ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ​​កង់​៣ដាច់​ចន្ទាស​​ចូល​ប្រឡាយ​​របួស​ធ្ងន់​និង​​ស្រាល៨នាក់

14 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​ម៉ូតូកង់​៣​​មួយ​គ្រឿង​​ដែល​​ដឹក​មនុស្ស​​ពេញ​ធ្វើ​ដំណើរ​​ចេញពី​ភ្នំពេញ​ទៅ​​ចូលរួម​​លើក​​ជំនូន​​បងប្អូន​​នៅ​ឯ​ខេត្ត​កំពង់​ស្ពឺ​ បានជួប​​ហេតុការណ៍​​ដាច់​ចន្ទាស​​បណ្តាល​ឱ្យ​​រេ​ចង្កូត​ពេញ​ផ្លូវ​​បន្ទាប់​មក​ក៏​​ជ្រុល​ចូល​​ទៅក្នុង​​ប្រឡាយ​​ទឹក​​ធ្វើ​ឱ្យ​​មនុស្ស​​​ដែល​ជិះ​នៅលើនោះ​៨​នាក់​រងរបួស​​ធ្ងន់​និង​ស្រាល

ខេត្ត​កណ្តាល​ ៖ ​ម៉ូតូកង់​៣​​មួយ​គ្រឿង​​ដែល​​ដឹក​មនុស្ស​​ពេញ​ធ្វើ​ដំណើរ​​ចេញពី​ភ្នំពេញ​ទៅ​​ចូលរួម​​លើក​​ជំនូន​​បងប្អូន​​នៅ​ឯ​ខេត្ត​កំពង់​ស្ពឺ​ បានជួប​​ហេតុការណ៍​​ដាច់​ចន្ទាស​​បណ្តាល​ឱ្យ​​រេ​ចង្កូត​ពេញ​ផ្លូវ​​បន្ទាប់​មក​ក៏​​ជ្រុល​ចូល​​ទៅក្នុង​​ប្រឡាយ​​ទឹក​​ធ្វើ​ឱ្យ​​មនុស្ស​​​ដែល​ជិះ​នៅលើនោះ​៨​នាក់​រងរបួស​​ធ្ងន់​និង​ស្រាល ។

​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​​នេះ​ បាន​កើត​ឡើង​​​កាលពី​​វេលា​ម៉ោង​៨ព្រឹក​​ថ្ងៃទី​១៥​ ខែឧសភា ឆ្នាំ​២០១១​ នៅលើកំណាត់​ផ្លូវ​​​ជាតិ​​លេខ​៤ ​ចំណុច​ភូមិ​ព្រៃរកា​ ឃុំ​​ឆក់​ឈើ​នាង ស្រុក​អង្គ​​ស្នួល​ ។ ម៉ូតូ​​កង់​៣​​នេះ​ ពាក់​ស្លាក​លេខ​​​ភ្នំពេញ 1G-5603 ​បើក​បរ​​ដោយ​​បុរស​ឈ្មោះ​​ឃឹម​ សុភ័ណ អាយុ​​៤៨ឆ្នាំ មានទីលំនៅ​​​ភូមិ​ទឹក​​ថ្លា​ សង្កាត់​​​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ​ ។​​

តាម​​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​​ដឹង​ថា នៅ​មុន​​ពេល​​កើត​ហេតុ​​ ម៉ូតូ​កង់​​៣​នេះ​​​ត្រូវ​បាន​​​គេ​ជួល​ជិះ​​ចេញ​ពី​សង្កាត់​​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ ​ឆ្ពោះ​​ទៅ​​ចូលរួម​ក្នុង​ពិធី​​លើក​ជំនូន​​បងប្អូន​​នៅ​ម្តុំ​ផ្សារ​​​ព្រៃ​​ផ្តៅ ឃុំ​​ត្រពាំង​គង ស្រុក​សំរោងទង ខេត្ត​កំពង់​ស្ពឺ​ ដែល​មាន​មនុស្ស​​ជិះ​៨​នាក់​​​​ ដោយ​​ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​​ពី​កើត​ទៅ​លិច​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ។ លុះ​​ទៅ​ដល់​​ចំណុច​​​​ខាង​លើ​​ ចន្ទាស​កន្ទុយ​​រ៉ឺម៉ក​​ខាង​ក្រោយ​បាន​ដាច់​ ធ្វើ​ឱ្យ​​​រេចង្កូត​ពេញ​ផ្លូវ​​ បន្ទាប់​មក​ក៏ជ្រុល​​ធ្លាក់​​​ចូល​​​ទៅ​ក្នុង​​ប្រឡាយ​​​ទឹក​តែម្តង​ ។

ប្រភព​​ដដែល​​​បន្ត​ទៀត​ថា ពេល​មាន​​ឧបទ្ទវ​ហេតុ​​កើត​ឡើង​ ​​​អ្នក​ដែលជិះ​​នៅលើ​​​ម៉ូតូ​កង់​៣​​នោះ​ទាំងអស់​​មិន​មាន​នរណា​ម្នាក់​​អាច​​លោត​ចេញ​​​រួច​ឡើយ ដោយ​​​អ្នក​ខ្លះ​​ធ្លាក់​ខ្ទាត​​​ចេញ​កប់​ភក់​និង​ខ្លះ​ទៀត​​ត្រូវ​​កៀប​ជាប់​ជើង​បណ្តាល​ឱ្យ​របួស​ធ្ងន់​ និង​​ស្រាល​ទាំង​អស់​គ្នា​ ។ ក្រោយ​ពេល​​កើត​ហេតុ​​ អ្នក​​រងរបួស​ធ្ងន់​ត្រូវ​​​គេបញ្ជូន​​ទៅ​​មន្ទីរ​ពេទ្យ​​ឯម៉ូតូ​​កង់​៣​​ត្រូវ​បាន​​េ​សែង​​ចេញ​ពីក្នុង​ប្រឡាយ​​យកទៅ​​លាង​ទឹក​ហើយជួល​ជុល ។

​អ្នក​បើក​​បរ​និយាយ​ថា ក្នុង​​ខណៈ​​​​នោះ គាត់​​បើកបរ​​​ក្នុង​​ល្បឿន​​យឺត​ៗប៉ុណ្ណោះ​ ព្រោះ​​មាន​មនុស្ស​​​ជិះ​​ច្រើន​មិន​អាច​​​​លឿន​បាន​​ឡើយ ។ ពេល​​មាន​ឧប្បត្តិ​ហេតុ​​កើត​ឡើង​​ គាត់​​ខំ​ជាន់​ហ្វ្រាំង​​ដើម្បី​​​ឈប់​និង​​​ខំ​ទាញ​ចង្កូត​​យ៉ាង​​អស់​ពី​សមត្ថភាព​ ប៉ុន្តែ​ជាន់​ហ្វ្រាំង​​​​ក៏​មិន​ជាប់​និង​​កាច់​បញ្ជា​​ចង្កូត​ក៏​មិន​បាន​ទៀត​ ។ ពេល​​​នោះ​គាត់​​​​នឹក​ក្នុង​ចិត្ត​ថា​ រូប​គាត់​​ជាអ្នក​​បើកបរ​និងអ្នក​ជិះ​ទាំងអស់​ប្រាកដ​ជា​​ស្លាប់​​ហើយ ប៉ុន្តែ​សំណាង​​​ល្អ ពេល​ធ្លាក់​​ចូលទៅ​​ក្នុង​ប្រឡាយ​គ្រាន់​តែ​របួស​មិន​មាន​អ្នក​​ស្លាប់​ទេ ។ ប៉ូលិស​​​ស្រុក​អង្គ​​ស្នួល​​បាន​ចុះ​ទៅ​​កាន់​កន្លែង​​​កើត​ហេតុ​​​ ប៉ុន្តែ​​អ្នក​ជិះទាំងអស់​​អះអាង​ថា​ អត់​ប្តឹង​​អ្នក​​បើកបរ​ទេ ព្រោះ​ជាឧបទ្ទវហេតុ​ ៕