ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្សលោកពូទីន ឈ្នះ​ការបោះឆ្នោត​ក្នុងតំបន់អ៊ុយក្រែន​​ដែល​រុស្សុី​បញ្ចូលជា​ឧបសម្ព័ន្ធ​​​

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រុង​មូ​ស្គូ​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១០​ កញ្ញា ពី​ជោគជ័យ​នៃ​គណបក្ស​របស់​លោក​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រុង​មូ​ស្គូ​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១០​ កញ្ញា ពី​ជោគជ័យ​នៃ​គណបក្ស​របស់​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ក្នុង​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ធ្វើ ក្នុង​បណ្ដា​ដែនដី​ដែល​រុ​ស្ស៊ី​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​នៅ​អ៊ុយ​ក្រែ​ន ក្នុង​លទ្ធផល​ខ្ទង់​ជាង​៧០% ក្នុង​ការ​បោះ​ឆ្នោត​ដែល​អ៊ុយ​ក្រែ​ន​និង​បណ្ដា​សម្ព័ន្ធមិត្ត​ចាត់​ទុក​ថា​ខុសច្បាប់​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១១​កញ្ញា​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។

ប្រធាន​គណៈកម្មាធិការ​បោះ​ឆ្នោត​រុ​ស្ស៊ី លោកស្រី​អែ​ល​ឡា​ប៉ា​ម​ហ្វី​ឡូ​វ៉ា បាន​សាទរ​ចំពោះ​ការ​បោះ​ឆ្នោត​នេះ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ប្រសើរ​និង​មានការ​បំពា.ន​តិចតួច​។ ជាមួយ​ការ​បោះ​ឆ្នោត​នេះ​ដែល​មាន​រយៈពេល​ដល់​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​៨​ដល់ទី​១០ ​កញ្ញា ក្រុង​មូ​ស្គូ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ស្របច្បាប់ ចំពោះ​បណ្ដា​ដែនដី​ដែល​ខ្លួន​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​នៅ​ភាគ​ខាងកើត​និង​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​។

ទោះបី​មានការ​ថ្កោលទោស​ខ្លាំងក្លា​ពី​ពួក​លោក​ខាងលិច ក៏​រុ​ស្ស៊ី​ប្រកាស​កាលពី​ខែកញ្ញា​ឆ្នាំ​២០២២ ការ​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​ដែនដី​អ៊ុយ​ក្រែ​ន​៤​តំបន់​ដែល​ខ្លួន​កាន់កាប់​មួយ​ផ្នែក​ធំ គឹ​តំបន់​ហ្សា​ប៉ូ​រី​ហ្សា ដូ​ណេ​ត​ស្ក៍ លូ​ហ្គា​ន​ស្ក៍​ និង​ឃ័​រ​សុ​ន​ ក្រោយ​ការ​បោះ​ប្រជាមតិ​ដែល​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​។ ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ទាំងនេះ​នៅ​តែ​ខ្លាំងក្លា ហើយ​កងទ័ព​អ៊ុយ​ក្រែ​ន​បាន​បើក​ការ​វា.យបក​មួយ​។

ពលរដ្ឋ​រុ​ស្ស៊ី​​កាលពី​ថ្ងៃ​ទី​១០​ កញ្ញា​ ក៏​បោះ​ឆ្នោត​តំបន់​ដែល​មិន​បាន​ផ្អាក​ឡើយ ទោះបី​សំឡេង​រិះគន់​ប្រឆាំង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ត្រូវ​បង្ក្រាប​មិន​ត្រា​ប្រណី​ក៏​ដោយ​ចុះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ