ប្រធានACU ៖ អំពើពុករលួយមិនអាចឲ្យនិយមន័យចំនោះទេ តែបទល្មើសទើបចាត់ទុកជាអំពើពុករលួយបាន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រធានអំពើពុករលួយ(ACU)បានគូសបញ្ជាក់ថា អំពើពុករលួយមិនអាចឲ្យនិយមចំនោះទេ ព្រោះថា មានភាពលូលំទូលាយណាស់សម្រាប់ពាក្យអំពើពុករលួយនេះ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើង ថាក្នុងពិធីបណ្តុះបណ្តាលច្បាប់ស្តីពីការប្រឆាំង អំពើពុករលួយនិងលិខិតបទដ្ឋានគតិយុត្តិពាន់ព័ន្ធនឹងអំពើពុករលួយនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការអង្គភាពយ៉ាងដូច្នេះថា ៖«ខ្ញុំថា អំពើពុករលួយគ្មានគ្រូបាអាចារ្យណាទាំងជាតិ អន្តរជាតិអាចឲ្យនិយមន័យអំពើពុករលួយមួយម៉ាត់មួយឃ្លា មួយទំព័របាននោះទេ ។ ម្យ៉ាងទៀតគេអាចសន្និដ្ឋានថា អំពើរពុករលួយអត់មាននិយមន័យតែម្តង»។

ឯកឧត្តមប្រធានអង្គភាពបានលើកឡើងថា អ្នកដែលឲ្យនិយមន័យអំពើពុករលួយ បែបនេះ បែបនោះ គឺមិនត្រូវនោះទេ តែអាចត្រូវតិចតួចប៉ុណ្ណោះ ព្រោះថា អំពើពុករលួយចេះ តែកើតតាមតាមរូបភាព ហើយច្បាប់ចេះតែយកមកអនុវត្ត ។
ឯកឧត្តមបានលើកឡើងទៀតថា អំពើពុករលួយជាច្បាប់ដែលបានចាត់ទុកថាជាបទល្មើសពុករលួយ ហើយច្បាប់មិនបានចាត់ទុកជាអំពើពុករលួយនោះក៏មិនអាចថាអំពើពុករលួយដែរ ។ នៅក្នុងសង្គមយើងសព្វថ្ងៃនេះបាននាំចេះតែលើកឡើងពីអំពើពុករលួយទាំងអ្នកខ្លះមិនបានប្រព្រឹត្តិអំពើពុករលួយផង ។
ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានអំពើពុករលួយនៅច្បាប់អន្តរកាលសម័យអ៊ុនកាត់ បានចែងតែពាក្យចំនួន៣ម៉ាត់ គឺស៊ី សូក និងកេងយកផលប្រយោជន៍ ប៉ុន្តែនៅពេលបន្តបន្ទាប់មកទៀតអំពើពុករលួយមានពាក្យច្រើនជាបន្តបន្ទាប់ទៀត ។ ឯកឧត្តមថា អំពើពុករលួយមិនមាននិយមន័យទេ តែអំពើដែលកើតឲ្យមានអំពើពុករលួយ គឺមាន ដូច្នេះទើបគេអាចចាត់ទុកថា អំពើពុករលួយបាន៕
ចែករំលែកព័តមាននេះ