ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​កម្រិត​មធ្យម​មួយ​នៅ​ឡាវ​ រង្គើរ​ដល់​ថៃ

7 ខែ មុន

ប្រទេស​ឡាវ ៖ ការ​រញ្ជួយ​ដី​កម្រិត​មធ្យម​មួយ​កើត​មាន​នា​ព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា​ នៅ​ ក្រុង​លួង​ប្រា​បាង​

ប្រទេស​ឡាវ ៖ ការ​រញ្ជួយ​ដី​កម្រិត​មធ្យម​មួយ​កើត​មាន​នា​ព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា​ នៅ​ ក្រុង​លួង​ប្រា​បាង​ឡាវ នាំ​ឲ្យ​មាន​ញ័រ​រង្គើរ​ដល់​ខេត្ត​ឈៀង​រៃ​ភាគ​ខាងជើង​ប្រទេស​ថៃ​។

ការ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​ត្រឹម​៤,១​រី​ស្ទ័​រ​កើត​មាន​នា​វេលា​ម៉ោង​៣​និង​៣២​នាទី​ទៀប​ភ្លឺ ក្នុង​ជម្រៅ​១​គីឡូម៉ែត្រ​នៅ​លួង​ណា​ម​ថា ចម្ងាយ​៩៤​គីឡូម៉ែត្រ​ភាគ​ឦសាន​ស្រុក​ឈៀង​គង់​ខេត្ត​ឈៀង​រ៉ៃ​ថៃ​។ ក្នុង​ការ​រញ្ជួយ​ដី​នោះ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ពី​ការ​ខូចខាត​នៅឡើយ​។

កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩​មានការ រញ្ជួយ​ដី​ខ្លាំង​គួរសម​មួយ​នៅ​ឡាវ នាំ​ឲ្យ​មានការ​ញ័រ​រង្គើរ​នៅ​ភាគ​ខាងជើង​ថៃ​រហូត​ដល់​ក្រុង​បាងកក​។ ការ​រញ្ជួយ​ដី​កាលនោះ​មាន​កម្លាំង​៦,៤​រី​ស្ទ័​រ វាយប្រហារ​ឡាវ​ត្រង់​តំបន់​មួយ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៩២​គីឡូម៉ែត្រ​ភាគ​ឦសាន​ទីក្រុង​ណា​ន​ថៃ តែ​មិន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធំដុំ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ