ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​បើក​​រថយន្ត​​បុករះបង្គោល​ថ្ម​​​​​ចិញ្ចើម​​​ផ្លូវ​​​ក្បែរ​​ស្ថាន​ទូតសហព័ន្ធ​រុស្ស៊ី​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​មួយគ្រឿង​ម៉ាក​​​កាមរី ពណ៌ស ​ពាក់ស្លាកលេខ ​ភ្នំពេញ 2C-7640 ត្រូវអ្នកបើកបរ​​ឈ្មោះ​ថាន់ ហ្វុង ​​ភេទ​ប្រុស ​អាយុ​​​​៥៣​ឆ្នាំ ​បើក​​បុកបង្គោល​ថ្ម​ឡើង​​លើ​​ខឿន​​​ចិញ្ចើម​ផ្លូវ​​​ បណ្តាល​​​ឱ្យកល់​​កង់​ជាប់​​​​ទៅមុខ​លែង​រួច ។ ​​ហេតុការណ៍​នេះ​បានកើត​​​ឡើង​នៅ​លើ​ចិញ្ចើម​ផ្លូវព្រះ​​​​​សុធារស ជាប់របង​ស្ថានទូត​​សហព័ន្ធ​រុស្ស៊ី​ ​ស្ថិត​ក្នុង​សង្កាត់​

រាជធានីភ្នំពេញ ៖ ​រថយន្ត​មួយគ្រឿង​ម៉ាក​​​កាមរី ពណ៌ស ​ពាក់ស្លាកលេខ ​ភ្នំពេញ 2C-7640 ត្រូវអ្នកបើកបរ​​ឈ្មោះ​ថាន់ ហ្វុង ​​ភេទ​ប្រុស ​អាយុ​​​​៥៣​ឆ្នាំ ​បើក​​បុកបង្គោល​ថ្ម​ឡើង​​លើ​​ខឿន​​​ចិញ្ចើម​ផ្លូវ​​​ បណ្តាល​​​ឱ្យកល់​​កង់​ជាប់​​​​ទៅមុខ​លែង​រួច ។ ​​ហេតុការណ៍​នេះ​បានកើត​​​ឡើង​នៅ​លើ​ចិញ្ចើម​ផ្លូវព្រះ​​​​​សុធារស ជាប់របង​ស្ថានទូត​​សហព័ន្ធ​រុស្ស៊ី​ ​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន​ កាលពីវេលាម៉ោង​​១២​​កណ្តាល​អធ្រាត្រ​​​​ថ្ងៃទី​​១៣ ឈានចូល​ថ្ងៃទី​​១៤ ឧសភា ​​២០១១ ។​

​គ្រោះថ្នាក់​​​ចរាចរណ៍​​​នេះ​ពុំបណ្តាល​ឱ្យ​​មាន​មនុស្ស​​ណា​ម្នាក់​​​​រង​របួស​​ឡើយ​ ​តែនៅ​​កន្លែង​កើត​ហេតុ​​​​គេ​បាន​សង្កេត​ឃើញ​​​បង្គោល​ថ្ម​​​ខ្លី​​ៗ​​ដាំ​នៅ​លើ​​​​ចិញ្ចើម​ផ្លូវ​​ចំនួន​​​​២ដើម ត្រូវ​​បាក់ខូចខាត​​​ទាំង​ស្រុង​​ហើយ​រថ​យន្ត​​បង្ក​ហេតុ​​ក៏ទទួលរង​ការខូចខាត​ផង​ដែរ ។​ លោកចាន់ ហ្វុង ដែល​ជា​អ្នក​​បើក​​បរ​រថ​យន្ត​​បង្កហេតុខាងលើ បាន​និយាយ​​​​នៅកន្លែង​កើត​ហេតុ​​​​ថា ​មូលហេតុ​​ដែល​រូប​លោក​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​​​បែប​នេះ គឺ​ដោយ​​សារ​រូប​លោក​​ជាប់និយាយ​​​​ទូរស័ព្ទ​​​ហើយ​បើក​​​​បរ​ភ្លេច​​​មើល​ផ្លូវ​​​កោង​ក៏ជ្រុល​​​ចង្កូត​​បុក​​ខឿន​ថ្ម ​និង​បង្គោល​​​ថ្ម​ជាប់​ឆ្កឹង បើក​ទៅ​​មុខ​លែង​រួច​​តែម្តង ។

ករណីគ្រោះថ្នាក់​​​ចរាចរណ៍ដោយឡែក​មួយ​ទៀត​បានកើតឡើងនៅ​​លើ​កំណាត់ផ្លូវ​​​​ព្រះមុនី​វង្ស​ ត្រង់ចំណុច​​​មុខរដ្ឋលេខាធិការ​​មុខងារ​សាធា​រ​​​ណ​ៈ​​​ស្ថិតក្នុង​​​សង្កាត់​​​បឹង​កេងកង​​ទី​៣ ខណ្ឌ​ចំការ​មន ​​បង្កឡើង​​ដោយសារ​ថយន្ត​ម៉ាកឡិចស៊ីស ​​ពណ៌​ស្ករ​ មួយគ្រឿង​​ ពណ៌ទឹកប្រាក់​​បានបើក​បរ​​​បុករបាំង​ថ្ម​​ចែកទ្រូង​​​ផ្លូវ​​ ហើយជ្រុល​​​​ទៅបុក​រថ​យន្ត​​ម៉ាកឡិចស៊ីស​​ ពណ៌​ខ្មៅ​មួយគ្រឿង​​ទៀត​ដែល​​ចត​នៅ​​ស្ងៀម ​បន្ទាប់​​មក​បាន​​ជ្រុលទៅ​បុក​របង​ទីស្នាក់​ការ​​​រដ្ឋ​លេខាធិការ​មុខងារសាធា​រណៈ​​​ជាប់ទ្រឹង​​​​​​ទៅមុខលែង​រួច ​។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​កាលពីវេលាម៉ោង​​​១​និង​​៣០​នាទី​​រំលងអធ្រាត្រ​​ឈានចូលថ្ងៃទី​​​១៥ ឧសភា ​​២០១១ ​ហើយ​មិន​​មាន​មនុស្ស​​ណា​រងរបួស​​ឡើយ​ ​តែ​រថយន្ត​​២គ្រឿង​​គឺ​រថយន្ត​បង្កហេតុ​​​ និង​​រថយន្ត​​ឡិចស៊ីស ​​ពណ៌​ខ្មៅ ​​ដែលឈប់​ច​ត​ស្ងៀម​​នៅលើ​ចិញ្ចើម​​​ផ្លូវ​ទទួល​​រងការខូចខាត​​​​គ្រាន់បើ​៕​​