រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សមត្ថកិច្ចយើងបានអញ្ជើញភាគីទាំងសងខាងមកធ្វើការហើយ ក្នុងនោះ ក៏បានអញ្ជើញលោកគ្រូ ឬអ្នកគ្រូប្រចាំថ្នាក់ និងនាយកសាលាបាក់ទូក ឲ្យមកចូលរួមដោះស្រាយករណីនេះដែរ តែលទ្ធផលមិនទាន់ចប់នោះទេ ។ គួររំលឹកថា៖ ល្បីពេញបណ្ដាញសង្គម រឿងសិស្សមួយក្រុម ព្រួតវាយសិស្សស្រីម្នាក់រហូតខ្លាចមិនហ៊ានចូលរៀនសាលាបាក់ទូក ១ខែហើយ

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៤ កញ្ញា នេះ មានករណីបែកធ្លាយវីដេអូរយុវតីជាសិស្សវិទ្យាល័យថ្នាក់ទី៧ នៃវិទ្យាល័យបាក់ទូកម្នាក់ ត្រូវបានយុវតីមួយក្រុមមានគ្នា៧ទៅ៨នាក់ នាំគ្នាព្រួតវាយ និងគំរាម រហូតគ្នាខ្លាចលែងហ៊ានទៅរៀនអស់ជាងមួយខែនិងលាក់រឿងនេះជិតមិនអោយអ្នកក្រុមគ្រួសារដឹងឡើយ ។

បើតាមលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករាបានឲ្យដឹងថា រឿងនេះកើតជាង១ខែហើយ មិនមែនជារឿងថ្មីទេ ដែលសមត្ថកិច្ច សូម្បីនាយកសាលាក៏មិនដឹងដែរ ហើយបើកុំតែមានការបង្ហោះលើបណ្តាលសង្គមនោះ ។ លោកអធិការបញ្ជាក់ថា គួរឱ្យសោកស្តាយពេលកើតហេតុភ្លាមៗ ភាគីខាងរងគ្រោះមិនប្តឹងសមត្ថកិច្ច ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ ប៉ុន្តែករណីនេះលោកទទួលបានបញ្ជាពីឯកឧត្តមស្នងការឲ្យធ្វើការតាមនីតិវិធី ។

ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីទទួលបានការរាយការណ៍ពីមន្ត្រីថ្នាក់មូលដ្ឋាន ស្តីពីករណីបែកធ្លាយវីដេអូដែលបង្ហោះលើបណ្តាញសង្គម ទាក់ទិននិងក្មេងសិស្សវិទ្យាល័យបាក់ទូកវាយគ្នា ឯកឧត្តមបានណែនាំទៅថ្នាក់ក្រោមហើយ ឲ្យចាត់វិធានតាមផ្លូវច្បាប់ បឋមត្រូវហៅភាគីពាក់ព័ន្ធមកសាកសួរ ។
ករណីសិស្សម្នាក់មិនចូលសាលាខាងលើនេះ គ្រូបន្ទុកថ្នាក់បានទំនាក់ទំនងមកសួរអាណាព្យាបាល បាត់ប្អូនស្រីមិនដែរឃើញទៅរៀន ទើបអាណាព្យាបាលកើតការសង្ស័យ ក៏តាមដាន និង យកទូរស័ព្ទប្អូនស្រីមកឆែកមើល ក៏ឃើញវីដេអូរប្អូនស្រីត្រូវមិត្តរួមថ្នាក់ និង អ្នករៀនជាប់បន្ទប់នាំគ្នា គំរាម និង វាយធ្វើបាបរាល់ថ្ងៃ ហើយថតវីដេអូបង្អួតគេទៀត ធ្វើអោយគាត់ជាអាណាព្យាបាលឃើញអាណិតកូន ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ។

ប្រភពពីសាច់ញាតិយុវតីរងគ្រោះសុំមិនប្រាប់អត្តសញ្ញាណយុវតីរងគ្រោះ បានប្រាប់ក្រុមការងារតាមរយៈទូរស័ព្ទអោយដឹងថា យុវតីរងគ្រោះមានអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧(សុំមិនប្រាប់លេខបន្ទប់) នៃវិទ្យាល័យបាក់ទូក ស្នាក់នៅម្តុំផ្សារអូរឫស្សី ។

យោងតាមចម្លើយកុមារីរងគ្រោះបានប្រាប់អាណាព្យា បាលអោយដឹងថា រូបគេមានមិត្តភ័ក្ដិ៣នាក់ ក្នុងនោះមានមិត្តភ័ក្ដិម្នាក់ មានជម្លោះពាក្យសម្ដីជាមួយក្រុមក្មេងទំនើងទាំងនោះរឿងនិយាយដើមគ្នា ។ ប៉ុន្តែក្រុមក្មេងទាំងនោះមិនដែរលហ៊ានរករឿងនិង ឈ្លោះជាមួយ មិត្តភ័ក្ដិគេម្នាក់នោះទេព្រោះនាងកាច បែរជាមករករឿងរូបនាង និង មិត្តភ័ក្ដិម្នាក់ទៀតជំនួសទៅវិញ ។ ចម្លើយកុមារីបានប្រាប់ទៅអាណាព្យាបាលបន្តថា ក្រុមក្មេងទាំងនោះបានព្រួតវាយ និងទះកំផ្លៀងរូបគេ និងមិត្តភ័ក្ដិម្នាក់ទៀតច្រើនលើកច្រើនសារមកហេីយនិង ធ្លាប់យកជេីងជាន់ក្បាលពួកគេទៀតផង ថែមទាំងថតសកម្មភាពទាំងនោះ ទុកបង្អួតមិត្តភ័ក្ដិផ្សេងទៀតហើយវីដេអូនេះដែររូបគេបានពីមិត្តភក្តិផ្ញើរមកអោយរូបនាង ។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានគំរាមពួកនាង មិនអោយប្រាប់អ្នកគ្រូលោកគ្រូ និង អាណាព្យាបាលឡេីយ បេីហ៊ានប្រាប់រូបគេនិងតាមរករឿងពួកនាងរហូត ។ ដោយសារតែខ្លាចពាក្យគំរាមទេីបនាងលាក់រឿងនេះទុករហូត ពេលទៅសាលារូបនាងនិងមិត្តភ័ក្ដិ មិនហ៊ានចូលរៀង ព្រោះខ្លាចពួកនាងធ្វើបាប ។ ហើយរឿងនេះកេីតឡេីងជាងមួយខែទៅហើយ និងទេីបតែបែកធ្លាយ កាលពីយប់ថ្ងៃទី១៣ ពេលដែរអាណាព្យាបាលយុវតីរងគ្រោះ យកទូរស័ព្ទនាងមកឆែកឃេីញ និងសួរនាំ ទេីបនាងហ៊ាននិយាយការពិត ។
ចំពោះរឿងនេះអាណាព្យាបាលយុវតីរងគ្រោះបានបញ្ជាក់ថា ពួកគាត់និងប្រមូលភស្តុតាងទាំងអស់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលវាលវង់ ដេីម្បីអោយសមត្ថកិច្ចជំនាញមានវិធានការចំពោះក្រុមក្មេងទាំងនោះ ។

ទាក់ទិនករណីខាងលើនេះ លោកវរៈសេនីយ៍ទោ អ៊ុន ភិរម្យ នាយនគរបាលប៉ុស្តិវាលវង់ ខណ្ឌ៧មករា បានឲ្យដឹងថា ក្រោយពីបែកធ្លាយវីដេអូរសិស្សវិទ្យាល័យបាក់ទូកវាយគ្នា យកទៅបង្ហោះលើបណ្តាញសង្គមនោះ លោកបានរាយការជូនទៅអធិការនៃអធិការដ្ឋាននគបាលខណ្ឌ៧មករា រួចរាល់ហើយ ហើយពេលនេះលោកក៏ទទួលបានបញ្ជាពីថ្នាក់លើឲ្យ និងកំពុងធ្វើការងារនេះ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ