ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​ដាច់ម៉្លេះ! ម្តាយ​លើកដៃ​ប្រល័.យជីវិត​កូន ព្រោះ​តែ​មូល​ហេតុ​មួយនេះ​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មានរឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​៣០​នា​ទី​ព្រឹក​ថ្ងៃ​

ខេត្តកណ្តាល ៖ មានរឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​៣០​នា​ទី​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៣ នេះ ស្ថិត​នៅ​ភូ​មិ​បឹង​ក្រចាប់​ត្បូង ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ដោយ​មាន​ស្ត្រី​ម្នាក់​បាន​យក​កូនអាយុ​ទើប​៣​ខែ​២០​ថ្ងៃ ទៅ​​ជ្រមុជ​ក្នុង​ធុង​ទឹក​រហូត​ដល់​ស្លា.ប់ ដោយសារ​ខឹង​ប្តី​មាន​ស្រី ​ហើយ​​ស្ត្រី​ជា​ម្តាយរូប​​នោះ​ក៏​ត្រូវ​បាន​សមត្ត​កិច្ច​ឃាត់ខ្លួន​ដែរ ។

ជនសង្ស័យ​ជាម្តាយ​ឈ្មោះ នៅ ស្រី​ណៃ អាយុ​២៤​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ នៅ រតនា អាយុ​២០ ឆ្នាំ មុខរបរ ជា​កម្មករ​លើក​ស្រា​បៀរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។ រីឯ​ជនរងគ្រោះជា​កូន​ឈ្មោះ នៅ រតនា វី​សាល ភេទ​ប្រុស អាយុ​៣​ខែ​២០​ថ្ងៃ ។

តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កន្លង​មក​ជនសង្ស័យ និង​ប្ដី ឧស្សាហ៍​ឈ្លោះ​ទាស់ទែង​គ្នា​ណាស់ ដោយ​សារ​ប្រពន្ធ​ខឹង​ប្ដី​មាន​ស្រី​ច្រើន ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ជនសង្ស័យ​ដែល​ស្ត្រី​ជា​ម្តាយ​បាន​ដាក់​កូន​ក្នុង​អង្រឹង​ឲ្យ​ដេក ហើយ​អង្គុយ​ចាំ​មើល ពេល​ប្ដី​ចេញ​ទៅ​ធ្វើការ និង​ម្ដាយក្មេក​ចេញ​ទៅ​ផ្សារ​បាត់ ជនសង្ស័យ​ឃើញ​សភាព​ស្ងាត់ ក៏​បាន​លើក​បី​ទារក​ចេញពី​អ​ង្រឹ​ងដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ ហើយ​យក​ក្បាល​ទារក​ជ្រ​មុ​ជ​​ទឹក​ក្នុង​ធុង​ទឹក ទុក​ចោល រួច​ដើរទៅ​ក្រៅ​ផ្ទះ​ធ្វើ​ជា​បោក​ខោអាវ រហូត​ដល់​ម៉ោង​៨ ម្ដាយក្មេក​បាន​មក​ដល់​ឃើញ​ទារក​នៅ​ក្នុង​ធុង​ទឹក​ក៏​ស្រែក​ឆោឡោ និង​រាយការណ៍​ជូន​សមត្ថកិច្ច ។

ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជារ​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត និង​អង្គភាព​ការពារ​កុមារ​(CPU)​ឲ្យ​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​ខ្សាច់​កណ្ដាល និង​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ពិនិត្យ​កន្លែង​កើតហេតុ ដោយ​ប្រើ​ពេលវេលា ៥​ម៉ោង ក្រោយមក​ទើប​រក​ឃើញ​ជនសង្ស័យ​ជា​ម្ដាយបង្កើត​ទារក​នេះ​ជា​ឃា.តករ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន ។

ក្រោយ​ពេល​ឃាត់ខ្លួន ​ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​ឈាន​ដល់​​​ការ​សម្លា.ប់​កូន​ខ្លួនឯង​នោះ គឺ​ព្រោះតែ​ខឹង​នឹង​​ប្ដី​ខ្លួន​មាន​ស្រី​ច្រើន ។ យោង​តាម​ចម្លើយ​សារភាព​ពាក់ព័ន្ធ​បទល្មើស​ជាក់ស្តែង​ជា​អំពើ​ឃា.តកម្ម សមត្ថកិច្ច​បាន​រៀបចំ​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ