៨ខែ ក្នុងឆ្នាំ២០២៣ នេះ កម្ពុជា បណ្តេញជនបរទេសល្មើសច្បាប់ ១៣៦៦នាក់ មាន ៣២សញ្ជាតិ
- ភ្នំពេញ
ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តច្បាប់ ស្តីពី អន្តោប្រវេសន៍ ដោយធ្វើការបណ្តេញជនបរទេសល្មើសច្បាប់…
ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តច្បាប់ ស្តីពី អន្តោប្រវេសន៍ ដោយធ្វើការបណ្តេញជនបរទេសល្មើសច្បាប់…
ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តច្បាប់ ស្តីពី អន្តោប្រវេសន៍ ដោយធ្វើការបណ្តេញជនបរទេសល្មើសច្បាប់ ចំនួន ១៣៦៦នាក់ មាន ៣២សញ្ជាតិ ចេញពីកម្ពុជា ត្រឡប់ទៅប្រទេសដើមវិញ។ នេះបើតាមសេចក្តីប្រកាស។
សេចក្តីប្រកាស ក៏បានបន្តថា ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរកឃើញអ្នកកាន់ឯកសារធ្វើដំណើរ មិនប្រក្រតី អ្នកដំណើរពាក់ព័ន្ធក្នុងបញ្ជីមុខសញ្ញា និងអ្នកដំណើរ ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌកំនត់ ចំនួន ២៩៧៣នាក់ ដោយបានធ្វើការបដិសេធមិនអនុញ្ញាតឱ្យចូលកម្ពុជាឡើយ។ ជាមួយគ្នានេះ ក៏បានឃាត់ខ្លួនមុខសញ្ញា ចំនួន ២៥៣នាក់ ដើម្បីអនុវត្តតាមច្បាប់ស្តីពិអន្តោប្រវេសន៍ផងដែរ។
សេចក្តីប្រកាសខាងលើនេះ ត្រូវបានអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្លើយតបនឹងការផ្សាយព័ត៌មាន ដែលមានខ្លឹមសារចោទប្រកាន់លើការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ និងការអនុវត្តច្បាប់អន្តោប្រវេសន៍ មានភាពធូររលុង បង្កលក្ខណៈដល់ជនល្មើស ធ្វើសកម្មភាពជួញដូរមនុស្ស និងចាប់ជំរិត នៅប្រទេសកម្ពុជា៕
ចែករំលែកព័តមាននេះ