ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថយន្តកៀរ​​ប្តីបើកម៉ូតូ​​​​ស្លា.ប់​​ ឯ​ប្រពន្ធ​​រង​របួស​ធ្ងន់​

14 ឆ្នាំ មុន

​ខេត្តព្រៃវែង​ ៖ ​គ្រោះថ្នាក់​​ចរាចរណ៍​មួយ​បាន​កើតឡើង​​​បណ្តាល​ឱ្យបុរស​​​​ជា​ប្តី​ស្លា.ប់​​​នៅ​នឹង​កន្លែង​​កើតហេតុ ឯស្ត្រី​​​ជា​ប្រពន្ធ​​ដែល​ជិះ​​ពី​ខាង​ក្រោយ​​រង​របួស​​ធ្ងន់ ។ ​ហេតុការណ៍​គ្រោះ​ថ្នាក់​​នេះ​បានកើត​ឡើង​កាលពីវេលា​ម៉ោង​​១១​និង​​៣៩នាទី​​ព្រឹក​ថ្ងៃទី​​​១៣ ឧសភា ​​កន្លង​មក​ នៅ​លើ​កំណាត់ផ្លូវ​​ជាតិលេខ​​១ ​ខាង​កើត​​ស្ពាន​​ស្ទឹង​ស្លូត ប្រហែល​​ជាង​​​១០០ម៉ែត្រ

​ខេត្តព្រៃវែង​ ៖ ​គ្រោះថ្នាក់​​ចរាចរណ៍​មួយ​បាន​កើតឡើង​​​បណ្តាល​ឱ្យបុរស​​​​ជា​ប្តី​ស្លាប់​​​នៅ​នឹង​កន្លែង​​កើតហេតុ ឯស្ត្រី​​​ជា​ប្រពន្ធ​​ដែល​ជិះ​​ពី​ខាង​ក្រោយ​​រង​របួស​​ធ្ងន់ ។ ​ហេតុការណ៍​គ្រោះ​ថ្នាក់​​នេះ​បានកើត​ឡើង​កាលពីវេលា​ម៉ោង​​១១​និង​​៣៩នាទី​​ព្រឹក​ថ្ងៃទី​​​១៣ ឧសភា ​​កន្លង​មក​ នៅ​លើ​កំណាត់ផ្លូវ​​ជាតិលេខ​​១ ​ខាង​កើត​​ស្ពាន​​ស្ទឹង​ស្លូត ប្រហែល​​ជាង​​​១០០ម៉ែត្រ ​​ស្ថិត​ក្នុង​​ឃុំ​​កំពង់​សឹង ស្រុក​​ព្រះស្តេច ។

បុរស​​ដែល​​ស្លាប់ក្នុងឧបទ្ទវ​ហេតុ​​ខាងលើនេះ ឈ្មោះ​ពៅ សំបូរ អាយុ​​២៩ឆ្នាំ ​មានទីលំនៅ​​​​​ក្នុង​រាជ​​ធានីភ្នំពេញ បើកម៉ូតូស៊េរី​​​​២០១១ ពាក់ស្លាក​​លេខ​ 1AS-8229 ចំណែក​​ប្រពន្ធ​​ឈ្មោះ​​ស៊ិន ​សុខា អាយុ​​២៧ឆ្នាំ ដែល​​​​ជិះ​​ពីក្រោយ​​​រង​របួស​ធ្ងន់ ។ តាមប្រភព​​ព័ត៌មាន​​នៅកន្លែង​កើតហេតុ​​ក៏​ដូច​ជា​​​ប្រពន្ធ​​របស់បុរស​ដែល​ស្លាប់​​​ក្នុង​ហេតុ​ការណ៍​នេះ​​​ឱ្យ​ដឹង​ថា ​នៅថ្ងៃទី​​១២ ឧសភា ​រូប​នាង​ និង​ស្វាមី​​ ​បានធ្វើដំណើរ​​​ពីភ្នំពេញ​ទៅ​ខេត្ត​ស្វាយ​រៀង​ ដើម្បី​​​ទៅ​ភ្ជាប់​​ពាក្យ​បង​ ហើយ​​ក៏​បាន​សម្រាក​​​​នៅទីនោះ​មួយប់ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​​​​៩​និង​​១០នាទីព្រឹក​ថ្ងៃទី​​១៣ ឧសភា ​​ក៏ធ្វើ​ដំណើរ​​ទៅ​ភ្នំពេញវិញ ។ ​ខណៈ​មក​ដល់​ចំណុច​​ខាងលើ​ហាក់ដូចជា​​មាន​អារម្មណ៍​​ងងុយ​ដេក ​​ក៏ដេក​​លើ​ខ្នងប្តី​​បន្តិច ​ស្រាប់តែ​ឮសំឡេង​​រថយន្ត​បើក​មកពី​​ក្រោយ​ ហើយ​​​កៀរ​ម៉ូតូ​ដែល​កំពុង​បើក​​​​ឱ្យ​ដួល​ត្រឡប់​ត្រឡិន​​​ បណ្តាល​ឱ្យប្តី​​នាង​រង​របួស​​បាក់ដៃ​ឆ្វេង ​​និង​រយះ​ពោះត្រង់ផ្ចិត​​​​ ។

នាង​បន្ត​ថា ​​ដោយគ្មានការជួយអន្តរាគមន៍​​ភ្លាមៗ​ទើបបណ្តាល​ឱ្យ​​ប្តីនាង​ស្លាប់​​​ ​ចំណែក​រូប​នា​ង​​ត្រូវ​​បានប្រជា​ពលរដ្ឋ​​​ជួយដឹក​​មក​​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​​បង្អែក​​​អ្នក​លឿង។​ ភរិយា​ដែល​​រង​របួស​​ធ្ងន់​​​នេះ ​មាន​ទម្ងន់​​​៤ខែ​ផងដែរ​ ​ចំណែក​​​រថ​យន្តបាន​បើក​រត់​គេច​​បាត់​ស្រមោល ៕​