ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​សម្តែង​ការ​​សោកស្តាយ​នូវ​ទ​ង្វើ​របស់ ប៊ុត សីហា ក្រោយ​​ឃាត់ខ្លួន​​រឿង​គ្រឿ​.​ង​.​ញៀ​.​ន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកសិល្បៈ​បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល និង​សោក​ស្តាយ​ចំពោះ​ទ​ង្វើ​មិនល្អ​របស់ ប៊ុត សីហា ក្រោយ​ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តារាចម្រៀង​រូប​នេះ​ជា​ថ្មី​ម្តងទៀត ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​គ្រឿងញៀន​ដែល​បាន​ប្រព្រឹត្ត កាលពី​រសៀល​ថ្ងៃ​ទី​១២…


រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកសិល្បៈ​បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល និង​សោក​ស្តាយ​ចំពោះ​ទ​ង្វើ​មិនល្អ​របស់ ប៊ុត សីហា ក្រោយ​ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តារាចម្រៀង​រូប​នេះ​ជា​ថ្មី​ម្តងទៀត ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​គ្រឿងញៀន​ដែល​បាន​ប្រព្រឹត្ត កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ខេត្តកំពង់ស្ពឺ ។

ក្រោយ​ហេតុការណ៍​នេះ បាន​កើតឡើង​អ្នកសិល្បៈ​មួយ​ចំនួន​បាន​សម្តែង​នូវ​ការ​ហួសចិត្ត និង​សោកស្តាយ​នូវ​ទ​ង្វើ​ខាងលើ​ពី​ម្ចាស់​ជ័យ​លា​ភី The voice Cambodia រដូវ​កាល​ទី​១ លោក ប៊ុត សីហា ដែល​មាន​សមត្ថភាព​ច្រៀង តែ​បែរជា​ដើរ​ផ្លូវខុស​បែប​នេះ​ទៅ​វិញ ។ តារាចម្រៀង និង​សម្តែង​លោក យ៉ែ​ម សំ​អូន ចែកចាយ​នូវ​ព័ត៌មាន​ពី​ការ​ឃាត់ខ្លួន​លោក ប៊ុត សីហា ដោយ​បាន​ភ្ជាប់​ជាមួយ​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា ពិតជា​សន្តាន​មែន​ពាល​ទំនើង​មិន​កែ​មែន ។​

លោក​បញ្ជាក់​ថា មានឱកាស​ហើយ គេ​ប្រឹង​ជួយ​ហើយ ហេតុ​អ្វី​ប្អូន​មិន​ចេះ​កែប្រែ​ខ្លួនឯង​សារ​ជា​ថ្មី ដើរទៅ​រក​ផ្លូវនរក​វិញ​ទាល់តែ​បាន បង​ស្ដាយ​សមត្ថភាព​ប្អូន និង​អាណិតម្ដាយ​ឪពុក​ប្អូន​ណាស់ ។
លោក​បន្ថែម​ថា ញុ​ម​ស៊ែរ​នេះ គ្រាន់តែ​មាន​អារម្មណ៍​ថា ស្ដាយ​សមត្ថភាព​គាត់​និង​អាណិត​ដល់​ម្ដាយ​ឪពុក​ក្រុម​គ្រួសារ​របស់​គាត់​មិនដឹង​ជា​យកមុខ​ទៅ​ទុក​នៅឯណា​ទេ វា​ជា​ការ​ងប់​ង​ល់​និង​ការ​ជ្រើសរើស​ផ្លូវ​ដើរ​ដែល​ខុស គឺ​វា​ជា​ការ​បំផ្លាញ​អូន​ឯង​ហ្នឹង​សព្វបែបយ៉ាង​ទាំងអស់ ។

ចំណែក​ពិធីករ​ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស លោក សុខ សា​រ៉ា ក៏​បាន​បង្ហោះ​សារ​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា ហេតុ​អី អូន មិន​ព្រម​កែខ្លួន? បាន​ត្រឹម​អាណិត ព្រោះ​រាល់ថ្ងៃ អ្នកមាន​សមត្ថភាព​ច្រើន កំពុង​ខិតខំ​ទាំង​យប់​ទាំង​ថ្ងៃ ក្រែង​មាន​វាសនា និង​សំណាង​ក្លាយជា​ម្ចាស់​ពាន​ដូច​អូន​🥲 គ្រឿង​ញៀន​បំផ្លាញ​អ​នាគត ។

ដោយឡែក តារាចម្រៀង​ដែល​ប្រឡង​ចម្រៀង​រួម​ជំនាន់​លោក ឃុន វុ​ត្ថា ក៏​បាន​បញ្ចេញ​សារ​បង្ហោះ​លើបណ្តាញ​សង្គម​ក្រោយ​ដឹង​ដំណឹង​របស់​លោក ប៊ុត សីហា ថា សោកស្ដាយ​ពេល​ដែល​បានដឹង​ដំណឹង​មិនល្អ​អំពី​អ្នក​សង្ឃឹមថា ពេល​ចេញ​មក​វិញ​នឹង​កែប្រែ​ខ្លួនឯង​ឡើង​វិញ​មិត្ត​រួម​ជំនាន់​.​ប៊ុត សីហា ។

យ៉ាងណា​ក៏​ដោយ ជុំវិញ​ការ​ឃាត់ខ្លួន​តារាចម្រៀង​លោក ប៊ុត សីហា នា​ពេល​នេះ មាន​មហាជន​មួយ​ចំនួន​កំពុង​ដាក់​ការ​សង្ស័យ​ថា ព័ត៌មាន​នេះ​អាច​មិនមែន​ជា​រឿង​ពិត​ឡើយ ពោល​រូបភាព​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​នោះ គឺជា​រូបភាព​ចាស់​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​តារា​រូប​នេះ ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ម្តង​ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​គ្រឿងញៀន​នេះ​ដូច​គ្នា​។

គួរ​បញ្ជាក់​ថា ម្ចាស់​ជ័យ​លា​ភី​លេខ​១ របស់​កម្មវិធី​ប្រឡង​ចម្រៀង «The Voice Cambodia» រដូវ​កាល​ទី​១ លោក ប៊ុត សីហា រួម​ជាមួយ​បក្សពួក​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ឃាត់​ខ្លួន​ជាមួយនឹង​គ្រឿងញៀន​មួយ​ចំនួន ។ ការ​ឃាត់ខ្លួន​តារាចម្រៀង​លោក ប៊ុត សីហា និង​បក្សពួក​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ត្រាំខ្នា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​គងពិសី​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​គងពិសី​បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ រួម​មាន ៖ ទី​០១- ឈ្មោះ ឆ​ន វល្លិ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រាំខ្នា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ។ និង​ទី​០២-​ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ​២៩​ឆ្នាំ (​ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​តារាចម្រៀង​ប្រឡង​ជាប់​លេខ​១ ក្នុង​កម្មវិធី​ទូរទស្សន៍​ល្បី​មួយ​) រស់នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​គងពិសី​បាន​និយាយ​បន្ត​ទៀត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ គឺ​កម្លាំង​នគរបាល​បាន​ធ្វើការ​ល្បាត​តាម​មូលដ្ឋាន ក៏​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់ ដោយ​មានការ​សង្ស័យ​ឃាត់​សួរនាំ និង​ឆែកឆេរ ទើប​រក​ឃើញ​និង​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​.​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន​០៥​កញ្ចប់ ក្នុង​នោះ (០៣​តូច និង​០២​មធ្យម​), ទូរ​សព្ទ​០៣​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

មន្ត្រី​នគរបាល​ស្រុក​គងពិសី​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ក្រុម​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។ ជា​ការ​កត់សម្គាល់​តារា​ចម្រៀង​លោក ប៊ុត សីហា ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿង​ញៀន ស្ថិត​នៅ​មុខ​សាលា​បឋម​សិក្សា​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​២០១៨ ខណៈ​រូប​លោក​ទៅ​ទិញ​គ្រៀង​ញៀន​ដើម្បី​ជក់ ប៉ុន្តែ​ត្រូវ​បាន​អាណា​ព្យា​បាល និង​ក្រុម​គ្រួសារ មក​ធានា​យក​ទៅ​ធ្វើការ​អប់រំ និង​ដាក់​នៅ​កន្លែង​បន្សាប​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ