ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ពង្រាយ​ទាហាន​ដល់​​ជាង​៤​០ម៉ឺន​នាក់​តាម​តំបន់​កាន់កា.ប់​នៅ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ឧត្ដមសេនីយ​ខាង​ផ្នែក​ស៊ើប​ការណ៍​យោធា​អ៊ុយ​ក្រែ​ន​១​រូប អះអាង​កាលពី​ថ្ងៃ​ទី​៩​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ឧត្ដមសេនីយ​ខាង​ផ្នែក​ស៊ើប​ការណ៍​យោធា​អ៊ុយ​ក្រែ​ន​១​រូប អះអាង​កាលពី​ថ្ងៃ​ទី​៩​កញ្ញា​ថា រុ​ស្ស៊ី​បាន​ដាក់​ពង្រាយ​កង​ទាហាន​ខ្លួន​ដល់​ទៅ​៤២០.០០០​នាក់ នៅ​ភាគ​ខាងកើត​និង​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​។

ឧត្ដមសេនីយ​រូប​នេះ​លោក​វ៉ា​ឌី​ម​ស្គី​ប៊ីត​ស្គី មេ​បញ្ចា​ការ​រង​ផ្នែក​ស៊ើប​ការណ៍​យោធា ក្នុង​ផ្ទៃ​ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា ក្នុង​ដែនដី​យើង​ក្នុង​នោះ​មាន​តំបន់​គ្រី​មេ​ដែរ ដែល​ស្ថិត​ក្នុង​ការ​កាន់កាប់​បណ្ដោះអាសន្ន រុ​ស្ស៊ី​បាន​ដាក់​ពង្រាយ​កង​ទាហាន​ដល់​ទៅ​៤២០.០០០​នាក់​។ តួលេខ​នោះ​មិន​រាប់​បញ្ចូល​កង​ឆ្មាំ​ជាតិ​រុ​ស្ស៊ី​ និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ថែរក្សា​អំណាច​កាន់កាប់ ក្នុង​ដែនដី​យើង​ផង​ទេ​។ លោក​បន្ត​ថា​ចាប់តាំងពី​១​ខែ​មក​ហើយ រុ​ស្ស៊ី​បាន​ប្រើប្រាស់​ឧបទ្វីប​គ្រី​មេ ដើម្បី​វា.យប្រហារ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់​ផែ​នៅ​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​។

បណ្ដា​ដ្រូ​ន​ដែល​ដាក់​ពង្រាយ​នៅ​គ្រី​មេ បាន​ប្រើ​ប្រឆាំង​កំពង់​ផែ​អ៊ី​ស្មា​អ៊ី​ល​ និង​រឺ​នី​របស់​យើង ដែល​កំពង់​ផែ​ទាំងនេះ​ជា​ច្រក​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ចេញ​តាម​សមុទ្រ​ខ្មៅ រហូត​ដល់​រុ​ស្ស៊ី​ដើរ​ចេញ​កាលពី​ខែកក្កដា ពី​កិច្ចព្រមព្រៀង​នាំ​គ្រាប់​ធញ្ញជាតិ​ចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ