មន្ត្រីយោធាម្នាក់បើករថយន្ត Mazda បុ.ករះផ្អើលផ្លូវម៉ៅសេទុង មនុស្សច្រើននាក់ជួបគ្រោះ
- ភ្នំពេញ
បុរសម្នាក់ជាមន្ត្រីយោធាសង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក Mazda មួយគ្រឿង ក្នុងល្បឿនលឿន ដោយមិនប្រយ័ត្នក៏ជ្រុលរេចង្កូតទៅ
បុរសម្នាក់ជាមន្ត្រីយោធាសង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក Mazda មួយគ្រឿង ក្នុងល្បឿនលឿន ដោយមិនប្រយ័ត្នក៏ជ្រុលរេចង្កូតទៅ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជាមន្ត្រីយោធាសង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក Mazda មួយគ្រឿង ក្នុងល្បឿនលឿន ដោយមិនប្រយ័ត្នក៏ជ្រុលរេចង្កូតទៅបុ.កម៉ូតូម៉ាកវ៉េវពីក្រោយពេញទំហឹង រួចបន្តទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ និងថែមទាំងប៉ះម៉ូតូ៣គ្រឿងបន្ថែមទៀត បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៣នាក់បញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ៤គ្រឿងជិះតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូម៉ាកស៊ុយហ្ស៊ុយគីវ៉េវមួយគ្រឿង បានបត់ឆ្វេងឆ្លងចូលតាមបណ្តោយផ្លូវ១៨៣។ ស្របពេលនោះ ស្រាប់តែមានបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង ហើយបើករថយន្ត Mazda ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2BG-5472 តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនដោយមិនប្រយ័ត្ន ក៏ជ្រុលទៅបុ.កម៉ូតូម៉ាកវ៉េវពេញទំហឹង បណ្ដាលឱ្យអ្នកបើកបររងរបួសតែម្ដង។
ប្រភពដដែលបន្តថា គ្រានោះរថយន្តមិនទាន់អស់ល្បឿនទេ ក៏បន្តទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ រហូតឡើងកល់ជាប់ទៅមុខលែងរួចតែម្ដង ប៉ុន្តែស្របពេលនោះដែរ ក៏មានម៉ូតូ៣គ្រឿងទៀត បើកមកពីត្បូងទៅជើង ក៏ជ្រុកខ្ទាតត្រូវរថយន្ត បណ្ដាលឱ្យមានរងរបួសធ្ងន់ស្រាលចំនួន២នាក់ ចំណែក២នាក់ទៀតចេះលោ.តចេញពីម៉ូតូទាន់វេលា។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺមានម៉ូតូចំនួន២គ្រឿងមិនបាននៅទាមទារសំណងនោះទេ គឺពួកគាត់សុំសមត្ថកិច្ចយកម៉ូតូទៅធ្វើការជួសជុលដោយខ្លួនឯង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរខណ្ឌបឹងកេងកង បានទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក ដើម្បីឱ្យចុះមកធ្វើការវាស់វែងយកម៉ូតូ២គ្រឿង និងរថយន្តបង្ក ទៅរក្សារទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំឲ្យភាគីទាំងសងមកដោះស្រាយគ្នានៅពេលក្រោយទៀត៕
ចែករំលែកព័តមាននេះ