ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ភ្លៀង​ហូរ​ច្រោះ​បា.ក់​ដី​ចិញ្ចើម​ផ្លូវជាតិ​ នៅ​ម្តុំ​អាស្រម​លោកយាយ​ម៉ៅ ក្នុងក្រុងព្រះសីហនុ​

1 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ​បណ្តាល​​ឱ្យ​​ទឹក​ហូរ​ច្រោះ​បា.ក់​ដី​ចិញ្ចើម​ផ្លូវជាតិ នៅ​ម្តុំ​

​ខេត្តព្រះសីហនុ ៖ ​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ​បណ្តាល​​ឱ្យ​​ទឹក​ហូរ​ច្រោះ​បា.ក់​ដី​ចិញ្ចើម​ផ្លូវជាតិ នៅ​ម្តុំ​អាស្រម​លោកយាយ​ម៉ៅ ក្នុង​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយ​ករណី​នេះ​មិន​មានការប៉ះ​​ពាល់​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ឡើយ​ ។

ជាមួយ​គ្នា​នេះដែរ បើ​តាម​លោក​ប្រធាន​មន្ទីរ​សាធារណការ​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ​បាន​​ឲ្យ​ដឹង​ថា ករណី​ទឹកភ្លៀង​ហូរ​ច្រោះ​បាក់​ដី​ចិញ្ចើម​ផ្លូវ នៅ​ម្តុំ​អាស្រម​លោកយាយ​ម៉ៅ (​ចំណោទ​លោកយាយ​ម៉ៅ​) ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ កញ្ញា ឆ្នាំ​​២០២៣​ នេះ មន្ទីរ​បាន​ចាត់ចែង​ក្រុមការងារ​បច្ចេកទេស និង​នាំ​គ្រឿងចក្រ ចុះ​ទៅ​រៀបចំ​ដោះស្រាយអ៊ុត​ប៉ះ​តាម​លក្ខណៈ​បច្ចេកទេស​ហើយ បើ​ទោះបីជា​អាកាសធាតុនៅ​បន្ត​មាន​ភ្លៀងរលឹម​ក៏ដោយ ចៀស​វាង​ទឹក​ហូរ​ច្រោះ​បាក់​បន្ថែម ហើយ​កាយ​រៀបចំ​ប្រ​ព័ន្ធ​ទឹក​ហូរ​ជាង​វាង​ទឹក​ហូរ​កាត់​ច្រោះ​នាំឱ្យ​​បា.ក់​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ