ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​អង្គ​ការ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សៀង​ហៃ​

14 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​ការ​បរទេស​របស់​អង្គ​ការ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សៀង​ហៃ OCS បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា នៅ​ទី​ក្រុង​អាល់​ម៉ា​ទី​ជា​ទី​ក្រុង​សំខាន់​របស់​កាហ្សាក់​ស្ថាន​ដើម្បី​ ពិភាក្សា​ពី​សន្តិ​ភាព និង​សន្តិ​សុខ​ក្នុង​តំបន់​។ នា​ឱកាស​នៃ​កិច្ច​ប្រជុំ​នោះ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក YANG JIECHI គូស​បញ្ជាក់​ថា អង្គ​ការ​OCS បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​របស់​តំបន់​ និង​ប្រជា​ធិប​តេយ្យ​ភាវូប​នីយ​កម្ម​នៃ​ទំនាក់​ទំនង​អន្តរ​ជាតិ​ចាប់​តាំង​ ពី​១០​ឆ្នាំ​មក​ហើយ​។ ក្នុង​ទស​វត្ស​ទី​២​នៃ​សត​វត្ស​ទី​២១​នេះ OCS នឹង​មាន​ការ​ប្រឈម​ច្រើន​ទៀត ខណៈ​ដែល​កត្តា​នៃ​ស្ថិរ​ភាព​មិនច្បាស់​លាស់​​ និង​អសន្តិ​សុខ​កំពុង​មាន​ការ​កើន​ឡើង​ទោះ​បី​និន្នា​ការ​សំខាន់​របស់​ពិភព​ លោក​ គឺ​សន្តិ​ភាព​ និង​ការ​អភិ​វឌ្ឍន៍​ក៏​ដោយ​។

រដ្ឋ​មន្ត្រី​​ការ​បរទេស​របស់​អង្គ​ការ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សៀង​ហៃ OCS បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា នៅ​ទី​ក្រុង​អាល់​ម៉ា​ទី​ជា​ទី​ក្រុង​សំខាន់​របស់​កាហ្សាក់​ស្ថាន​ដើម្បី​ពិភាក្សា​ពី​សន្តិ​ភាព និង​សន្តិ​សុខ​ក្នុង​តំបន់​។ នា​ឱកាស​នៃ​កិច្ច​ប្រជុំ​នោះ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក YANG JIECHI គូស​បញ្ជាក់​ថា អង្គ​ការ​OCS បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​របស់​តំបន់​ និង​ប្រជា​ធិប​តេយ្យ​ភាវូប​នីយ​កម្ម​នៃ​ទំនាក់​ទំនង​អន្តរ​ជាតិ​ចាប់​តាំង​ពី​១០​ឆ្នាំ​មក​ហើយ​។ ក្នុង​ទស​វត្ស​ទី​២​នៃ​សត​វត្ស​ទី​២១​នេះ OCS នឹង​មាន​ការ​ប្រឈម​ច្រើន​ទៀត ខណៈ​ដែល​កត្តា​នៃ​ស្ថិរ​ភាព​មិនច្បាស់​លាស់​​ និង​អសន្តិ​សុខ​កំពុង​មាន​ការ​កើន​ឡើង​ទោះ​បី​និន្នា​ការ​សំខាន់​របស់​ពិភព​លោក​ គឺ​សន្តិ​ភាព​ និង​ការ​អភិ​វឌ្ឍន៍​ក៏​ដោយ​។
រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​បាន​ស្នើ​ដល់​បណ្តា​ប្រទេស​ជា​សមា​ជិក​របស់ OCS ឱ្យ​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​ឯក​ភាព និង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ដល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ហើយ​ពង្រឹង​ការ​សម្រប​សម្រួល​គ្នា​ជា​យុទ្ធ​សាស្ត្រ​ដើម្បី​រួម​ចំណែក​ថែម​ទៀត​​ដល់​សន្តិ​ភាព​ និង​សន្តិ​សុខ​ពិភព​លោក​។
បណ្តា​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់ OCS សន្យា​បង្កើន​ការ​សម្រប​សម្រួល​គ្នា​ដើម្បី​ធានា​ដល់​ជោគ​ជ័យ​របស់​កិច្ច​ប្រជុំ​កំពូល​របស់​ OCS នៅ​ទី​ក្រុង​អាស្តា​ណា​ រដ្ឋ​ធានី​កា​ហ្សាក់​ស្ថាន​។
បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០១​នៅ​ក្រុង​សៀង​ហៃ​ OCS មាន​ប្រទេស​៦​ជា​សមា​ជិក គឺ​ចិន កា​ហ្សាក់​ស្ថាន កៀ​ហ្ស៊ី​សីុ​ស្ថាន​ រុស្ស៊ី តា​ហ្ស៊ី​គី​ស្ថាន និង​អូ៊ស​បេ​គី​ស្ថាន ៕