ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ស្លា.ប់​អាច​ឡើង​​ដល់​២​ម៉ឺន​នាក់ ក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់​អាក្រក់​បំផុត​នៅ​លី​ប៊ី​

1 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ តាម​រ៉​យ​ទ័​រ និង AFP ថា លោក​អាប់​ឌូ​ល​មេ​ណា​ម​អាល់​ហ្គា​យ​ធី អភិបាលក្រុង DERNA

ប្រទេស​លី​ប៊ី ៖ តាម​រ៉​យ​ទ័​រ និង AFP ថា លោក​អាប់​ឌូ​ល​មេ​ណា​ម​អាល់​ហ្គា​យ​ធី អភិបាលក្រុង DERNA នា​ភាគ​ឦសាន​លី​ប៊ី​ដែល​រង​ការវាយ​បំផ្លាញ​សែន​ទារុណ​បំផុត​ដោយ​គ្រោះ​ទឹកជំនន់​មក​ពី​ព្យុះ​មួយ ថ្លែង​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា តាម​ទូរទស្សន៍ AL -ARABYA TV ថា ចំនួនមនុស្ស​ស្លា.ប់​ដោយសារ​ទឹកជំនន់​ក្នុង​ទីក្រុង​របស់លោក អាច​កើន​ច្រើន​បំផុត​ដល់​២០.០០០​នាក់​។ គួររំលឹកថា ទឹកជំនន់​នៅ​លី​ប៊ី ចំនួន​អ្នក​ស្លា​.​ប់​ឡើង​ដល់​ជាង​២​ពាន់​នាក់ និង​បា​.​ត់​ខ្លួន​១​ម៉ឺន​នាក់

តុល្យការ​ផ្លូវការ​ចុង​ក្រោយ​មួយ​ចេញផ្សាយនា​ពេល​មុន​នេះ រៀបរាប់​ពី​មនុស្ស​ស្លាប់​ជាង៣៨០០​នាក់​ក្នុង​តំបន់​ក្រុង​នោះ ។ ប៉ុន្តែ​អាជ្ញាធរយល់​ថា​តុល្យការ​ពិតជា​ធ្ងន់ធ្ងរ​ជាង​នេះ​ឆ្ងាយ​ណាស់ ខណៈ​មនុស្ស​ច្រើន​ពាន់​នាក់​នៅ​តែ​បាត់​ខ្លួន ។ ទីក្រុង DERNA រង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១០​មក​១១ កញ្ញា ដោយ​ព្យុះ​មួយ​ឈ្មោះ​DANIEL អម​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​បំផុត​នាំ​ឲ្យ​មាន​ទឹកជំនន់​ដ៏​អាក្រក់​មហា​ប្រល័យ ។

អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ ក្នុង​របាយការណ៍​មួយ​ស្ដី​ពី​សភាពការណ៍​នៅ​ភាគ​ខាងកើតលី​ប៊ី​​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៣០.០០០នាក់​បាន​នាំ​គ្នា​ភៀសខ្លួន​ចេញពី​ទីក្រុង​មាន​ប្រជាជន​១០០.០០០​នាក់​នោះ ។ ដោយ​ឃើញ​ទំហំ​នៃ​គ្រោះ​មហន្តរាយ​នេះ ប្រទេស​ជា​ច្រើន​លើ​ពិភព​បា​នប​ញ្ចូ​ន​ជំនួយ​មក ។ គណៈកម្មាធិការ​អឺរ៉ុប​ប្រកាស​នា​ថ្ងៃ​ទី​១៣ កញ្ញា ពី​ការ​បញ្ជូន​ជំនួយ​អា​លឺ្ល​ម៉​ង់ ហ្វាំ​ង​ឡង់​និង​រូ​ម៉ា​នី​មក​កាន់​លី​ប៊ី ។ បារាំង​បញ្ជូន​យន្តហោះ​១​គ្រឿង​មក ដែល​ដឹក​អ្នកជួយ​សង្គ្រោះ​៤០​នាក់ និង​សម្ភារ​ពេទ្យ​ច្រើន​តោនព្រមទាំង​មន្ទីរពេទ្យ​ចល័ត​មួយ​មក​កាន់​លី​ប៊ី​។

ប្រទេស​អេ​ហ្ស៊ី​​ប​ដែល​ជនជាតិ​ខ្លួន​យ៉ាងតិច​១៤៥នាក់ ក៏​ស្លា.ប់​ដោយ​ទឹកជំនន់​នៅ​ក្រុង DERNA
ដែរ គ្រោង​រៀបចំ​ជំរំ​សម្រាប់​បណ្ដា​អ្នក​នៅ​រស់រាន​មានជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ