ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រីចម្លែកអាយុ៣ខែមាន២ពណ៌ ស្បែកខ្មៅដុះរោម

14 ឆ្នាំ មុន

ខេត្តកំពត ៖ ទារិកា​អាយុ​៣​ខែ​ម្នាក់​កើត​មក​មានលក្ខណៈ​ចម្លែក​ព្រោះ​នៅ​លើ​រាង​កាយរ​បស់នាងតូច​​​មានស្បែកពណ៌​ស​ផង​ និង​ស្បែក​ពណ៌ខ្មៅ​​ផង​​​ ហើយ​ស្បែកពណ៌​ខ្មៅ​​មានដុះរោមវែង​ៗទៀត​ផង​ ។ ស្ត្រី​ជាម្តាយទារិកា​ចម្លែកឈ្មោះ​សែម មុំ អាយុ​៣០ឆ្នាំ​ នៅ​ភូមិ​ជ្រោះតាសោម ​ឃុំ​ប្រា​ ​សាទ​​ភ្នំ​ខ្យង ​ស្រុក​កំពង់ត្រាច ​បាន​រៀបរាប់​ថា

ខេត្តកំពត ៖ ទារិកា​អាយុ​៣​ខែ​ម្នាក់​កើត​មក​មានលក្ខណៈ​ចម្លែក​ព្រោះ​នៅ​លើ​រាង​កាយរ​បស់នាងតូច​​​មានស្បែកពណ៌​ស​ផង​ និង​ស្បែក​ពណ៌ខ្មៅ​​ផង​​​ ហើយ​ស្បែកពណ៌​ខ្មៅ​​មានដុះរោមវែង​ៗទៀត​ផង​ ។

ស្ត្រី​ជាម្តាយទារិកា​ចម្លែកឈ្មោះ​សែម មុំ អាយុ​៣០ឆ្នាំ​ នៅ​ភូមិ​ជ្រោះតាសោម ​ឃុំ​ប្រា​ ​សាទ​​ភ្នំ​ខ្យង ​ស្រុក​កំពង់ត្រាច ​បាន​រៀបរាប់​ថា ពិត​ជា​ចម្លែក​ ព្រោះ​កូនគេ​ដទៃ​​កើតមក​មាន​សម្បុរស្អាត​បាត ​តែ​​ដោយឡែក​កូនស្រី​គាត់​មានស្បែក​​ស​ផង​ និង​ខ្មៅ​ផង ហើយ​នៅ​លើ​ស្បែកខ្មៅ​មាន​ដុះ​រោមទៀត​ ។ ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ថា ​ពេលមានផ្ទៃ​ពោះ​គាត់​នៅ​ស្រុក​ខ្មែរ​ទេ ​តែដោយសារ​ជីវ​ភាព​គ្រួសារ​​ខ្សត់ខ្សោយ​មិនគ្រប់គ្រាន់គាត់ក៏​នាំប្តីទៅស៊ី​ឈ្នួល​គេនៅ​ស្រុកថៃ ហើយមិនបានប៉ុន្មាន​ខែផង ​ក៏​បាន​ឆ្លង​ទន្លេ​​ ស្រាប់​តែ​​​ក្រុមគ្រូពេទ្យ​ថៃ​ភ្ញាក់​ផ្អើល​ប្រាប់​​គាត់​ថា កូន​របស់​គាត់​មានស្បែក​២ពណ៌​​លាយ​គ្នា ហើយ​ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា ទារិកា​នេះ​​ចម្លែក ។ ស្ត្រី​ជា​ម្តាយ​បាននិយាយ​ប្រាប់​បន្ត​ថា ដោយ​សារ​តែ​មានការបាញ់ផ្លោង​ដាក់គ្នា​នៅតាម​ព្រំ​ដែន​ ខាងតម្រួត​សៀម​បានបណ្តេញ​គាត់​ឱ្យ​​ត្រឡប់មកស្រុក​កំណើតវិញ ។

ស្ត្រី​រូបនោះ​អះអាង​ថា ​ពេល​ដែលគាត់ចាប់​​មានផ្ទៃ​ពោះ​គឺមិនបានសុបិនឃើញអ្វីទេ តែ​ពេលនេះ​គាត់មាន​ការព្រួយបារម្ភ​ថា ពេលដែល​កូននោះ​មានអាយុ​ត្រឹម​តែមួយខួប​​ប្រហែល​ជា​ដុះ​រោម​ពេញខ្លួន​មិនខាន ។ ​

ដោយ​ឡែកអ្នកភូមិផង​របង​​ជាប់គ្នា​​តែង​តែ​នាំគ្នា​មក​សាកសួរ និង​មើលកូនរបស់គាត់​​ ​ដែល​មាន​ភាព​ចម្លែក​ខុសគេ ។ ​អ្នក​ខ្លះ​បាន​និយាយ​ថា ​កូន​ស្រី​គាត់​បាន​ស្លាប់ពីរ​ជាតិ​ហើយ​ត្រូវបាន​គេដៅ ទើប​មាន​ស្នាម​ខ្នៅ​បែបនេះ ។ ទោះបីជាបែបណា ​មិនមាន​ការ​បង្ហាញ​​​ហេតុ​បែបណា ទើបធ្វើ​ឱ្យ​រាង​កាយ​ក្មេងស្រី​តូចនេះ​ ស្ថិតក្នុង​ភាពចម្លែកបែប នេះឡើយ ៕