ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋប្រមាណជា៣០គ្រួសារ ដែលកាន់កា.ប់អាស្រ័យផលលជិត១០ឆ្នាំមកហើយ ក៏ត្រូវបានប្រឈមនឹងការដកហូតពីអាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ និងមន្ទីរបរិស្ថានខេត្តក្រចេះ ដើម្បីយកមកធ្វើជាតំបន់រដ្ឋបាលលើផ្ទៃដីប្រហែលជា១០០០ហិកតា។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅជុំវិញតំបន់អូរគ្រៀង ស្ថិតក្នុងភូមិខ្សាច់លាវ ភូមិកោះខ្ញែរ ភូមិពន្ធជា និងភូមិអូរព្រះ ស្ថិតក្នុងឃុំអូរគ្រៀងសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ បានលួ.ចបង្ហើប ដោយសុំមិនបញ្ចេញឈ្មោះថា «សព្វថ្ងៃនេះ ពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាបាត់បង់ដីធ្លីរបស់ពួកគាត់ ដែលស្ថិតនៅអមសង្ខាងផ្លូវជាតិលេខ៧ ចាប់ពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង ត្រង់ចំណុចស្ពានអូរល្វា ស្ថិតនៅក្នុងភូមិអូរព្រះ ឃុំអូរគ្រៀងសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ»។

ប្រជាពលរដ្ឋដដែលបានបន្តថា «បច្ចុប្បន្ន មានមន្ត្រីបរិស្ថាន និងមន្ត្រីសាលាស្រុកអូរគ្រៀងសែនជ័យ បានចុះបំភិ.តបំភ័.យ និងដកបង្គោលរបង ហើយហាមឃាត់ពួកគាត់ឲ្យបញ្ឈប់ធ្វើការអាស្រ័យផលលើដីធ្លីនោះបន្តទៀត។ ដោយពួកគេប្រាប់ថា ជាដីស្ថិតក្នុងដែនបរិស្ថានទេ»។

ប្រជាពលរដ្ឋដដែលបន្តទៀតថា «ចំពោះដីនេះ ពួកគាត់ខ្លះបានកាន់កា.ប់តាំងពីជំនាន់លោក សាន្ត សារមៀរ ធ្វើជាមេឃុំអូរគ្រៀងចាស់មកម្ល៉េះ ហើយបានទិញលក់បន្តគ្នា២ទៅ៣ដំណាក់កាលមកហើយ ឯមួយចំនួនទៀតរហូតមកដល់មេឃុំថ្មី លោក កែវ បុប្ផា កាន់ជាមេឃុំថ្មី រហូតសព្វថ្ងៃនេះក៏មានដែរ»។

ពលរដ្ឋបន្តទៀតថា «សូម្បីតែលោក កែវ បុប្ផា មេឃុំអូរគ្រៀង បច្ចុប្បន្នក៏ធ្លាប់ចេញលិខិតផ្ទេរសិទ្ធិកាន់កា.ប់ដីធ្លីឲ្យប្រជាពលរដ្ឋខ្លះៗដែរ។ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីទេ? បានជាខាងអាជ្ញាធរស្រុកអូរគ្រៀង និងខាងបរិស្ថាន គេនិយាយថា ជាដីរបស់ដែនបរិស្ថានទៅវិញ?។ ម្យ៉ាងវិញទៀត បើតាមដំណឹងឮថា គេយកដីនេះទុកសម្រាប់សាងសង់តំបន់រដ្ឋបាលសាលាស្រុកអូរគ្រៀងសែនជ័យ និងសម្រាប់បែងចែកឲ្យមន្ត្រីរាជការ ដែលមកបម្រើការងារនៅទីនោះ សង់លំនៅដ្ឋានស្នាក់នៅធ្វើជាកម្មសិទ្ធិ ក៏ដូចជាទុកសម្រាប់លក់ឲ្យឈ្មួញប្រកបអាជីវកម្មនៅតំបន់នោះទៅថ្ងៃអនាគតផងដែរ រួចយកលុយចែកគ្នីគ្នាតាមបុណ្យសក្តិធំតូច និងតាមលំដាប់លំដោយ»។

ដោយឡែកពាក់ព័ន្ធករណីខាងលើនេះដែរ លោក កែវ បុប្ផា មេឃុំអូរគ្រៀងសែនជ័យ ក៏បានប្រាប់ប្រជាពលរដ្ឋដែលមានបញ្ហាអ្វី ត្រូវពឹងពាក់មេភូមិ មេឃុំ ស្រុក-ខេត្ត កុំទៅពឹងពាក់អ្នកកាសែតគ្មាប្រយោជន៍ទេ។ សម្ដីបែបនេះ នាឱកាសដែលលោកបានទៅជួបប្រជាពលរដ្ឋនៅក្នុងភូមិខ្សាច់លាវ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រហែលជាលោកមេឃុំ ភ័យខ្លាច ប្រជាពលរដ្ឋយករឿងដីធ្លីរបស់ពួកគាត់ មកឲ្យអ្នកកាសែតជួយផ្សព្វផ្សាយ និងរកដំណោះស្រាយរឿងដីធ្លីនោះហើយមើលទៅ?។

ហើយកាយវិការ សកម្មភាព និងសម្ដីបែបនេះ មិនខុសពីគោដំបៅខ្នងនោះឡើយ។ គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ ឃើញក្អែកហើរលើមេឃក្រែងចុះមកចឹកសត្វដង្កូវក្នុងដំបៅលើខ្នងគោ ទើបធ្វើឲ្យសត្វគោនោះផ្អើលទៅហើយ… ជុំវិញដំណឹងដីធ្លីប្រជាពលរដ្ឋដែលប្រឈមនឹងការដកហូតដែលពួកគាត់អាស្រ័យផល ខ្លះជាង១០ឆ្នាំទៅហើយនោះ មិនអាចទំនាក់ទំនងសុំការបកស្រាយពីសំណាក់លោក កែវ បុប្ផា មេឃុំអូរគ្រៀងសែនជ័យ ឬលោកអភិបាលស្រុកអូរគ្រៀងសែនជ័យ ជាពិសេសលោក ឃឹម ខាន់ ដែលខ្លួនកំពុងតែដើរអួ.តប្រាប់គេថា ជាប្រធានការិយាល័យកសិកម្មស្រុកនោះបានទេ។

លោក ឃឹម ខាន់ ប្រធានការិយាល័យស្រុកអូរគ្រៀងសែនជ័យរូបនោះ ប្រជាពលរដ្ឋបានប្រាប់ថា អតីតជាគ្រូបង្រៀន ហើយបច្ចុប្បន្នបានឡើងជាប្រធានការិយាល័យកសិកម្មស្រុកអូរគ្រៀងសែនជ័យ ហើយទទួលបន្ទុកដីធ្លី និងបរិស្ថានធនធានធម្មជាតិទៀតផង ក៏កំពុងតែដើរញុះញង់បំភិតបំភ័យប្រជាពលរដ្ឋ មិនឲ្យមានការទំនាក់ទំនង ឬផ្តល់ព័ត៌មានអ្វីជាមួយអ្នកកាសែតនោះទៀតផង។

ចែករំលែកព័តមាននេះ