ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​ជិះម៉ូតូ​បុកម៉ូតូ​ប៉ូលិស​​​ហើយ​​រក​រឿង​ចង់​វាយ​​ទៀត​

14 ឆ្នាំ មុន

​ខេត្តកណ្តាល​ ៖ ​ជនទំនើង​ម្នាក់​​ផឹកស្រា​ស្រវឹង​​ជិះ​ម៉ូតូឆាប និងបុកម៉ូតូ​​មន្ត្រី​​ប៉ូលិស​​​ប៉ុស្តិ៍​​​​កំពុង​​ដើរ​ល្បាតពេលយប់ ​បណ្តាល​ឱ្យ​​បែកស្តុប​​ លុះពេល​​សួរនាំ​​ឱ្យ​ទទួលខុសត្រូវ​​ចំពោះការ​​ខូច​ខាត​​បែរ​​ជា​រក​​រឿង​​ចង់​វាយ​ទៀត ទើបត្រូវ​ប៉ូលិស​​​ចាប់ខ្លួន​តែម្តង ។ ហេតុការណ៍​​​នោះ​​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​៧​និង​​១០​នាទីយប់ថ្ងៃទី​​​១៤ ​ឧសភា ឆ្នាំ​​២០១១

​ខេត្តកណ្តាល​ ៖ ​ជនទំនើង​ម្នាក់​​ផឹកស្រា​ស្រវឹង​​ជិះ​ម៉ូតូឆាប និងបុកម៉ូតូ​​មន្ត្រី​​ប៉ូលិស​​​ប៉ុស្តិ៍​​​​កំពុង​​ដើរ​ល្បាតពេលយប់ ​បណ្តាល​ឱ្យ​​បែកស្តុប​​ លុះពេល​​សួរនាំ​​ឱ្យ​ទទួលខុសត្រូវ​​ចំពោះការ​​ខូច​ខាត​​បែរ​​ជា​រក​​រឿង​​ចង់​វាយ​ទៀត ទើបត្រូវ​ប៉ូលិស​​​ចាប់ខ្លួន​តែម្តង ។ ហេតុការណ៍​​​នោះ​​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​៧​និង​​១០​នាទីយប់ថ្ងៃទី​​​១៤ ​ឧសភា ឆ្នាំ​​២០១១ នៅ​ក្នុងភូមិ​​​ព្រែកមៀន ឃុំ​ព្រៃ​​ពួច ស្រុក​​អង្គស្នួល ​​​​។

ជន​ទំនើង​​នោះ​ឈ្មោះ​គឹម សុខ នីម អាយុ​​២៤​​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ​ ​ហើយ​ក្រោយ​​ពេលចាប់ខ្លួន​​ប៉ូលិស​បាន​​នាំទៅ​កាន់អធិការ​​ដ្ឋាន​ស្រុក​​អង្គ​ស្នួល ​ដើម្បី​កសាង​សំណុំ​រឿង​​​​ ។ តាម​​ប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា នៅ​​មុនពេល​​កើត​ហេតុ​​​ ជនទំនើង​​រូបនោះ បាន​ផឹកស្រា​​នៅផ្ទះ​មិត្ត​ភក្តិ​​ឈ្មោះ​​ធឿន អស់​ចំនួន​២លីត្រ បន្ទាប់មក​​​ក៏បាន​​បន្តដំណើរ​ទៅផឹក​​ស្រាបៀរ​នៅផ្ទះ​មិត្ត​​ភក្តិ​​ម្នាក់ទៀតឈ្មោះ​​​ណុប លុះ​​​ពេលផឹក​បាន​បន្តិច​​ជន​នោះ​បានខ្ចីម៉ូតូ​ឈ្មោះ​ណុប ជិះ​ទៅ​ឌុប​ឈ្មោះ​ធឿន ​​ឱ្យ​​​មក​ផឹកជាមួយ​គ្នា។ ពេល​ទៅដល់​​ឈ្មោះ​ធឿន​ មិន​ព្រម​ទៅ​​ជា​មួយ​​ ជននេះ​​​ក៏បាន​ជិះ​ម៉ូតូ​​ត្រឡប់​ទៅកាន់​ផ្ទះ​ឈ្មោះ​ណុប វិញ​តែ​ម្នាក់​​ឯង ។ ពេល​ទៅ​ដល់​ចំណុច​​កើត​ហេតុ​បាន​ឆាប និង​​កៀរ​ម៉ូតូម៉ាក​​ស៊ុយ​ហ្ស៊ុយ​គី​​ស្មាស់ ដែល​ក្រសួង​​មហាផ្ទៃ​​​ចែក​​​​ឱ្យ​ប៉ូលិស​​​ប៉ុស្តិ៍​​ជិះល្បាត​ បណ្តាល​​​ឱ្យ​​​បែក​ស្តុប ហើយ​​ត្រូវ​មន្ត្រី​​ប៉ូលិស​​ប៉ុស្តិ៍​​​ឱ្យជន​នោះ​​ទទួល​ខុស​ត្រូវ​​ជួស​ជុល​​​ឡើងវិញ ​ព្រោះ​​​ប៉ូលិស​​បាន​ចាត់ទុក​រឿង​នោះ​ជា​គ្រោះថ្នាក់​​ចរា​ចរណ៍​​ប៉ុណ្ណោះ ។ ​ផ្ទុយ​ទៅ​​វិញ ​​ជនទំនើង​​​បញ្ចេញ​​ឫកពា​​កាច​សាហាវ​​ដូចខ្លា មិន​ត្រឹម​​តែ​មិន​​ទទួលខុសត្រូវ​​ប៉ុណ្ណោះទេ ថែមទាំង​​រក​រឿង​​ប្រុង​វាយ​​ប៉ូលិស​​​ទៀតផង​​ ទើប​​​​ចាប់ខ្លួន​តែម្តង​។ ​

ប្រភពដដែល​​​បន្ត​​ថា ក្រោយ​​​ពេល​ចាប់ខ្លួន​​ ជន​នោះ​​ក្លា​ហាន​ខ្លាំង​ណាស់ ​ស្រែកឡូ​ឡា​ដាក់​ប៉ូលិស​​​​យ៉ា​ងខ្លាំង ហើយ​​ប៉ូលិស​ក៏​បាន​​ដឹក​ជន​នោះ​​តាមរថយន្ត​​នាំទៅ​​កាន់ផ្នែក​​ព្រហ្ម​ទណ្ឌ​​​ស្រុក​អង្គស្នួល​​ទាំង​យប់ ​ដើម្បី​​សាក​សួរ​​ និង​កសាង​​សំណុំរឿង​ចាត់ការ​​តាម​​នីតិវិធី៕​