ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ក្រុមបង្ហោះ​ម៉ូតូ​លើ​ផ្លូវជាតិ​លេខ​៤​ ​ថត​បង្អួត​តាម​​ហ្វេសប៊ុក ត្រូវ​នគរបាល​ស្រាវជ្រាវ​ឃាត់​បានហើយ​

7 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ​យុវជន​មួយ​ក្រុម​​មាន​គ្នា​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ឃាត់

ខេត្តកំពង់ស្ពឺ​ ៖ ​យុវជន​មួយ​ក្រុម​​មាន​គ្នា​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ឃាត់ខ្លួន ក្រោយ​ពី​បង្ហោះ​ម៉ូតូ ហើយ​ប្រជាពលរដ្ឋ​រាយការណ៍ នគរបាល​ស្រាវជ្រាវ​ឃាត់​បាន​។

ការ​ឃាត់ខ្លួន​យុវជន​១ក្រុម​​​ខាងលើ​នេះបានធ្វើឡើង​​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ ក្រោយ​ទទួល​បាន​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​ហេតុការណ៍​​យុវជន​​១ក្រុម​បង្ហោះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​៤​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម ​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន​ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ បាន​បញ្ជា​ឲ្យ​ជំនាញ​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ដឹង​និង​ស្គាល់​អត្ដសញ្ញាណ​​ក្រុមយុវជន​ដែល​បង្ហោះ​ម៉ូតូ ជាក់ស្ដែង​ដោយ​មាន​កិច្ចសហការ​ពី​កំលាំង​នគរបាល​មូលដ្ឋាន​ស្រុក​សំរោង​ទង ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បាន​ធ្វើ​ការ​នាំ​ក្រុម​ក្មេង​ទំនើង​រួម​ជាមួយ​ម៉ូតូ​យក​មក​សាកសួរ​។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​ក្មេង​ដែល​សមត្ថកិច្ច​នគរបាល​ឃាត់​មាន​ចំនួន ៤​នាក់ , ម៉ូតូ​ចំនួន ០២​គ្រឿង ជា​មធ្យោបាយ​។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា​នៅ​មុន​ពេល​ឃាត់​ក្រុម​ក្មេង​ទំនើង​នោះ កាលពី​ថៃ្ង​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ បន្ទាប់​ពី​យុវជន​១ក្រុម​មិន​បាន​ចូល​សាលារៀន​នោះ បែរជា​នាំគ្នា​​ទៅ​បង្ហោះ​ម៉ូតូ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​ទិស​ខាង​កើ​ត រវាង​ក្រុង​ច្បារមន​ និងស្រុក​សំរោង​ទង នៃ​ទឹកដី​ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ខេត្ត​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​សួរនាំ យុវជន​១ក្រុមបាន​ឆ្លើ​យ​សារភាព​ថា​ពួក​គេ​ពិតជា​បាន​ធ្វើការ​បង្ហោះ​ម៉ូតូ និង​ថតវី​ដេ​អូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចែករំលែក​ជា​សាធារណៈ ដោយ​ចង់​បង្អួត​ដល់​អ្នក​ដទៃ​ថា​ខ្លួន​អស្ចារ្យ​។

បច្ចុប្បន្ន យុវជន​១​ក្រុម​​ខាងលើ​​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​និង​អ​ញ្ជើ​ញ​មាតាបិតា​មក​ទទួល​ដឹង​ឮ​ ​ដើម្បី​​ប​ញ្ឈប់​សកម្មភាព​ដូច​ខាង​លើ​ ក្នុង​ករណី​មិន​រាងចាល សមត្ថកិច្ច​នឹង​អនុវត្ដ​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ