តើលោកគីម ជុងអ៊ុន និងលោកពូទីន ជួបគ្នាផ្ដោតលើរឿងអ្វី?
កូរ៉េខាងជើង-រុស្ស៊ី ៖ លោកគីមជុងអ៊ុនចេញដំណើរតាមរថភ្លើងកាលពីថ្ងៃទី១០កញ្ញាទៅកាន់រុស្ស៊ីជួប
កូរ៉េខាងជើង-រុស្ស៊ី ៖ លោកគីមជុងអ៊ុនចេញដំណើរតាមរថភ្លើងកាលពីថ្ងៃទី១០កញ្ញាទៅកាន់រុស្ស៊ីជួប
កូរ៉េខាងជើង-រុស្ស៊ី ៖ លោកគីមជុងអ៊ុនចេញដំណើរតាមរថភ្លើងកាលពីថ្ងៃទី១០កញ្ញាទៅកាន់រុស្ស៊ីជួបជាមួយប្រធានាធិបតីប្រទេសនេះ លោកវ្ល៉ាឌីមៀរពូទីន ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រីប៉េស្កូវថ្លែងនាថ្ងៃទី១២កញ្ញាថា ក្នុងករណីចាំបាច់រុស្ស៊ីត្រៀមពិភាក្សាជាមួយកូរ៉េខាងជើង ពីបញ្ហាទណ្ឌកម្មអ.ស.បប្រឆាំងកូរ៉េខាងជើង។ ពាក្យពេចន៍ទាំងនេះបញ្ជាក់ថា រុស្ស៊ីអាចគ្រោងមិនអនុវត្តតាមបណ្ដាទណ្ឌកម្មអ.ស.ប ប្រឆាំងកូរ៉េខាងជើង ចំពោះកម្មវិធីនុយក្លេអ៊ែរនិងបាលីស្ទិករបស់ប្រទេសនេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានលើកឡើងលម្អិតថា នឹងមិនមានសន្និសីទសារព័ត៌មាន ទាក់នឹងការជួបគ្នាកំពូលរវាងលោកពូទីននិងលោកគីមឡើយ។
ទាក់ទិននឹងទស្សនកិច្ចនោះរបស់លោកគីមជុងអ៊ុននៅរុស្ស៊ី បណ្ដាសារព័ត៌មានជប៉ុនរាយការណ៍នាថ្ងៃទី១២កញ្ញាថា រថភ្លើងពាសដែករបស់លោកគីមជុងអ៊ុន ដំបូងបានទៅឈប់នៅខាស់សាន់ជាទីក្រុងព្រំដែនមួយនៅចុងបូព៌ារុស្ស៊ី រួចក៏ចេញដំណើរបន្តទៀតទៅកាន់គោលដៅមួយ។
លោកគីមជុងអ៊ុនទៅកាន់រុស្ស៊ីលើកនេះអមដំណើរ ដោយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកខាងយោធាជាច្រើនរូប ដែលគេកត់សម្គាល់ឃើញនៅមុខរថភ្លើងពិសេសមុនចេញដំណើរ៕
ចែករំលែកព័តមាននេះ