ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​លី​ប៊ី​ ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​ជាង​២​ពាន់​​នាក់​ និង​បា.ត់​ខ្លួន​១​ម៉ឺន​នាក់

7 ខែ មុន

ប្រទេស​លី​ប៊ី ៖ ព្យុះ​ឈ្មោះ​DANIEL​ដែល​មុន​នេះ​វា.យប្រហារ​លើ​ប្រទេស​ប៊ុល​ហ្គា​រី​និង​ក្រិ​ក បាន​បោក​

ប្រទេស​លី​ប៊ី ៖ ព្យុះ​ឈ្មោះ​DANIEL​ដែល​មុន​នេះ​វា.យប្រហារ​លើ​ប្រទេស​ប៊ុល​ហ្គា​រី​និង​ក្រិ​ក បាន​បោក​បក់​មក​ដល់​ឆ្នេរសមុទ្រ​លី​ប៊ី​និង​វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​នោះ​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​។ ព្យុះ​នោះ​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ពិសេស​ក្នុង​ទីក្រុង​DERNA ដែល​នៅ​ទីនោះ​មាន​មនុស្ស​ស្លាប់​ឡើង​ដល់​ជាង​២៣០០​នាក់​ដោយសារ​ទឹកជំនន់​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ពួក​អ្នក​ជួយ​សង្គ្រោះ ចំណែក​មនុស្ស​ច្រើន​ពាន់​នាក់​នៅ​តែ​បា.ត់​ខ្លួន​។ គួររំលឹកថា ទឹកជំនន់​ដ៏​អាក្រក់​បំផុត​នៅ​លី​ប៊ី ស្លា​.​ប់​យ៉ាងតិច​១៥០​នាក់ (​វី​ដេ​អូ​)

បណ្ដា​សង្កាត់​ទាំងមូល​នៃ​ទីក្រុង​DERNA​ត្រូវ​ទឹក​ជន់​លិច បណ្ដា​យានយន្ត​មិន​អាច​ធ្វើ​ចរាចរណ៍​បាន ហើយ​ប្រជាជន​ជាប់​គាំង​មិន​អាច​ចេញ​ទៅ​ណា​រួច​។ ដែនដី​កសិកម្ម​នា​ភាគ​ខាងត្បូង​ក្រុង​នោះ ត្រូវ​ទឹក​ជន់​លិច​មក​ពី​ភ្លៀង​ដែល​ធ្លាក់​យ៉ាង​គំហុក​។

ប្រមុខ​រដ្ឋាភិបាល​ភាគ​ខាងកើត​លី​ប៊ី​ក៏​ថ្លែង​តាម​ទូរទស្សន៍​ដែរ​ថា បណ្ដា​ភូមិ​ទាំងមូល​រង​ការ​បំផ្លាញ​។ ចំណែក​លោក​អូស​សា​ម៉ា​អា​លី​អ្នកនាំពាក្យ​របស់​ផ្នែក​សង្គ្រោះ​បន្ទាន់ របស់​រដ្ឋាភិបាល​ក្រុង​ទ្រី​ប៉ូ​លី ដែល​អន្តរជាតិ​ទទួលស្គាល់​បញ្ជាក់​ថា ក្រៅពី​អ្នក​ស្លា.ប់​មនុស្ស​ប្រមាណ​៧០០០​នាក់​ក៏​រង​របួស​ដែរ​ដោយសារ​ទឹកជំនន់​។ តាម​អ្នកនាំពាក្យ​នោះ​ថា មនុស្ស​យ៉ាងតិច​៦៥​នាក់​ទៀត​ក៏​ត្រូវ​ស្លា.ប់​ដែរ ដោយសារ​ព្យុះ​នៅ​តាម​ទីក្រុង​និង​មូលដ្ឋាន​ដទៃ​ៗ​ទៀត​នា​ភាគ​ខាងកើត​លី​ប៊ី​។ លោ​កថា​សភាពការណ៍​នៅ​ក្រុង​DERNA ពិតជា​គួរ​ឲ្យ​ក្ដុកក្ដួល​បំផុត​។ យើង​ត្រូវការ​ជំនួយ​ថែម​ទៀត​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ព្រោះ​មនុស្ស​ច្រើន​នាក់​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក​នៅឡើយ​។

អាជ្ញាធរ​ភាគ​ខាងកើត​លី​ប៊ី​អះអាង​ថា មនុស្ស​ច្រើន​ពាន់​នាក់​ស្លាប់ ក្នុង​ទឹកជំនន់​នៅ​ក្រុង​DERNA​។ កាក​បាត​ក្រហម​រៀបរាប់​ថា ក្នុង​ទីក្រុង​មាន​ប្រជាជន​១០០.០០០​នាក់​នោះ​តុល្យការ​ជន​រង​គ្រោ​ហ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​។ តួលេខ​ជន​រង​គ្រោះ​នៅ​តែ​បណ្ដោះអាសន្ន​និង​មិន​ទាន់​ច្បាស់​។ ចំនួន​មនុស្ស​ស្លា.ប់​នៅ​មិន​ទាន់​ស្ថាពរ​សម្រាប់​ពេល​នេះ ដោយ​ចំនួន​អ្នក​បា.ត់​ខ្លួន​មាន​ដល់​ខ្ទង់​១០.០០០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ