ទឹកជំនន់ដ៏អាក្រក់បំផុតនៅលីប៊ី ស្លា.ប់យ៉ាងតិច១៥០នាក់ (វីដេអូ)
ប្រទេសលីប៊ី ៖ ប្រភពព័ត៌មានផ្លូវការមួយគូសបញ្ជាក់កាលពីថ្ងៃទី១១ កញ្ញាថា ទឹកជំនន់ដ៏អាក្រក់
ប្រទេសលីប៊ី ៖ ប្រភពព័ត៌មានផ្លូវការមួយគូសបញ្ជាក់កាលពីថ្ងៃទី១១ កញ្ញាថា ទឹកជំនន់ដ៏អាក្រក់
ប្រទេសលីប៊ី ៖ ប្រភពព័ត៌មានផ្លូវការមួយគូសបញ្ជាក់កាលពីថ្ងៃទី១១ កញ្ញាថា ទឹកជំនន់ដ៏អាក្រក់បណ្ដាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្ដាលឲ្យមនុស្សស្លា.ប់យ៉ាងតិច១៥០នាក់ហើយនៅភាគខាងកើតលីប៊ី ដែលរងការវា.យប្រហារដោយព្យុះឈ្មោះDANIEL បន្ទាប់ពីប្រទេសក្រិក។ នេះបើតាមសេចក្ដីរាយការណ៍កាលពីថ្ងៃទី១២ កញ្ញា របស់AFP។
បេសកកម្ម អ.ស.ប នៅលីប៊ីក៏និយាយដែរពីការតាមដានសភាពការណ៍បន្ទាន់ នៅតំបន់ភាគខាងកើតប្រទេសនេះ ដោយសម្ដែងសាមគ្គីភាពជាមួយបណ្ដាគ្រួសារជនរងគ្រោះ។ តុល្យការជនរងគ្រោះអាចមានខ្ពស់ជាងនេះឆ្ងាយ។
លោកអូសសាម៉ាហាម៉ាដ ប្រមុខប្រតិបត្តិតំបន់ភាគខាងកើតលីប៊ី ថ្លែងតាមទូរទស្សន៍លីប៊ីALMASARថា តួលខអ្នកស្លា.ប់អាចមានដល់លើសពី២.០០០នាក់ហើយមនុស្សច្រើនពាន់នាក់បាត់ខ្លួន គ្រាន់តែនៅទីក្រុងDERNAតែមួយគត់ ប៉ុន្តែពុំមានប្រភពសុខាភិបាលឬភ្នាក់ងារសង្គ្រោះណាមួយ អះអាងពីតួលេខនេះនៅឡើយ។
ទោះបីសារព័ត៌មានក្នុងស្រុកជាច្រើន លើកពីសេចក្ដីថ្លែងការណ៍របស់លោកអ៊ូសសាម៉ាហាម៉ាដក្ដី តែបណ្ដាតុល្យការដាច់ដោយឡែកពីគ្នានានា ដែលសារព័ត៌មានទាំងនេះរាយការណ៍ពីមូលដ្ឋានផ្សេងៗ ពិតជាមានទាបជាងឆ្ងាយពីតូលេខដែលលោកបានលើកឡើង៕
ចែករំលែកព័តមាននេះ