ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងលោក ពូទីន ចាប់ផ្តើមនៅមជ្ឈមណ្ឌលអវកាសរុស្ស៊ី

1 ឆ្នាំ មុន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯវិមជ្ឈមណ្ឌលអវកាស Vostochny…

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯវិមជ្ឈមណ្ឌលអវកាស Vostochny Cosmodrome ក្នុងតំបន់ amur ភាគខាងកើតនៃប្រទេសរុស្ស៊ី នៅថ្ងៃពុធ យោងតាមវីដេអូដែលចេញផ្សាយដោយវិមានក្រឹមឡាំងបានបង្ហាញ។ 

លោក ពូទីន បាន​និយាយ​ខណៈ​លោក​ចាប់​ដៃ​លោក គីម ប្រហែល ៤០ វិនាទី​ថា៖ «ខ្ញុំ​រីករាយ​ដែល​បាន​ជួប​អ្នក»។ តាមរយៈអ្នកបកប្រែ លោក គីម បានថ្លែងអំណរគុណចំពោះលោក ពូទីន សម្រាប់ការអញ្ជើញ និងសម្រាប់ភាពកក់ក្តៅនៃការទទួលស្វាគមន៍របស់គាត់។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា អ្នកទាំងពីរនឹងធ្វើកិច្ចពិភាក្សាស្តីពី “ទំនាក់ទំនងពាណិជ្ជកម្ម” និង “កិច្ចការអន្តរជាតិ”។ យោងតាមក្រុមអ្នកវិភាគនិយាយថា រុស្ស៊ីចង់ទិញកាំភ្លើងធំរបស់កូរ៉េខាងជើងសម្រាប់ប្រើប្រាស់ ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងត្រូវការការផ្គត់ផ្គង់ស្បៀងអាហារ ប្រេងឥន្ធនៈ និងបច្ចេកវិទ្យាយោធាទំនើប៕