បារាំង ៖ ប្រទេស​បែ​ល​ហ្សិ​ក ហូ​ឡង់ និង​អា​ឡឺ​ម៉​ង់ បាន​លើក​ឡើង​ថា ពួក​គេ​នឹង​ពិនិត្យ​មើល​លើ​ការ​

បារាំង ៖ ប្រទេស​បែ​ល​ហ្សិ​ក ហូ​ឡង់ និង​អា​ឡឺ​ម៉​ង់ បាន​លើក​ឡើង​ថា ពួក​គេ​នឹង​ពិនិត្យ​មើល​លើ​ការ​ព្រួយបារម្ភ ដែល​បាន​បង្ហាញ​ថា ទូរស័ព្ទ iPhone 12 បញ្ចេញ​វិទ្យុសកម្ម​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិច​ច្រើន​ពេក បន្ទាប់​ពី​ប្រទេស​បារាំង​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន Apple បញ្ឈប់​ការ​លក់​លើ​ទីផ្សារ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

និយតករ​បារាំង បាន​ផ្តល់​ពេលវេលា​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​សហរដ្ឋអាមេរិក​ចំនួន​២​ស​ប្តា​ហ៍ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ស៊ើបអង្កេត​ខ្លួន ខណៈ​ដែល​អាជ្ញាធរ​អា​ល្លឺ​ម៉​ង់​បាន​អះអាង​ថា អាច​នាំ​ទៅ​រក​វិធានការ​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​។ ពាក់ព័ន្ធ​បញ្ហា​នេះ ក្រុមហ៊ុន Apple បាន​បញ្ជាក់​ថា ខ្លួន​បាន​ផ្តល់​ភស្តុ​តាង ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​វិទ្យុសកម្ម​យ៉ាង​ត្រឹមត្រូវ​។

ទីភ្នាក់ងារ​ប្រេកង់​ជាតិ​ប្រទេស​បារាំង ដែល​ហៅ​កាត់​ថា ANFR កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា កន្លង​ទៅ បាន​លើក​ឡើង​ថា ការ​ធ្វើតេស្ត​វិទ្យុសកម្ម​លើ iPhone 12 បាន​រក​ឃើញ​ការ​បញ្ចេញ​វិទ្យុសកម្ម​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិច​ខ្ពស់​ជាង​ការ​អនុញ្ញាត​។ ឥឡូវនេះ ANFR នឹង​ចែករំលែក​ការ​រក​ឃើញ​របស់​ខ្លួន ជាមួយ​និយតករ​នៅ​ក្នុង​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​។

រដ្ឋាភិបាល​បែ​ល​ហ្ស៊ិ​កបាន​ណែនាំ​និយតករ​ខ្លួន ឱ្យ​ពិនិត្យ​ឡើង​វិញ​ថា តើ iPhone 12 ដែល​ចេញ​ដំបូង​ក្នុង​ឆ្នាំ ២០២០ បង្ក​ហានិភ័យ​ដល់​សុខភាព​ដែរ​ឬទេ? ខណៈ​លោក Mathieu Michel រដ្ឋលេខាធិការ​បែ​ល​ហ្ស៊ិ​ក​ទទួល​បន្ទុក​ឌី​ជី​ថ​ល​បាន​ថ្លែង​ថា «​វា​ជា​ទំនួល​ខុស​ត្រូវ​របស់ខ្ញុំ​ក្នុង​ការ​ប្រតិកម្ម និង​ធានា​ថា ប្រជាពលរដ្ឋ​បែ​ល​ហ្ស៊ិ​ក​ទាំងអស់​មាន​សុវត្ថិភាព និង​ការពារ​ពី​គ្រោះថ្នាក់ ដែល​អាច​កើត​មាន​ណាមួយ សុខភាព​ជា​បញ្ហា​ដែល​មិន​គួរ​មើល​រំលង​ឡើយ​»​។ លោក​បន្ថែម​ថា លោក​បាន​ស្នើ​ឱ្យ​និយតករ​ពិនិត្យ​គ្រប់​ម៉ូ​ដែល​ទូរស័ព្ទ​របស់ Apple ទាំងអស់ ហើយ​បន្ត​ត្រួតពិនិត្យ​លើ​ម៉ាក​ផ្សេង​ទៀត​តាម​ក្រោយ​។

ដោយឡែក ទីភ្នាក់ងារ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​របស់​ហូ​ឡង់ ដែល​ហៅ​កាត់​ថា RDI បាន​ថ្លែង​ថា ផ្អែក​លើ​ការ​ធ្វើតេស្ត​របស់​បារាំង ខ្លួន​នឹង​ទាក់ទង​ក្រុមហ៊ុន Apple ប៉ុន្តែ​បាន​បន្ថែម​ថា មិន​មាន​ហានិភ័យ​សុវត្ថិភាព​ធ្ងន់ធ្ងរ​នោះ​ទេ​។ ស្រប​ពេល​ដែល​ទីភ្នាក់ងារ​បណ្តាញ​ឌី​ជី​ថ​ល​របស់​អា​ល្លឺ​ម៉​ង់​បាន​ប្រាប់ BBC ថា ការ​ស៊ើបអង្កេត​របស់​បារាំង​អាច​ឈាន​ទៅ​រក​វិធានការ ដែល​នឹង​អនុវត្ត​ចំពោះ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​។

ក្រុមហ៊ុន Apple បាន​អះអាង​ថា ខ្លួន​កំពុង​ប្រកួតប្រជែង​នឹង​ការ​រក​ឃើញ​របស់​បារាំង ដោយ​ពួក​គេ​បាន​បញ្ជាក់​បន្ថែម​ថា បាន​ផ្តល់​លទ្ធផល​មន្ទីរពិសោធន៍ ANFR និង​ភាគី​ទី​៣ ដែល​បាន​បង្ហាញ​ថា ឧបករណ៍​នេះ អនុលោម​តាម​បទ​ប្បញ្ញត្តិ​ត្រឹមត្រូវ​។

សូម​ជម្រាប​ថា អង្គការ​សុខភាព​ពិភពលោក ដែល​ហៅ​កាត់​ថា WHO ធ្លាប់​បង្ហាញ​អំពី​ការ​សិក្សា​មួយ​ចំនួន​ធំ​របស់​ខ្លួន ដែល​ត្រូវ​បាន​អនុវត្ត​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​វាយតម្លៃ​ហានិភ័យ​សុខភាព ដែល​អាច​កើត​មាន​ពី​ទូរស័ព្ទ​ចល័ត ដោយ​បាន​បង្ហោះ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា «​រហូត​មក​ដល់​ពេល​នេះ គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ណាមួយ ត្រូវ​បាន​បង្កើត​ឡើង​ថា បណ្តាល​មក​ពី​ការ​ប្រើ​ទូរស័ព្ទ​ដៃ​នោះ​ទេ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ